0

ពិតជាកក្រើកខ្លាំងណាស់នៅលើទឹកដីខេត្ត​ព្រះ​សីហនុ​ លោក យន្ត មីន គ្រាន់តែ​ទៅហាមឃាត់​ចិនសង់អគារសំណង់អត់ច្បាប់​២ដង​ដុះឡើងដ​ល់៧ជាន់​ជិតហើយ​បាក់សង្កត់ស្លាប់​មនុស្សនិង​របួសជាច្រើននាក់​ តើអាចនៅបន្តតំណែងបានទៀតទេ?​

ខេត្តព្រះសីហនុ៖ បើគិតមកដល់ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ កម្លាំងការិយាល័យអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ បា​នថ្លែងឲ្យ​ដឹងថា តុល្យការថ្មីចុងក្រោយនៃការរុក​រកសង្គ្រោះជនរងគ្រោះបានរកឃើញមនុស្សកើ​នឡើង​ដល់ ៤១នាក់ហើយ ក្នុងនោះស្លាប់ ១៧​នាក់និងរងរបួសចំនួន ២៤ នាក់។ ជាមួយគ្នានោះកម្លាំងសង្គ្រោះសរុប ប្រមាណ ១០០០នាក់ បានធ្វើការរុករកជនរងគ្រោះដែលស្ថិតក្នុងឧប្ប​ទ្ទេ​វហេតុនៃការរលំបាក់អគារនេះចាប់តាំងពីព្រឹ​កព្រលឹមរហូត​មក ហើយបាននឹ​ងកំពុងបន្តបេ​សកកម្មរបស់ខ្លួនដើម្បីស្វះស្វែងរកជនរងគ្រោះបន្តទៀតទោះជាស្ថិតនៅក្រោមដំណក់ទឹកភ្លៀងក៏ដោយ។

ដោយសារឃើញបណ្តាញសង្គម​Face​bo​o​k​គេទាមទារឲ្យ​ដកតំណែង រឿងបាក់រលំអគារច្រើនពេក​ សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបទាំងយប់ថា៖ “សូម​កុំ​ទាន់​និយាយដល់​រឿង​ដក​ឬ​តែងតាំង​តែ​ត្រូវផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការរុករក​និង​ស​ង្គ្រាះ​ជាមុនសិន​។​”​ សុំ​ការយោគ​យល់​ពី​បង​ប្អូន​ជន​រួម​ជាតិ​ពី​កន្លែង​ប្រ​ជុំ​អាស៊ាន​នៅ​បាងកក​ព្រះរាជាណាចក្រ​ថៃ​។”ទោះបី​ខ្ញុំ​ជាប់​ប្រ​ជុំ​ក៏ដោយ​ក៏​ខ្ញុំ​នៅតែ​តាមដាន​នូ​វ​ដំ​ណើ​រការ​រុ​ករក និង​ស​ង្គ្រាះ​ដែល​យប់​នេះ​ត្រូវធ្វើ​ទាំង​យ​ប់​ប​ន្ត​ទៀ​ត”​។​ សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី ក៏​បាន​ចូលរួម​សោកស្តាយ​យ៉ាងខ្លាំងចំ​ពោះ​ការបាត់ប​ង់​អាយុជីវិត​ពល​រដ្ឋ ដោយសា​រ​​កា​រ​ធ្វេសប្រហែ​ស​របស់​ក្រុមហ៊ុន​សាងសង់​ដែ​ល​បណ្តាល​ឲ្យ​មា​ន​គ្រោះថ្នាក់​រលំ​អគារ​នេះ​កើត​ឡើង​។​

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ឲ្យ​ដឹងថា​ នៅព្រឹកថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ​​នេះថា អ​គារដែលរលំបាក់សង្កត់លើមនុស្សស្លាប់ និងរងរបួសច្រើននាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសី​ហនុ ខេត្តព្រះសីហនុនេះ ពុំមានច្បាប់អនុញ្ញាតឲ្យ​សាង​សង់នោះឡើយ។​ ទោះបីជាយ៉ាងនេះក្តីអ្នក​នាំ​ពា​ក្យក្រសួងបានថ្លែងឲ្យដឹងថា ជាមួយ​គ្នា​នេះអា​ជ្ញាធរជំនាញ នឹងចុះធ្វើការត្រួតពិនិត្យសំណង់ដែលមិនមានគុ​ណភាព សំណង់សាង​សង់ខុស​ពីលិខិតអនុ​ញ្ញាត និងសាងសង់ដោយគ្មានលិ​ខិ​តអនុញ្ញាត ដើម្បីមានវិធានការតាមផ្លូវច្បាប់។​

