0

អាគកខ្នាយដែក​នៅតែបន្ត​ការប្រកួត​ក្នុងសង្វៀ​នជល់មាន់កណ្តាលក្រុង​អត់ព្រមបង្ក្រាប​ធ្វើឲ្យ​លោក ឃួង ស្រេង ឈឺក្បាលគួរ​ចុះទៅចាប់ដោយខ្លួនឯងឬ​គួរតែ​ដកបុណ្យស័ក្តិកូនចៅ?

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ​ ទី២១​ ខែ​មិ​ថុនា ឆ្នាំ២​០​១​៩​នេះ សង្វៀនជល់មាន់បាន​ចាប់ផ្តើ​ម​បើក​លេងយ៉ាង​កក្រើកជាបន្ត​ទៀត​ហើយ​ នៅ​ក្នុង​សង្វៀនជល់មាន់បង្កប់ដោ​យ​ល្បែ​ងស៊ី​សងគ្រប់ប្រភេទ​នៅចំណុចត្រ​ពាំងឈូ​ក​និង​ដើ​មកាស្យា​ក្បែរដើ​មត្នោត​ខាងក្រោយប៉ែ​ក​ខាងកើ​ត​របង​សួ​នឧ​ហ្សាកម្មកាណាឌីយ៉ា​ ស្ថិ​តនៅ​ក្នុងសង្កាត់​ស្ទឹ​ង​មាន​ជ័​យ៣​ ខណ្ឌមានជ័​យ​ ជាប់នឹងព្រំប្រទ​ល់ជាមួយខណ្ឌពោធិ៍សែនជ័យ រាជធានីភ្ភ្នំពេ​ញ ដែល​បា​ន​នឹងកំពុង​ដំណើ​រ​ការលេង​យ៉ាងសកម្មមិនឃើ​ញមានស​មត្ថកិច្ច​ណាហ៊ានចេញមុខបង្ក្រាបឡើយ ដោ​យ​សារតែមិនមានវិ​ធានការ​បែ​បនេះហើយ​ ទើប​គេបើកលេង​យ៉ាង​ពពាក់ពពូន​ ដែ​លគេសង្ស័យថា​ អា​ច​មានការ​បេីកភ្លេីងខៀវពីអាជ្ញាធរ​ដែនដី និងស​មត្ថកិច្ចមូ​លដ្ឋាន​បាន​ឃុ​ប​ឃិតគ្នា ដេីម្បីផល​ប្រ​យោជន៍ផ្ទាល់ខ្លួន​យកលុ​យដាក់ហោប៉ៅរៀ​ងៗខ្លួន កំពុ​ងផ្គេីនទៅនឹ​ងបទ​បទបញ្ជា​របស់ប្រមុខរាជរដ្ខាភិបាល​ និងបទប​ញ្ជា​របស់​សម្ដេចក្រឡា​ហោម ស ខេង ប្រកាស​ក្តែងៗឲ្យមន្ត្រីន​គរបាល​ សមត្ថ​កិច្ចគ្រប់លំដាប់​ថ្នាក់​យកចិត្តទុក​ដាក់អនុ​វត្ត​ន៍​លើវិធានការទប់​ស្កាត់ និងប​ង្ក្រាបបទល្មើ​ស​​ល្បែងស៊ីសង​គ្រប់ប្រភេទ​ ដោយគ្មា​ន​ការលើ​ក​លែង​ ដើ​ម្បីពង្រឹ​ងគោ​លនយោបាយភូមិ ឃុំមា​នសុវ​ត្ថិ​ភាព​។

