0

លោក គួច ចំរើន ប្តេជ្ញា​១១ចំណុច​នឹងកាច់ចង្កូ​មពស់វែក ខ្លា តោ នៅខេត្តព្រះសីហនុដោយ​គ្មា​នការលើកលែង​ ខណៈលោក​ថ្លែង​ក្នុង​ពិធីចូល​កាន់តំណែង​ជាផ្លូវការ​

ខេត្តព្រះសី​ហនុ​៖ នាព្រឹក​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០១៩ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បានសម្រេចផ្ទេរលោក​ គួច ចំរើ​ន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេ​ត្តព្រះសីហនុ ដែលពិធីផ្ទេរតំណែងនេះ បាននឹង​កំពុងធ្វើឡើង ក្រោមអធិបតីភាព សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ងមហាផ្ទៃ នៅរដ្ឋបាលសាលា​ខេត្តព្រះសីហនុ។​បើទោះបីជាមានការផ្លាស់ប្តូតំណែង​មន្ត្រីមុខដែលៗយ៉ាងនេះ​ក្តី​ គឺ​ដើម្បីជាសក្ខីភាពឆ្លើយតបនឹងការផ្តល់នូវការគាំទ្រ និងជំនឿជឿជាក់ប្រក​បដោយទំនុកចិត្តពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡាហោម ស ខេង លោក​ គួច ចំ​រើន ដែលនឹងត្រូវ​ឡើងកាន់តំណែង អភិបាលខេត្ដព្រះសីហនុ ថ្មី​ បាន​សូមអនុញ្ញាតធ្វើការប្តេ​ជ្ញាចិត្ត ចំនួន១១ចំណុច ដូចខាងក្រោម៖
ទី១-​ប្តេជ្ញាខិតខំអនុវត្តឲ្យ​បានម៉ឺងម៉ាត់នូវដ្ឋធម្ម​នុញ្ញ ច្បាប់លិខិតបទដ្ឋានគតិយុត្តិជាធរមាន និ​ងគោ​លការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែ​លបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់។ ទី២-​ ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឲ្យ​បានខ្ជាប់​ខ្លួ​ននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោ​ណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​ក្រោ​មការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ទី៣-​ ខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសា​សន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏​ដូចជាថ្នាក់ដឹកនាំក្រសួងនានាឲ្យ​បានល្អ ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធ​ភាព តម្លាភាពក្នុងការបំពេញភារកិច្ចនៅរដ្ឋបា​លថ្នាក់ក្រោមជាតិ។
ទី៤- បន្តការខិតខំទប់ស្កាត់ លុបបំបាត់រាល់បា​តុភាពអសកម្មនានាទាំងឡាយដែលធ្វើឲ្យ​ប៉ះពា​ល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ចូលរួមចំ​ណែកលើកកំពស់ជីវភាព រស់នៅ សុខមាលភា​ព ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្រ​បតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក​ម្ពុជា និងជាពិសេសអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ពង្រឹងការអនុវត្តច្បាប់គ្មានការលើក​លែង។
ទី៥-​ យកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍ​ន៍លើវិស័យនានាក្នុងខេត្ត ពិសេសការរៀបចំកែលំអរសោភ័ណភាពទីក្រុងឆ្នេរសមុទ្រ និងទីប្រ​ជុំជនក្នុងការចូលរួមប្រលងប្រណាំង ទីក្រុងស្អា​ត ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្កានុ​ពលសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅប្រកបដោយវិបុលភាព ផាសុខភាព សុខមាល​ភាពជូនប្រជាជនទូទាំងខេត្តប្រកបដោយចីរភា​ព និងបរិយាប័ន្ន។
ទី៦-​ ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រ​ក្សាស្ថេរភាពនយោបាយ និងភាពសុខដុមនីយកម្ម ជូនប្រជាពលរដ្ឋឲ្យ​កាន់តែល្អប្រសើរឡើ​ងថែមទៀត យកចិត្តទុកដាក់ អនុវត្តគោលន​យោបាយកំណែទម្រង់ស៊ីជម្រៅមុតស្រួច ជាពិ​សេសគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដើម្បីការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីជាតិ រយៈ​ពេល១០ឆ្នាំ ផែនការយុទ្ធសាស្រ្ត រយៈពេល ៥​ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ក្នុងតំណាក់កាលបន្តឲ្យទទួលបាន លទ្ធផលជាវិជ្ជមាន។ទី៧-​ ពង្រឹងថែរក្សាស្មារតីសាមគ្គី ឯកភាពផ្ទៃ​ក្នុ​ង ជួរគណៈអភិបាល បង្កើតទំនាក់ទំនងល្អជាមួ​យក្រុមប្រឹក្សា រួមទាំងក្រសួង ស្ថាប័នអង្គភាព​ពាក់ព័ន្ធ អង្គការដៃគូរអភិវឌ្ឍន៍​ លើកកំពស់ស​មត្ថភាពមន្រ្ដីរាជការស៊ីវិល មន្ត្រីជំនាញ កងក​ម្លាំងប្រដាប់អាវុធ ដើម្បីធានាឲ្យ​រដ្ឋបាលខេត្តអ​នុវត្តមានភាពរលូន ពង្រឹងការគ្រប់គ្រងស្ថិតិប្រ​ជាពលរដ្ឋ គ្រប់គ្រងស្ថិតិជនអន្តោប្រវេសន៍ កម្ម​ករចំណាកស្រុកឲ្យ​បានច្បាស់លាស់។
ទី៨-​ ចូលរួមសហប្រត្តិការអនុវត្តន៍​ សេចក្តីស​ម្រេចស្តីពីការបង្កើតគណៈកម្មាការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុសំដៅត្រតពិនិត្យបទដ្ឋាន បច្ចេកទេស បទដ្ឋាគតិយុត្តិ ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណ​​ភាពសំណង់ ព្រមទាំងត្រតពិនិត្យលក្ខណៈស​ម្បត្តិរបស់ក្រុ​មទទួលម៉ៅការសាងសង់។​
ទី៩-​ ដឹកនាំមន្ត្រីរាជការ មន្ត្រីជំនាញ ដើម្បីធ្វើកា​រអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យ​បានល្អប្រសើរ។
ទី១០-​ ​សម្របសម្រួលស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយ និងស្វែងរកយុត្តិធម៌ជូនប្រជា​ពលរដ្ឋ។
ទី១១-​ ត្រៀមកម្លាំងអន្តរាគមន៍ សម្រាប់ដោះ​ស្រាយ គ្រោះមហន្តរាយ និងបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។​ដូចនេះប្រជា​ពលរដ្ឋនៅខេត្តព្រះសីហនុក៏បានសំដែងនូវការអបអរសាទរ​ គាំ​ទ្រ​និងសង្ឃឹមជឿជាក់​ថា​ លោក គួច ចំរើន គឺជាមហាសំណាង​ទទួលបានឱកា​សធ្លាក់ពីលើមេឃ​មិនងាយរកបានទេ​ មនុស្ស​កើតមក​មានជីវិតតែមួយដូចគ្នា ប៉ុន្តែសំណាងនិ​ងវាសនាខុសគ្នា​ ពេលនេះលោក គួច ចំរើន កំពុ​ងចូលកាន់​តំណែងជាអភិបាលខេត្តព្រះសីហនុ​ ត្រូវតែខ្លាំង​ក្លា​ទើបអាចវាយកំចាត់មន្ត្រីពស់វែក មន្ត្រីខ្លា មន្ត្រីតោ​បាន​នៅក្នុងខេត្តព្រះ​សីហនុ​៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com