0

កំហុសគ្រប់យ៉ាងដែលអាជ្ញា​ធរនិងមន្ត្រីជំនាញខេត្តព្រះសីហនុជាអ្នក​​ទទួល​លើករណី​រលំអគារ​សំណង់អត់ច្បាប់​បាក់សង្កត់ស្លាប់មនុស្ស​និងរបួ​សជាច្រើននាក់​…!

ខេត្តព្រះសីហនុ៖ ឧបទ្ទវហេតុ​បាក់អគារ​កំពុងសាងសង់​មួយកន្លែង​ ដែលគួរសង្វេ​កពន់ពេកណាស់​នៅវេលា​ម៉ោងជិត៥ៈ០០​នាទីព្រឹកព្រលឹ​មស្រាងៗ​ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០​១​៩​នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ “​អារុណរះ”​ ក្នុងស​ង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហ​នុ។​

បើតាម​សមត្ថកិច្ច និងក្រុមជួយសង្គ្រោះបានរកឃើញអ្នកស្លាប់៣នាក់ និងកម្មករ១៨​នាក់ផ្សេង​ទៀត កំពុង​ត្រូវបានជួយសង្គ្រោះចេញពីគំនរបា​ក់បែក​នៃ​អគារកម្ពស់៧ជាន់ ដែលកំពុងសាងស​ង់​នោះ។​តាមការបញ្ជាក់ថា​ ម្ចាស់សំណង់ឈ្មោះ ជីង គ័ង ជាជនជាតិចិន មាន​ទីតាំងសា​ងសង់លើផ្ទៃដីទំហំ៥៨៣ម៉ែត្រក្រឡាអាគារនេះជាប្រភេទសំ​ណង់ធ្វើពីឆ្អឹងដែកសង់បានកម្ពស់​៧ជាន់ ដោយ​​គ្មានលិខិតអនុញ្ញាតសាងសង់នោះ​ទេ​។​

ករណី​ជនជាតិចិន​សង់អគារ​កណ្ដាលក្រុង កំ​ព​ស់៧ជាន់សង់ជិតហើយ ស្រាប់​តែ​បាក់សង្ក​ត់ម​នុ​ស្សស្លាប់និងរបួសជាច្រើននាក់នៅពេលនេះ​ ហើយ​រដ្ឋបាលខេត្តព្រះសីហនុថាអត់ច្បាប់និង ធ្លាប់ហាមឃាត់២ដងរួចមកហើយ​ តែ​ម្ចាស់សំ​ណង់មិនស្ដាប់។​ប៉ុន្តែត្រូវបានគេដាក់ការសង្ស័​​យថា​អាជ្ញាធរនិងមន្ត្រីជំនាញខេត្តព្រះសីហនុ​កំពុងជាប់ពាក់ព័ន្ធ​នឹងការឃុបឃឹតគ្នាជាប្រព័ន្ធ​នៅក្នុង​រឿងសំណង់អត់​ច្បាប់​ជាច្រើនកន្លែងក្នុងខេ​ត្តព្រះសីហនុ​ ដោយសារតែមាន​ការប្រព្រឹត្ត​អំ​ពើពុករលួយច្រើន។​

ទាក់ទិន​នឹងការ​រលំបាក់អគារ​សង្កត់មនុស្សនេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី ក៏​បានបញ្ជាក់ថា សំណង់អគារខាងលើនេះអត់មានច្បាប់អនុ​ញ្ញាតទេ ហើយធ្លាប់ត្រូវបានអាជ្ញាធរជំនាញធ្វើ​ការ​ហាមឃាត់មិនឲ្យ​សាងសង់ចំនួន២ដងរួចទៅហើយ ប៉ុន្តែម្ចាស់សំណង់មិនចូលរួមសហ​ការ នេះគ្រាន់តែជាការអះអាងយកលេសរួចខ្លួនប៉ុណ្ណោះ​ ខណៈប្រជាពលរដ្ឋ​នាំគ្នានិយាយថា​អាជ្ញធរ​មានសមត្ថកិច្ចខេត្តព្រះសីហនុ​បានដុតដុំថ្មក្តៅ​បោះឲ្យសម្តេចតេជោ ហ៊ុន សែន កាន់​ គឺសឹ​ងតែ​គ្រប់​រឿ​ងដែលអាជ្ញាធរនិងមន្ត្រីជំនាញ​បានស៊ីបានសុខ​សម្ងំស្ងៀមស្ងាត់មិនចាត់ការអ្វីទោំងអស់​។​