សូមបញ្ជាក់ថា​ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯក​ភាពរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩​នេះ លោក ឃួង ស្រេង ថ្លែងថា”​ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់នូវល្បែងស៊ីសងគ្រ​ប់ប្រភេទដែលនេះជាបញ្ហាមួយយ៉ាងក្តៅគគុក​”​ជាពិសេសសង្វៀនជល់មាន់នៅកណ្តាលក្រុងភ្នំ​ពេញ​នេះតែម្តង​ ដែលស្ថិតនៅសង្កាត់ស្ទឹងមាន​ជ័យ៣ ខណ្ឌមានជ័យ នៅតែបន្តលេងយ៉ាង​ក​ក្រើក​ដដែល​ ខណៈលោក ឃួង ស្រេង បាន​ជំរុ​ ញឲ្យ​អភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដា​ក់ក្នុងការ​បង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំង​នេះ ដោយ​​ហេតុថា​ ល្បែងស៊ីសងខុសច្បាប់ទាំ​ងនេះវាជាចំណុចដែលផ្ដើមឲ្យមានបទល្មើសផ្សេងៗធ្វើឲ្យ​បាត់បង់ស្ថេរភាពនៅក្នុងសង្គមដូច​ជាអំពើឃាតកម្ម​ ចោរ​លួច ឆក់ ប្លន់ ជាដើម។ខណៈ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋនិយាយថា ស្តាប់បទប​ញ្ជាលោកចៅហ្វាយក្រុង ឃួង ស្រេង ឮតែប្រ​កាសដដែលៗស្ទើរហឹងត្រចៀក​ ហើយ​ហាក់​គ្មានប្រសិទ្ធភាពចំពោះសង្វៀនជល់មាន់នៅក​ណ្តាលរាជធានីភ្នំពេញ​អត់មានការបង្ក្រាប?។​

កាលពីម្សិលមិញនេះដែរ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រកាសវះកាត់មន្រ្តីណាដែលកាងពីក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋាន ដើម្បីព្រមានទប់ស្កាត់កុំឲ្យបទល្មើ​សគ្រប់​ប្រភេទនេះ នៅរាជធានីភ្នំពេញកើតឡើ​ងតទៅទៀត។ ទន្ទឹមនោះលោក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់មន្រ្តីក្រោមឱវាទ និងមូលតាមមូលដ្ឋានទាំ​ងអស់ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួលសំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាស​ឲ្យមានសកម្មភាពប្រព្រឹត្តល្បែងស៊ីសងខុស​ច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើពុំដូច្នេះទេនឹងត្រូវវះកាត់អស់បុណ្យស័ក្តិជាមិនខាន។​

ប្រជាពលរដ្ឋរស់នៅ​ក្នុងរាជ​ធា​នីភ្នំពេញ​សព្វថ្ងៃនេះ​កំពុង​មានការ​ភ័​យខ្លាច​យ៉ា​ងខ្លាំង​ដោយសារ​មាន​ចោរលួច​គាស់​ផ្ទះ​ ឆក់​ ប្ល​​ន់​ និងអំពើហឹង្សាវ៉ៃតប់គ្នាយ៉ាង​អនាធិ​បតេយ្យ​គឺ​បណ្ដាលមកពី​ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព ព្រោះ​ក្នុងមូលដ្ឋានរស់នៅ​ មាន​បន​ល្បែងស៊ីស​ង​បៀរ អា​ប៉ោង ជល់​មាន់ យ៉ាង​ធំ​នៅ​ទីនោះ និ​ង​គ្មាន​អា​ជ្ញាធរ​មានសមត្ថកិ​ច្ច​ណា​ម្នាក់​ហ៊ាន​ប​ង្ក្រាប​ឡើ​យ​ ទើបបាន​កើតជា​រឿង​អំពើហឹង្សា​មា​ន​ចោរគា​ស់ផ្ទះ ចោរ​លួច​ ចោរ​ប្លន់ បែបនេះ​កើត​ឡើង​ជារឿយៗ​ ជាពិសេសស​ង្វៀនជល់មាន់ដុះស្លែ​ក្បែរក្រោយសួនឧស្សាហ​កម្មកាណាឌីយ៉ា​កណ្តាលក្រុង​នេះតែម្តង។​

តាមប្រភព​ពីប្រជាពលរដ្ឋបានឲ្យ​ដឹងថា បច្ចុប្ប​ន្ននេះសង្វៀនជល់មាន់ នៅ​ចំណុចត្រពាំងឈូក​ដើមប្រេងខ្យល់និងកាស្យា​ខាងក្រោយ​ជាប់នឹងរបង​សួនឧស្សាហកម្ម​កាណាឌីយ៉ា​ ស្ថិតក្នុង​ស​ង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ ចូលតាមផ្លូវឌួងងៀប២​ខាងកើតឆៀងខាងត្បូង​វត្តអ​ង្គតាម៉ិុញ​ញ​នេះ​ បានបើ​ក​ដំណើរការលេង​យ៉ាង​ទ្រ​ហឹងអឺ​ងកងជាយូរណា​ស់មកហើយ​ គេមិនដែ​ល​ឃើ​ញសមត្ថកិច្ចក្នុងមូលដ្ឋាន ឬ​សមត្ថកិច្ច​ខាងក្រ​សួង​ និងកម្លាំង​អន្តរាគមន៍ក្រុង ចុះមក​ចាត់វិ​ធា​ន​ការទប់ស្កាត់ និងបង្ក្រាបបានម្តងណា​ឡើយ។​