សូមបញ្ជាក់ថា ការដ្ឋាន​សំណង់​នេះមាន​ម្ចាស់​ឈ្មោះ Chen Kun ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បាន​ជួល​ដី​សម្រាប់​សាងសង់​អគារ​ពី​ឈ្មោះ ញឹក ហ៊ុយ ភេទ​ប្រុស ជន​ជាតិខ្មែរ អាយុ​៦៥​ឆ្នាំ ហើយ​បាន​ម៉ៅ​ការសាងសង់​ដោយ​ក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មាន​ថៅកែ​ម៉ៅ​ការសាងសង់​ឈ្មោះ DENG XING GUI ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង​អ្នកម៉ៅ​ការ​បូកជញ្ជាំង​អគារ​ឈ្មោះ GAO YU ភេទ​ប្រុ​ស អាយុ​២៩​ឆ្នាំ​។​

ករណី​ជនជាតិចិន​សង់អគារ​កណ្ដាលក្រុង កំ​ព​ស់៧ជាន់សង់ជិតហើយ ស្រាប់​តែ​បាក់សង្ក​ត់ម​នុ​ស្សស្លាប់និងរបួសជាច្រើននាក់នៅពេលនេះ​ ហើយ​រដ្ឋបាលខេត្តព្រះសីហនុថាអត់ច្បាប់និង ធ្លាប់ហាមឃាត់២ដងរួចមកហើយ​ តែ​ម្ចាស់សំ​ណង់មិនស្ដាប់។​ ប៉ុន្តែត្រូវបានគេដាក់ការសង្ស័​​យថា​ អាជ្ញាធរនិងមន្ត្រីជំនាញខេត្តព្រះសីហនុ​កំពុងជាប់ពាក់ព័ន្ធ​នឹងការឃុបឃឹតគ្នាជាប្រព័ន្ធ​នៅក្នុង​រឿងសំណង់អត់​ច្បាប់​ជាច្រើនកន្លែងក្នុងខេ​ត្តព្រះសីហនុ​ ដោយសារតែមាន​ការប្រព្រឹត្ត​អំ​ពើពុករលួយច្រើន។​

ពិតជាកក្រើកខ្លាំងណាស់នៃ​ឧប្ប​ទ្ទេវហេតុ​បាក់អគារ​កំពុងសាងសង់​មួយកន្លែង​ ដែលគួរឲ្យ​ស​ង្វេ​កពន់ពេកណាស់​នៅវេលា​ម៉ោងជិត៥ៈ០០​នា​ទីព្រឹកព្រលឹ​មស្រាងៗ​ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២​០​១​៩​នេះ មានករណីបាក់រលំអគារកម្ពស់៧​ជា​ន់ នៅជិតកន្លែងលាងរថយន្តយីហោ “​អារុណរះ”​ ក្នុងស​ង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសី​ហ​នុ ដែលជាតំបន់ដ៏មានសក្កានុពល​ភាពនៃសេដ្ឋកិច្ចជាតិ​របស់ប្រទេសកម្ពុជា។​

ចំណែកប្រជាពលរដ្ឋទូទៅ​នៅតែមាន​ចម្ងល់ថា​ បើដឹងហើយថា​ម្ចាស់​សំណង់​អគារ​មួយនេះ​វាអត់ច្បាប់ហើយ​ ចុះហេតុអ្វី​បានជានៅតែបណ្តែ​តបណ្តោយ​ឲ្យធ្វើបានរហូតដល់ទៅ៧ជាន់​ គេ​សង់ជិតរួចរាល់ហើយ​នៅតែមិន​បញ្ឈប់គេអត់​បាន​យ៉ាងនេះ​?​សួរថាតើនៅមានសំណង់អគារ​ប៉ុន្មានទៀត​ដែលគេ​ហ៊ានធ្វើ​បែបហ្នឹងបានដែរនោះ​?ហើយចៅហ្វាយខេត្ត​ព្រះសីហនុ​ធ្វើការ​ងា​រដឹក​នាំគេរបៀបម៉េច​ បើខ្លួនឯង​គ្មានសមត្ថភាព​គួរ​តែចុះចេញពីតំណែង​ទៅ​វាប្រសើរជាង​ ដើម្បី​ទុ​កឱកាសឲ្យ​អ្នកដែលគេមានសមត្ថភាព​គ្រប់​គ្រា​ន់ដឹកនាំបម្រើ​ប្រជាពលរដ្ឋនិងរាជ​រដ្ឋាភិ​បា​ល​ផង​។​

