0

សម្តេចក្រឡាហោម ស ខេង ប្រកាន់ជំហរមិន​ចុះញ៉ម​នឹងការ​បង្ក្រាប​បទល្មើសព្រៃឈើ​ ខណៈ​មេឧក្រិដ្ឋជន​ក្រុមហ៊ុនសំអឿន សុវណ្ណ អាចនឹង​ត្រូវចាប់ខ្លួន​និងបង្កកទ្រព្យសម្បត្តិ

ខេត្តព្រះវិហារ៖ ប្រមុខរាជ​ដ្ឋាភិបាល​សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា​ ប្រកា​សដាក់ឱ​សានវាទ​ដល់ក្រុ​មហ៊ុ​ន​ឲ្យបញ្ឈប់​ការ​កាប់បំផ្លា​ញ​ព្រៃឈើ​តទៅទៀត ខណៈដែល​ក្រុមហ៊ុ​ន​ សំអឿន សុវណ្ណ កាន់តែបង្កើនឥទ្ធិព​លខ្លួន​ក្នុងការកាប់បំផ្លាញ​កាន់តែរីករាលដាល​ថែម​ទៀត។​សម្តេចប្រមុខរាជរដ្ឋាភិបា​លកម្ពុជា នឹងពិចារណា​ថា តើនឹ​ងត្រូវបង្កើតច្បា​ប់មួយដែលចាប់បានជនឧក្រឹដ្ឋកជនព្រៃឈើហើយត្រូវឲ្យមានច្បាប់បង្កកទ្រព្យសម្បត្តិ ដូចករណីជូញដូរបទល្មើសគ្រឿងញៀន នាពេលបច្ចប្បន្ននេះ​ដែរ​។

តាម​សេចក្ដីរាយការណ៍ពីខេត្តព្រះវិហារបានឲ្យ​ដឹងថា​ សព្វថ្ងៃនេះ​ ក្រុមហ៊ុនសំអឿន សុវណ្ណ​ មិន​ត្រឹមតែកាប់ឈើក្នុងទីតាំងដីសម្បទានសេដ្ឋ​កិច្ចរបស់ក្រុមហ៊ុន​ចិន​ប៉ុណ្ណោះ​ទេ គឺថែមទាំង​កំ​ពុង​ជាប់​​ពាក់ព័ន្ធ​នឹង​បទល្មើស ​កាប់​ឈើ​នៅ​តំប​ន់​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡង់ក្នុងដែនឧទ្យា​នជាតិ​ដែ​លស្ថិតនៅក្នុងស្រុក​ឆែប និង​ស្រុកជ័យសែន​ ខេត្ត​ព្រះវិហារ​ គឺ​កំពុងធ្វើសកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូន​យ៉ាងពេញបន្ទុកតែម្តង​ ហើយអា​ជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ​ក្នុងខេត្តនេះ​គ្មា​នអើពើធ្វើការចុះទៅទប់ស្កាត់​ ឬចាត់វិធានការ​បង្ក្រាបនោះឡើយ ទោះបីជាដឹងថាក្រុមហ៊ុន​សំអឿន​ សុវណ្ណ កំពុងមានមហិច្ចតា​កាប់បំផ្លាញព្រៃឈើ​លើផ្ទៃដីរហូតដល់ជាង៥ម៉ឺនហិកតា​តា​មផែនការ​មិនឲ្យខ្វះសូម្បីមួយចំអាម​ដើម្បីយក​ឈើដឹកបន្តទៅលក់ដល់វៀតណាម​។​

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ​មានក្រុមហ៊ុ​ន​ចិន​មួយ ដែល​ទទួលបាន​ដី​សម្បទានសេដ្ឋកិ​ច្ច​ជាង​៥​ម៉ឺន​ហិកតា​នៅ​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន សម្រាប់​ដាំ​អំពៅ ដោយពុំទាន់ឃើញមាន​ការដាំដុះអ្វី​ឲ្យបានប្រាកដ​ច្បាស់លាស់នៅឡើ​​យ​ទេ​ ហើយ​បែរជាគេ​​ឃើញ​ក្រុមហ៊ុន សំអឿន សុវណ្ណ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំប​ន់​នោះ​យ៉ាង​ពេញបន្ទុក​ជារៀងរាល់​ថ្ងៃ​ប្រព្រឹត្ត​ទៅដោយ​ភាពរលូនបំផុត​ ដែល​ទំនងជា​ក្រុមហ៊ុ​នសំអឿន សុវ​ណ្ណ បានរៀបចំ​កញ្ចប់ថវិកា​បែង​ចែក​ថវិកា​ឲ្យគ្រប់ស្ថាប័ន​ទាំងអស់​ ដល់មន្ត្រីពា​ក់ព័ន្ធក្នុងស្រុក​ក្នុងខេត្តនេះ​យ៉ា​ងពេញចិត្តពេញថ្លើម​ហើយ ទើបបានជាសម្ងំស្ងៀមស្ងាត់​គ្រប់គ្នាបែប​នេះ​ ដើម្បី​ទុកឱកាសឲ្យក្រុមហ៊ុន​សំអឿន​ សុវណ្ណ របស់លោក​លោក អ៊ុឹ​ម សំអឿន ប្រធានក្រុមហ៊ននេះ​នៅតែបន្តធ្វើសកម្មភាព​ក្រោយពី​អ​ស់​សុពលភាព៦ខែនៃឆ្នាំ២០១៩នេះ​ទៅហើយ​នោះក៏ដោយ​។​