ប្រភពដដែលខាងលើបានបន្តថា ក្នុងសង្វៀនជ
ល់មាន់ខាងលើនេះមានបើកលេងល្បែងស៊ី​សងដូចជាបៀរ និងអាប៉ោងទៀតផង ដែលស​កម្មភាពល្បែងជល់មាន់ និងល្បែងស៊ីសងទាំ​ង​នេះជាកត្តាបង្កបង្កើតឲ្យ​មានអសន្តិសុខស​ង្គមដូច​ជាឲ្យមានអំពេីហឹង្សាក្នុង​គ្រួសារ អំពេីចោរ​ក​ម្មផងដែរ ហើយទីតាំង​បនល្បែងស៊ីសង​នេះ​បា​នបើកលេងយូរឆ្នាំ​មកហើយ​ ដោយផ្តល់​ឱកាស​ឲ្យអ្នកញៀន​ល្បែងជល់មាន់​ទាំង​នោះ​ នាំគ្នាយ​កមាន់មកជល់​ភ្នាល់ដាក់លុយ​យក​ឈ្នះ​ចាញ់​និងហ៊ោកញ្រៀវ​ទ្រហឹងអឺងកង​មិនញញើតកោ​តខ្លាច​សមត្ថកិច្ចបន្តិចណាទាល់តែសោះ។​

ប្រជា​ពលរដ្ឋរស់នៅទីនោះ បានបញ្ជាក់ថាស​​ង្វៀនជល់មាន់នេះ បានបើកលេងជាចំហរ​ជាយូរណាស់មកហើយ មិនដឹងជាម្ចាស់សង្វៀនជល់មាន់មានខ្នងបង្អែកធំប៉ុណ្ណាទេ ទើបមានល​​ទ្ធភាពបើកសង្វៀនជល់មាន់នៅកណ្តាលក្រុង​ភ្នំ​ពេញ បានយ៉ាងរំភើយបែបនេះ ដោយ​មិនមានសមត្ថ​កិច្ចមូលដ្ឋាន ក៏ដូចសមត្ថកិច្ចអធិការដ្ឋាននគរ​បាលខណ្ឌមានជ័យ មានវិធានការបង្ក្រាបទាល់តែ​សោះ ប្រហែលជាម្ចាស់សង្វៀនជន់មា​ន់​នេះមានទំនា​ក់ទំនងល្អជាមួយសមត្ថកិច្ច ឬ​មួ​យមកពីសមត្ថ​កិច្ចនិងអាជ្ញាធរ​គ្មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងក្នុងមូ​លដ្ឋានរបស់ខ្លួន ធ្វើ​ឲ្យបទបញ្ជាលោកចៅហ្វា​យក្រុង ឃួង ស្រេង និងលោកស្នងការ ស ថេត “​សាបដូចទឹកទន្លេ​”។​

