0

វាយកំទេច​ជំរុំ​ជល់មាន់កណ្តាលក្រុង​នៅសង្កាត់ស្ទឹងមានជ័យ​២​ ចាប់បាន​មនុស្ស៩នាក់​ក្នុង​ចំ​ណោម​នោះ ឃាត់ខ្លួន​អ្នកកាសែត៤នាក់​និង​រឹប​អូសយកកាតរួមទាំងនាមប័ណ្ណ​សារព័ត៌មានជា​ច្រើនអង្គភាពទៀត​បញ្ជូនទៅតុលាការ

រាជធានីភ្នំពេញ៖ បន្ទាប់​ពី​ប្រជា​ពលរដ្ឋបានធ្វើធ្វើការរិះគន់ លោកម៉ែង វិមានដារ៉ា អធិការខណ្ឌ​មានជ័យ​ចំៗថា បង្ក្រាបបានតែ​អ្នក​កំបុិកកំប៉ុក​អត់បង់លុយឲ្យប៉ុណ្ណោះ​ បើល្បែងគ្រប់ប្រភេទគេបង់លុយឲ្យវិញ ប្រជា​ពលរដ្ឋលើកឡើងថា មិន​ដែល​ឃើញកម្លាំង​សម​ត្ថ​កិច្ច​នគរបាល​ណា​ចុះ​ទៅ​បង្ក្រាបទេ ដូចជាល្បែង​ជល់មាន់តាមអនឡាញ ទូហ្គេមបាញ់ត្រី អិុនធិណិតបង្កប់ល្បែង ស៊ីសង​ ចាក់ឆ្នោត ចាក់បាល់​ សង្វៀនជល់មាន់​បង្កប់ បៀរ អាប៉ោង​និងល្បែងសុីសងជាច្រើនទៀត នៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ដែលករណី​ទាំង​អស់​នេះហើយ​គឺជាភាពអសក​ម្មរបស់លោក ម៉េង វិមានដារ៉ា អធិការខណ្ឌ​មាន​ជ័យ។​

គេនៅចាំបានថា កាលបង្ក្រាបល្បែងជល់មាន់ដ៏ធំនៅតំបន់អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តា​ល សមត្ថកិច្ចបាន​រកឃើញកាតកាសែតជាច្រើ​នស្ថាប័នផងដែរ ឥឡូវនេះ​បែកធ្លាយ​ទៀតហើ​យ សមត្ថកិច្ច​ក៏បាន​រកឃើញកាតអ្នកកាសែតរាប់សិបអង្គភាព​ នៅ​ក្នុងការបង្ក្រាបល្បែងជល់​មាន់ស្ថិត​នៅសង្កាត់​ស្ទឹងមានជ័យ២​ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ បណ្តាឲ្យអ្នកលេងល្បែង​ទាំងអស់នោះ បាននាំគ្នារត់ប្រសេកប្រសាច​ ចែ​កជើងគ្នា​ដោយមិនបានផ្ទុះអាវុធ​នោះឡើយ។​

នា​រសៀល​ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២​០​១​៩​នេះ កម្លាំងនគរបាល​ខណ្ឌមានជ័យ​ បាន​ចុះបង្ក្រាបល្បែងជល់មាន់ដុះស្លែមួយកន្លែង នៅចំណុចព្រៃជ្រៅ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមាន​ជ័យទី២ ខណ្ឌមានជ័យ ដោយបាន​ឃាត់ខ្លួនអ្ន​កលេង៥នាក់និងអ្នកកាសែត៤នាក់ ។

លោកវរៈ​សេនីយ៍ទោ ម៉េង វិមានដារ៉ា​ អធិការនៃអធិរដ្ឋាននគរបាល​ខណ្ឌមានជ័យ បានឲ្យ​ដឹង​ ថា ទីតាំងល្បែងជល់មាន់​មួយនេះ គឺកើតឡើងយូរហើយ តែសមត្ថកិច្ចរៀបចំកម្លាំងទម្រាំប​ង្ក្រាបបាន គឺមានការលំបាកណាស់ ព្រោះទីតាំ​ងស្មុគស្មាញ ក្នុងព្រៃជ្រៅ ។ ជាមួយគ្នានេះ លោ​ក បញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលេង​៥នាក់ និងអ្នកកាសែត៤នាក់ ដែលនឹងត្រូវបញ្ជូ​នទៅតុលាការទាំងអស់ ។