ប្រជា​ពលរដ្ឋស្រុកឆែបបានឲ្យដឹង​ថា ព្រៃឈើនៅតំបន់ហាមឃាត់មួយចំនួនកំពុងរងការកាប់បំផ្លាញពីសំណាក់ក្រុមហ៊ុន សំអឿន សុវណ្ណ(ខូអិលធីឌី)ស្ទើតែគ្មានសល់ ដោយសារមានការបើកដៃឃុបឃិតគ្នាពីអាជ្ញាធរមានសមត្ថិកិច្ច និ​ងមន្រ្តីជំនាញពាក់ព័ន្ធ មន្ទីរបរិស្ថាន​ រដ្ឋបាលព្រៃឈើរួមទាំងអភិបាលខេត្ត​អសមត្ថភាព​ក្នុង​ការបង្ក្រាប​បទល្មើសព្រៃឈើ​ ធ្វើឲ្យក្រុមហ៊ុន​ សំ​អឿន សុវណ្ណ ជិះសេះលែងដៃ​បង្ក​ព្យុះភ្លៀង​តាម​តែអំពើចិត្ត​ សួរថាក្រុមហ៊ុន សំអឿន សុវណ្ណ ពិ​តជាមានអំណាចខ្លាំងជាង​គណៈបញ្ជាការឯក​ភាពខេត្ត​ទៅទៀតមែនទេ…! តើនៅស្រុកខ្មែរ​គេ​អាច​ចេញច្បាប់​វិនិយោ​គ​សម្បទានសេដ្ឋកិច្ច​ព្រៃ​ឈើ​រហូតដល់៥០,០០០​ហិកតា​ អញ្ចឹង​ឲ្យទៅក្រុមហ៊ុន​លោក អ៊ុឹម សំអឿន ផ្តាច់មុខ​តែម្តង​នោះឬ?។​

សូមបញ្ជាក់ថា​ក្រុមហ៊ុន សំអឿន ​សុ​ វណ្ណ ដែលមានទីតាំង នៅភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យ​សែន ខេត្តព្រះវិហារ ត្រូវបានគេ រាយ​ការណ៍​ថា កំពុងធ្វើសកម្មភាព កេណ្ឌប្រជាពល​រដ្ឋឲ្យទៅ​ចូលកាប់ឈើក្នុងដែនអភិរក្សព្រៃព្រះរកា ក្នុងស្រុកត្បែងមានជ័យ និងព្រៃសហគមន៍ ក្នុងស្រុ​ក​ឆែប ហើយបានដឹកជញ្ជូន​យកមកស្ដុកទុក នៅភូមិត្រពាំងក្រសាំង ឃុំកំពង់ស្រ​ឡៅ ស្រុកឆែប ខេត្តព្រះវិហារ​ ដើម្បីបន្ត​ដឹកចេ​ញយ៉ាងពេ​ញបន្ទុក ដោយគ្មានមន្ត្រីជំនាញ​និង​សមត្ថកិច្ចណាហ៊ានចុះមកបង្ក្រាបនោះឡើយ។​

ប្រភព​បន្ត​ថា​ ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី បាន​បង្កើត​រោងចក្រ​អារ​ឈើ​ អារច្រៀក កែ​ច្នៃ និង​ផលិត​គ្រឿង​សង្ហារឹម ដើម្បី​ប្រមូល​ផលអនុផលព្រៃ​ឈើ​ដឹក​ចូល​ក្នុង​ក្រុមហ៊ុន ហើយ​អារច្រៀក​ ឡាំង​ ឈើម៉ៃតាប់សម្រាប់​កែច្នៃ​និង​ដឹក​ចេញ​បន្ត​យកទៅលក់​នៅ​តាម​ដេប៉ូ​ឈើ​នា​នា ជាច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុ​ជា​ មិនតែ​ប៉ុ​ណ្ណោះ​ក្រុម​ហ៊ុន​នេះ​មិនបាន​គោរពតាម​គោល​​ការណ៍​ដែលបានកំណតឲ្យលក់ក្នុងស្រុកនោះទេ​ គេបានស​ង្កេតឃើញក្រុមហ៊ុន សំអឿន សុវ​ណ្ណ កំពុងបង្កើតរោងម៉ាស៊ីន និងដេប៉ូស្តុកឈើជាច្រើនកន្លែងទៀត​នៅក្នុងតំបន់ព្រៃអភិរក្សព្រះ​រកា​និងព្រៃឡង់ក្នុងដែនឧទ្យានជាតិ ហើយដឹក​ជញ្ជូនឈើបន្តយកទៅលក់នៅប្រទេសវៀត​ណាមទៀតផង។​