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ឲ្យ​ដឹងថា​ នៅព្រឹកថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ២០១៩នេះថា អគារដែលរលំបាក់សង្កត់លើមនុស្សស្លាប់ និងរងរបួសច្រើននាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះ ពុំមានច្បាប់អនុញ្ញាតឲ្យ​សាង​សង់នោះឡើយ។​ទោះបីជាយ៉ាងនេះក្តីអ្នក​នាំ​ពា​ក្យក្រសួងបានថ្លែងឲ្យដឹងថា ជាមួយគ្នា​នេះអា​ជ្ញាធរជំនាញ នឹងចុះធ្វើការត្រួតពិនិត្យសំណង់ដែលមិនមានគុ​ណភាព សំណង់សាងសង់ខុស​ពីលិខិតអនុ​ញ្ញាត និងសាងសង់ដោយគ្មានលិ​ខិ​តអនុញ្ញាត ដើម្បីមានវិធានការតាមផ្លូវច្បាប់។​

ចំណែកប្រជាពលរដ្ឋទូទៅ​នៅតែមាន​ចម្ងល់ថា​ បើដឹងហើយថា​ម្ចាស់​សំណង់​អគារ​មួយនេះ​វាអត់ច្បាប់ហើយ​ ចុះហេតុអ្វី​បានជានៅតែបណ្តែ​តបណ្តោយ​ឲ្យធ្វើបានរហូតដល់ទៅ៧ជាន់​ គេ​សង់ជិតរួចរាល់ហើយ​នៅតែមិន​បញ្ឈប់គេអត់​បាន​យ៉ាងនេះ​?​សួរថាតើនៅមានសំណង់អគារ​ប៉ុន្មានទៀត​ដែលគេ​ហ៊ានបែបហ្នឹងបានដែរនោះ​?ហើយចៅហ្វាយខេត្ត​ព្រះសីហនុ​ធ្វើការ​ងារដឹក​នាំគេរបៀបម៉េច​ បើខ្លួនឯង​គ្មានសមត្ថភាព​គួរ​តែចុះចេញពីតំណែង​ទៅ​វាប្រសើរជាង​ ដើម្បី​ទុ​កឱកាសឲ្យ​អ្នកដែលគេមានសមត្ថភាព​គ្រប់​គ្រា​ន់ដឹកនាំបម្រើ​ប្រជាពលរដ្ឋនិងរាជ​រដ្ឋាភិបាល​ផង​។​

ដូច្នេះប្រជាពលរដ្ឋ​ខេត្តព្រះហនុ​បានសំណូមពរ​ដល់ប្រមុខរាជរដ្ឋាភិបាល​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ សូមមេត្តា​ដក​ហូ​តតួនាទី មុខតំណែងលោក យន្ត មីន ចៅហ្វាយ​ខេត្តព្រះសីហនុ និងមន្ត្រី​ជំនាញពាក់ព័ន្ធដទៃ​ទៀត​ចេញជាបន្ទាន់​ ពីព្រោះ​ពួកគាត់គ្មានជំនឿ​លើការដឹកនាំរបស់មន្ត្រីគ្រាប់ល្ពៅស្ងោរតទៅទៀ​តទេ​ ហើយក៏ពុំមែនទើបតែមានករណី​រលំសំ​ណង់​អគារ​បាក់​សង្កត់មនុស្សស្លាប់​នេះដែរ​ គឺគ្រ​ប់រឿងទាំងអស់​លោក យន្ត មីន ដែលជាអភិបា​លខេត្តព្រះសីហនុ មិនសូវដែលបានដោះស្រា​យ​ជូនប្រ​ជាពលរដ្ឋ​ឲ្យមានតម្លាភាពទទួលយកបាននិងមានភាពយុត្តិធម៌នោះឡើយ​៕​

Filed in: ព័ត៌មានជាតិ, សន្តិសុខ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com