0

ក្រុមហ៊ុន​សំអឿន សុវណ្ណ កាងដីឲ្យក្រុមហ៊ុនចិ​ន​ជិត៥ពាន់ហិកតា​កំពុងសម្រុក​កាប់ព្រៃនិង​ដឹ​ក​ជ​ញ្ជូន​ឈើយកទៅ​លក់​នៅវៀតណាម​យ៉ាង​ងងើល​មិនខ្លាចអ្នកណាទាំង​អស់​ហាក់ដូចកាប់​ក្បាលចៅហ្វាយខេត្តព្រះវិហា​រ​ធ្លាក់ពីលើស្មា​?

ខេត្តព្រះវិហារ​៖ ពិត​ជា​ថ្លើមធំខ្លាំង​ណាស់​ក្រុម​ហ៊ុ​នលំ​ដាប់គ្រាក់ៗមួយចំ​នួ​នក្នុងប្រទេសកម្ពុជា​ ដូ​ចជាក្រុ​ម​ហ៊ុន​សំអឿន សុវណ្ណ​ នេះ​តែម្តង​ ដែ​ល​កើតចេញ​ពីការបញ្ចប់​កិច្ច​សន្យាបស់ក្រុហ៊ុន​ដួងស្រួចរបស់លោកឧកញ៉ា ឌី ឌុក កា​ល​ពីឆ្នាំកន្ល​ងទៅព្រោះតែមិនបានធ្វើការអភិវឌ្ឍ​ជាដុំកំភួនអ្វីទាល់តែសោះ​ តាមការយល់ព្រមរបស់រាជរដ្ឋាភិ​បាល​ ដោយ​បានសន្យា​កាលពីឆ្នាំ២០១០ ថានឹ​ងបញ្ចប់ការកាប់ព្រៃឈើឲ្យបានដល់កម្រិតសូ​ន្យ ក្នុងរយៈពេលមួយទសវត្សរ៍ទៅមុខ ពោលគឺនៅត្រឹមឆ្នាំ ២០២០។ ប៉ុន្តែ​ក្រុម​ហ៊ុនដួងស្រួច​មិ​ន​បានគោរព​តាមកិច្ច​សន្យាថានឹងកាត់បន្ថយ ឬ​បញ្ឃប់ការកាប់ឈើ តាមរយៈការប្រើប្រាស់នូវធនធានធម្មជាតិ​ ប្រកបដោយការទទួលខុសត្រូ​វនោះទេ។​

ម៉្យាងវិញទៀត​រយៈពេល៩ឆ្នាំមកហើយ ក្រុម​ហ៊ុ​នលំដាប់គ្រាក់ៗ​របស់ឧកញ៉ា ឌី ឌុក ចាប់តាំ​ងពីដាក់ការសន្យាជាមួយរដ្ឋាភិបាល​គេមើលឃើ​ញថា ការកាប់បំ​ផ្លាញ​ព្រៃឈើ​ បានកើនឡើងជាគំហុក និ​ងគួរ​ឲ្យ​សង្វេគជាទីបំផុត អស់រាប់​រយម៉ឺន​ហិកតា​នៃផ្ទៃដីព្រៃ​របស់រដ្ឋ​ ត្រូវបានរងនូវវិនា​សកម្ម​ខ្លោ​ចផ្សា​ កំពុងតែបំផ្លាញអនាគតរបស់ក្មេងៗជំនា​ន់ក្រោយ។បន្ទាប់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់​និងនេសាទ ចេញលិខិតនិរាករណ៍​ក្រុមហ៊ុនដួង​ស្រួចចោល​រួមកម​ស្រាប់តែលេចមុ​ខក្រុមហ៊ុន​សំអឿន សុវណ្ណ របស់លោក​ អុឹម សំអឿន ជាប្រ​ធានក្រុមហ៊ុន​ទទួលបានសិទ្ធិ​រៀបចំដី​ឲ្យក្រុម​ហ៊ុនចិន​ប្រមាណជិត៥០០០​ហិកតា​ ដោយបាន​ដំណើរការ​កាប់បំផ្លាញព្រៃ​និងដឹកជ​ញ្ជូនឈើ​អ​ស់រយៈពេលជាង​៦​ខែ​ដើមឆ្នាំ២០​១​៩​នេះ​មកហើយ​។​