គួរកត់សំគាល់ថា​តំបន់ព្រៃឡង់ដែលស្ថិតនៅជា​ប់​នឹងស្រុកជ័យសែន ក៏កំពុង​រងការកាប់បំផ្លាញ យ៉ាងរង្គាល​ផងដែរ ដែល​ទើបលេចចេញរបា​យ​ការ​ណ៍ពិសេស​របស់បណ្ដាញសហគមន៍ការ​ពា​រព្រៃឡង់ បាន​បញ្ជាក់ច្បាស់ៗថា ក្នុងឆ្នាំ ២០​១​៩ នេះ ដោយគិតចាប់ពីខែកុម្ភៈ មកទំហំនៃការកាប់បំផ្លាញព្រៃឈើ​បាន​កើន​ឡើងគួរឲ្យ​ព្រួយ​បារម្ភ​ពីការរលាយធនធានធម្មជាតិ​ ព្រៃឡង់​ ជុំ​វិញ​ខេត្ត​ទាំង​៤ គឺមានទំហំកាន់តែធំខ្លាំ​ង​ឡើងជាងពេលណាៗទាំងអស់ ក្នុងនោះ​ក្រុម​ហ៊ុន សំអឿន សុវណ្ណ បានធ្វើសកម្មភាពកាប់​បំផ្លាញព្រៃឈើទ្រង់ទ្រាយធំជាងគេ​ក្នុងទឹកដីនៃ​ខេត្តព្រះ​វិហារ។​

ករណីនេះ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​និង​មន្ត្រី​ជំនាញ​ជុំវិញ​មន្ទី​រ​ពាក់ព័ន្ធ្ត​សុទ្ធតែបាន​បង្ហាញថា​ ក្រសួ​ង​ក​សិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​និងក្រសួង​បរិស្ថាន​ពិតជា​បានអនុ​ញ្ញាត​ឲ្យ​ក្រុមហ៊ុន​សំអឿ​ន សុវណ្ណ ចុះ​ប្រមូល​ផ​លអនុផល​ព្រៃឈើ ពី​ក្រុ​មហ៊ុន​ចិន ដើ​ម្បី​បង់ព​ន្ធ​ជូន​រដ្ឋ​លើ​ផ្ទៃ​ដី​សម្បទា​ន​សេដ្ឋកិច្ច និ​ង​សង្គម​កិច្ចជាង ៥០០០០ ហិកតា ស្ថិតនៅ​ស្រុ​ក​ឆែ​ប និងស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​ ដោ​​យ​ពុំបាន​ឆ្លុះបញ្ចាំងពី​មហន្តរាយ​ព្រៃឈើ​ដែល​ត្រូវបាត់បង់​ដោយការវិនិយោគ​រប​ស់ក្រុមហ៊ុននោះឡើយ។​

ដូច្នេះ​ក្រសួងកសិក​ម្មនិងក្រសួងបរិ​ស្ថាន​គួរពិនិ​ត្យ​ឲ្យ​បានស៊ីជម្រៅឡើងវិញ​ទៅលើ​ក្រុមហ៊ុន​សំអឿន សុវណ្ណ កំពុងកាប់បំ​ផ្លាញនិង​​ដឹកជញូនឈើ​យ៉ាងពេញបន្ទុកក្នុងដែនឧទ្យាន​ជាតិ​ស្រុកឆែបនិងស្រុកជ័យសែន​ទាំងថ្ងៃទាំងយប់​យ៉ាងអ​នាធិ​តេយ្យ​ដោយគ្មានខ្លាចអ្វីទាំងអស់ ចំពេល​សម្តេចក្រឡាហោម ស ខេង បានប្រាប់អភិបា​លខេត្តព្រះវិហារថ្មី លោក ប្រាក់ សុវណ្ណ ដែលទើបឡើង​កាន់តំណែង ធ្វើយ៉ាងណាទប់ស្កាត់ឲ្យខាងតែបាន នូវរាល់បទល្មើសធនធានធម្មជា​តិ ព្រៃឈើក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង់។

អង្គភាពគេហទំព័​រ​MSKnews​យើង​ពុំអាច​ធ្វើ​ការទំនាក់ទំនង​ជា​មួយភាគីពាក់ព័ន្ធខាងលើបានទេនៅពេ​ល​នេះ ទោះយ៉ាងណា​ក្តីអង្គ​ភាពយើងនឹងរង់ចាំទ​ទួល​ព័ត៌មាន​ថ្មីៗបន្ថែមទៀតនៅរៀងរាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com