លោកអធិការ ម៉េង វិមានដារ៉ា បាន​បន្តថា អ្នក​កាសែតទាំងនេះ គឺមកលេងជល់មាន់ផង និង មកយកលុយពីល្បែងទាំងនេះផង។ ទោះបីយ៉ា​ងណា លោកអធិការ បញ្ជាក់ថា ពុំទាន់ស្គាល់អត្តសញ្ញាណម្ចាស់ទីតាំងនៅឡើយទេ ដោយកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន។ចំណែកអ្នកកា​សែតទាំង៤នាក់​នោះ ក៏លោក ពុំទាន់បានប​ញ្ជាក់ពីឈ្មោះ​និងអង្គភាពកាសែតនៅឡើយ​ដែរ​។​

ប៉ុន្តែ​ជាការកត់សម្គាល់ក្នុងការបង្ក្រាបនេះគឺស​មត្ថកិ​ច្ចបានឃាត់ខ្លួនអ្នកកាសែតចំនួន៤​នា​ក់​និ​ង​រកឃើញ​កាត​កាសែត​ជាច្រើនអង្គភាព​ទៀត​ ដែលសុទ្ធសឹងជាអ្នកយកលុយពីល្បែងស៊ីសងទាំង​នេះ។តាមការសង្កេតឃើញថា​កាត​និងនាម​ប័ណ្ណ​របស់អ្នកកាសែតត្បាញអាយ​ទាំងនោះ​ ភា​គ​ច្រើ​ន​ជាគេហទំព័រ​និងអនឡាញ​ ហើយ​ក្នុងចំ​ណោមនោះ​ផងដែរ គេបានពិនិត្យឃើញ​ថា​កាត​កាសែតមួយចំនួន​បានផុតសុពលភាព​ប្រើប្រា​ស់​និងមួយ​ចំនួន​ទៀត​ក្លែងបន្លំ​ ដោយសារមិន​ទាន់មាន​ច្បាប់​(អាជ្ញាប័ណ្ណ)ជាពិសេសគឺ​ការបន្តប្រើ​ប្រាស់ឈ្មោះ​កាសែតដែល​ក្រសួងព័ត៌មាន​បាន​លុបចោល​អស់ជាច្រើនអង្គភាព​ដោយមិនគោរ​ពតាមគោលការណ៍​និងមិនបោះពុម្ពផ្សាយ​ឲ្យបា​នទៀងទាត់​ ហើយក្រសួងបានសម្រេច​លុ​បចោ​លឈ្មោះអង្គភាព​កាសែតអស់ប្រមាណជិ​ត៤០​០អង្គភាពសារព័ត៌មាន​ជាយូរណាស់មកហើយ​។​

សូមបញ្ជាក់ថា​ កម្លាំង​សមត្ថកិច្ចចុះ​បង្ក្រាប​ទីតាំ​ងសង្វៀនជល់មាន់ខុសច្បាប់ខាងលើនេះ​ បាន​រកឃើញវត្ថុតាងមាន់គក​ចំនួន​៣ក្បាល ម៉ូតូចំនួ​ន៤គ្រឿង ចានអាប៉ោង១ ខ្នាយដែក២ដើម តុ​កៅអី ស្កុតរុំ ព្រមទាំង​នាមប័ណ្ណអ្នកកាសែតជា​ច្រើនអង្គ​​ភាពមួយចំនួនធំ មានដូចជាកាសែត ទូរទស្សន៍អនឡាញ និងគេហទំព័រជាដើម​។ប​ន្ទា​ប់​មកសមត្ថកិច្ចក៏​បានឃាត់ខ្លួនទាំងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល​ស្ទឹ​ងមានជ័យទី២ ដើម្បីធ្វើការសួរនាំនិងធ្វើការប​ញ្ចូនមនុស្សចំនួន​៥នាក់រួមទាំងអ្នកកាសែត៤​នា​ក់និងទាំងវត្ថុតាងនិងម៉ូតូទៅតុលាការដើម្បីចាត់​ការតាម​ច្បាប់៕​msk​

Filed in: ព័ត៌មានជាតិ, សន្តិសុខ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com