ទាក់ទិន​នឹងការ​រលំបាក់អគារ​សង្កត់មនុស្សនេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី ក៏​បានបញ្ជាក់ថា សំណង់អគារខាងលើនេះអត់មានច្បាប់អនុ​ញ្ញាតទេ ហើយធ្លាប់ត្រូវបានអាជ្ញាធរជំនាញធ្វើ​ការ​ហាមឃាត់មិនឲ្យ​សាងសង់ចំនួន២ដងរួចទៅហើយ ប៉ុន្តែម្ចាស់សំណង់មិនចូលរួមសហ​ការ នេះគ្រាន់តែជាការអះអាងយកលេសរួចខ្លួនប៉ុណ្ណោះ​ ខណៈប្រជាពលរដ្ឋ​នាំគ្នានិយាយថា​អា​ជ្ញា​ធរ​មានសមត្ថកិច្ចខេត្តព្រះសីហនុ​បានដុតដុំថ្មក្តៅ​បោះឲ្យសម្តេចតេជោ ហ៊ុន សែន កាន់​ គឺ​សឹ​ងតែ​គ្រប់​រឿ​ងដែលអាជ្ញាធរនិងមន្ត្រីជំនាញ​បានស៊ី បានសុខ​សម្ងំស្ងៀមស្ងាត់មិនចាត់ការអ្វីទាំ​ង​អស់​។​

ដូច្នេះប្រជាពលរដ្ឋ​ខេត្តព្រះសី​ហនុ​ បានសំ​ណូ​មពរ​ដល់ប្រមុខរាជរដ្ឋាភិបាល​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ សូមមេត្តា​ដក​ហូ​តតួនាទី មុខតំណែងលោក យន្ត មីន ចៅហ្វាយ​ខេត្តព្រះសីហនុ និងមន្ត្រី​ជំនាញពាក់​ព័ន្ធដទៃ​ទៀត​ចេញជាបន្ទាន់​ ពីព្រោះ​ពួកគាត់គ្មានជំនឿ​លើការដឹកនាំរបស់មន្ត្រីគ្រាប់ល្ពៅស្ងោរតទៅទៀ​តទេ​ ហើយក៏ពុំមែនទើបតែមានករណី​រលំសំ​ណង់​អគារ​បាក់​សង្កត់មនុស្សស្លាប់​នេះដែរ​ គឺគ្រ​ប់រឿងទាំងអស់​លោក យន្ត មីន ដែលជាអភិបា​លខេត្តព្រះសីហនុ មិនសូវដែលបានដោះស្រា​យ​ជូនប្រ​ជាពលរដ្ឋ​ឲ្យមានតម្លា​ភា​ពទទួលយកបាននិងមានភាពយុត្តិធម៌នោះឡើ​យ​។​

រហូតមកដល់ពេលនេះ​បើតាម​សមត្ថកិច្ច និងក្រុមជួយសង្គ្រោះបានរកឃើញអ្នកស្លាប់១៧​នា​ក់ និងកម្មកររបួស​២៤​នា​ក់ផ្សេង​ទៀតគិតត្រឹមម៉ោង៦ៈ០០នាទីព្រឹកនេះ​ដែល​ត្រូវបានជួយស​ង្គ្រោះចេញពីគំនរបា​ក់បែក​នៃ​អគារកម្ពស់៧​ជា​ន់ ដែលកំពុងសាងស​ង់​​នោះ។​តាមការបញ្ជាក់ថា​ ម្ចាស់សំណង់ឈ្មោះ ជីង គ័ង ជាជនជាតិចិ​ន មាន​ទីតាំងសា​ងសង់លើផ្ទៃដីទំហំ៥៨៣​ម៉ែ​ត្រក្រឡា អាគារនេះជាប្រ​ភេទសំ​ណង់ធ្វើពីឆ្អឹងដែកសង់បានកម្ពស់​៧​ជា​ន់ ដោយ​​គ្មានគុណភា​ព​និងគ្មាន​លិខិតអនុញ្ញាតសាងសង់នោះ​ទេ​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com