0

សម្តេចតេជោ ហ៊ុន សែន៖ ជូនតាមសំណើ​អ្នក​ដែលខ្វះការទទួលខុសត្រូវនិងភូតភរ​ ក្នុងរឿង​មហន្តរាយនៃការរលំអគារបាក់ស្លាប់មនុស្សច្រើ​ននាក់​នៅកំពង់សោម លោក យន្ត មីន បាយៗ​ហើយ​…!

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រ​កម្ពុជា បានយល់ព្រមឲ្យ​ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ លាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ ហើយ ដោយបាន​ស​ម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំ​ព​ង់ចាម មកជាអភិបាលខេត្តព្រះសីហនុវិញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាម Facebook យ៉ាងដូច្នេះថា៖ «ក្នុងពេលបំពេញ​ការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់កំ​ហុ​សលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលឲ្យ​មានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបា​លខេត្តព្រះសីហនុ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានបញ្ជាក់បន្តថា៖ «ខ្ញុំបានយល់ព្រមឲ្យ​គាត់លាលែងនិងបា​ន​ពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ យុទ្ធនាការរុករក និងសង្រ្គោះត​ទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង»។

សមត្ថកិច្ចនិងក្រុមរុករកជួយសង្ក្រោះ​គិតត្រឹមម៉ោង៨៖៣៨នាទី ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៩នេះ ចំនួនអ្នកស្លាប់ដែលត្រូវបានកាយឃើញបានកើនដល់២៥នាក់ និងអ្នករងរបួស​២៤នាក់ ក្នុងករណីរលំបាក់អគារខាងលើនេះ។

បើតាមក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តព្រះសីហនុ គឺសំណង់អគារនេះ មិនមានច្បាប់អនុញ្ញាតនោះទេ ហើយក៏ធ្លាប់ត្រូវបានហាម​ឃា​ត់មិនឲ្យ​សាងសង់ចំនួន២ដងរួចទៅហើយ។បុន្តែម្ចាស់សំណង់​អគារ​ជនជាតិចិន ឈ្មោះ ជីង គ័ង មិនស្តាប់និងមិនសហការ​ជាមួយអាជ្ញាធរ​ ហើយនៅតែបន្តធ្វើរហូត​រលំបាក់មានរឿងសោ​កសង្រេង​ចំពោះពលរដ្ឋខ្មែរ​យ៉ាងដូចនេះ។​

សូមបញ្ជាក់ថា ការចាត់វិធានការដកតំណែងមន្រ្តីខាងលើ បានធ្វើឡើងបន្ទាប់ពីមានករណីរលំបាក់អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសី​ហនុ កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០​១​៩ ដែលបណ្តាលឲ្យ​មានមនុស្សស្លាប់ និងរបួសរាប់សិបនាក់។

ទន្ទឹមនឹងនេះដែរ​ សម្តេចតេជោ ហ៊ុន សែន ក៏​​បានសម្រេចដក លោក ញឹម វណ្ណដា ពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈ​កម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែង ជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មា​ធិ​ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយ មូល​ហេតុខ្វះការទទួលខុសត្រូវនិងភូតភរ» នេះ​ជាចំណុចអភិក្រមទី៥​របស់រារដ្ឋា​ភិបាល​៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com