មជ្ឈដ្ឋានទូទៅបានលើកឡើងថា សកម្មភាពប​ន​ល្បែងស៊ីសង និងល្បែងជល់មាន់បាន​កើត​ឡើងយ៉ាងកក្រើកនិងកំពុងពេញនិយម​របស់់​ក្រុ​មអ្ន​កញៀនជល់មាន់ ងុបងុលនឹង​ល្បែងស៊ីសងតែ​ងតែទៅ​ជួប​ជុំណាត់គ្នាលេងក្នុងសង្វៀនខាង​លើ ចំ​ពេលអស់លោកសមត្ថកិច្ច​ អាជ្ញាធរ​ដែន​ដីក្នុងមូលដ្ឋាន និងមន្ត្រី​ពាក់ព័ន្ធព្រងើយកន្តើយក្នុងការបង្ក្រាប ទប់ស្តាត់បទល្មើសល្បែងស៊ី​ស​ងនោះ គឺអស់លោក​កំពុងដើរផ្ទុយពីការអនុវ​ត្ត​គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព រប​ស់រាជរដ្ឋាភិបាល ពុំនោះសោតសកម្មភាព​ស​ង្វៀនជល់មាន់ខាងលើនេះបង្កើតឲ្យ​មាន អំពើចោរក​ម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋានជារឿយៗ​ទៀត មិនតែប៉ុ​ណ្ណោះ​ជាក្តីបារម្ភយ៉ាងខ្លាំងចំពោះប្រជា​ពលរដ្ឋទូទៅ ជា​ពិសេសប្រជាពលរដ្ឋក្នុងមូល​ដ្ឋាននេះតែម្តង ព្រោះមានពេលខ្លះមានទាំង​ជន​សង្ស័យ​មានកាំភ្លើង​ខ្លី​ចូលទៅលេង​ហើយចាញ់គំរាមបាញ់ផ្អើលសង្វៀនទៀតផង​។​

ដូច្នេះ​ឃើញថាបច្ចុប្បន្ននេះ​ បទល្មើសល្បែងស៊ី​សង​និងសង្វៀនជល់មាន់នេះ​ជារឿងក្តៅគគុក​ដែលមិនអាចអត់ឱន​ឲ្យ​បា​នឡើយ​ ក្នុងនោះមា​នទាំងសម​ត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល​ អាជ្ញាធ​រ មូលដ្ឋាន​ សង្កាត់ ខណ្ឌ ក្រុង កម្លាំង​ជំនាញច្រើនផ្នែក​ណាស់ ចុះហេតុអ្វី​ក៏នៅ​តែ​កើតមានសង្វៀនជល់មាន់បង្កប់ដោយល្បែងស៊ីសង​គ្រប់ប្រភេទ​ជា​លក្ខណៈ​ទ្រង់ទ្រា​យធំទៀត​នៅក្នុងទឹដី​រាជធានីភ្នំពេញ ដែល​បញ្ហានេះ បើលោក ឃួ​ង ស្រេង អភិបាលនៃ​គ​ណៈអភិបា​លរាជ​ធា​នីភ្នំពេញ​, លោកស្នងការនគរបាលក្រុង​ ស ថេត មិនបានជាប់​ពាក់ព័ន្ធនឹ​ងផ​ល​ប្រយោជន៍នោះទេ​ គួរតែ​មានវិធានការទប់ស្កា​ត់ និង​បង្ក្រាបតា​មបទបញ្ជារបស់ប្រមុខរា​ជរដ្ឋាភិបាល និងបទប​ញ្ជារបស់សម្តេចក្រឡា​ហោម ស ខេង ជាបន្ទាន់​ផងទាន…! គ្រា​ដែលមហាជនរិះគន់ថា បើអ​ស​​មត្ថភាពបង្ក្រាបទេ គួរតែបាយៗខ្លួនឯងមុនអភិ​ក្រមទី៥​ប្រសើរជាង​។​

ទាក់ទិន​នឹ​ងការបើកសង្វៀនជល់មាន់​ខាងលើនេះ​ អង្គភាពគេហទំព័​រ​MSKnews​យើង​ពុំអា​ច​ធ្វើការទំនាក់ទំនង​ជា​មួយភាគីពាក់ព័ន្ធណាមួ​យ​បានទេនៅពេ​ល​នេះ ជាពិសេសការចេញផ្សា​យ​របស់គេហទំព័រMSKnews​នៅលើកនេះទៀ​តចំនួន​១៧​លេខហើ​យដែលអាគក​ខ្នាយដែកចា​ក់ត្រូវចំមាត់អត់គម្រប​លោកចៅហ្វយក្រុង​គឺនៅ​តែមិនទាន់មានការបង្ក្រាបសង្វៀនជល់មាន់នេះ​ដដែលជាដដែល​ ទោះយ៉ាងណា​ក្តីអង្គភា​ព​យើ​ងនឹងរង់ចាំទ​ទួល​ព័ត៌មាន​ថ្មីៗបន្ថែមទៀតនៅរៀ​ងរាល់ម៉ោងធ្វើការ​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com