តាម​សេចក្ដីរាយការណ៍ពីខេត្តព្រះវិហារបានឲ្យ​ដឹងថា​ សព្វថ្ងៃនេះ​ ក្រុមហ៊ុនសំអឿន សុវណ្ណ​ មិន​ត្រឹមតែកាប់ឈើក្នុងទីតាំងដីសម្បទានសេដ្ឋ​កិច្ចរបស់ក្រុមហ៊ុន​ចិន​ប៉ុណ្ណោះ​ទេ គឺថែមទាំង​កំ​ពុង​ជាប់​​ពាក់ព័ន្ធ​នឹង​បទល្មើស ​កាប់​ឈើ​នៅ​តំប​ន់​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡង់ក្នុងដែនឧទ្យា​នជាតិ​ដែ​លស្ថិតនៅក្នុងស្រុក​ឆែប និង​ស្រុកជ័យសែន​ ខេត្ត​ព្រះវិហារ​ គឺ​កំពុងធ្វើសកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូន​យ៉ាងពេញបន្ទុកតែម្តង​ ហើយអា​ជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ​ក្នុងខេត្តនេះ​គ្មា​នអើពើធ្វើការចុះទៅទប់ស្កាត់​ ឬចាត់វិធានការ​បង្ក្រាបនោះឡើយ។​

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ​មានក្រុមហ៊ុ​ន​ចិន​មួយ ដែល​ទទួលបាន​ដី​សម្បទានសេដ្ឋកិ​ច្ច​ជិត​៥​ពាន់​ហិកតា​នៅ​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន សម្រាប់​ដាំ​អំពៅ ដោយពុំទាន់ឃើញមាន​ការដាំដុះអ្វី​ឲ្យបានប្រាកដ​ច្បាស់លាស់នៅឡើ​​យ​ទេ​ ហើយ​បែរជាគេ​​ឃើញ​ក្រុមហ៊ុន សំអឿន សុវណ្ណ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំប​ន់​នោះ​យ៉ាង​ពេញបន្ទុក​ជារៀងរាល់​ថ្ងៃ​ប្រព្រឹត្ត​ទៅដោយ​ភាពរលូនបំផុត​ ដែល​ទំនងជា​ក្រុមហ៊ុ​នសំអឿន សុវ​ណ្ណ បានរៀបចំ​កញ្ចប់ថវិកា​បែង​ចែក​ឲ្យគ្រប់ស្ថាប័ន​ទាំងអស់​ ដល់មន្ត្រីពាក់ព័ន្ធក្នុងស្រុក​ក្នុងខេត្តនេះ​យ៉ា​ងពេញចិត្តពេញថ្លើម​ហើយ ទើបបានជាសម្ងំស្ងៀមស្ងាត់​គ្រប់គ្នាបែប​នេះ​។​

សូមបញ្ជាក់ថា បញ្ហា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មា​​នការ​ងឿងឆ្ងល់​នោះ គឺ​តំបន់​ដែល​ក្រុមហ៊ុន​ចិន​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត​៥​ពាន់​ហិក​​តានោះ​ គឺជា​តំបន់​ដែលមាន​ព្រៃ​ក្រាស់ៗ​ សម្បូរ​ទៅ​​ដោយ​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ និង​ឈើ​ប្រភេទ​លេខ​២ ដែលមាន​ទំហំ​មុខកាត់​ធំៗ​ ឬ​ហៅថា​ឈើ​ហ៊ុ​ប​នោះ​ ចុះហេតុអ្វី​បានជាមន្ត្រីគ្រា​ប់ល្ពៅស្ងោរ​ទាំង​នោះ​ធ្វើរបាយការណ៍​កុហក់ថ្នាក់​ដឹកនាំថា ជាតំបន់ព្រៃរេចរិល​ប្រើយុទ្ធសា​ស្ត្រ​ស្បែកខ្លា​ទៅបង្ហាញ​ ដើម្បីឲ្យរដ្ឋាភិបាលផ្តល់ដី​សម្បទានសេដ្ឋកិច្ច​ទៅឲ្យក្រុមហ៊ុនចិន​យ៉ាងដូច្នេះទៅវិញ?​ រួចបើកដៃឲ្យក្រុមហ៊ុន​សំអឿន សុវណ្ណ កាប់បំផ្លាញ​និងដឹកជញ្ជូនឈើ​យកទៅលក់យ៉ាងរំភើយ​គួរឲ្យ​សោកស្តាយព្រៃ​ឈើ​ដ៏សម្បូរបែប​នៅក្នុងដែនអភិរក្ស​របស់ឧទ្យា​នជាតិ​ស្រុកឆែបនិងស្រុកជ័យសែន​​។​

ប្រមុខរាជរដ្ឋាភិបាល​ សម្តេចអគ្គ​មហាសេនាប​តីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា​ បានថ្លែងដាក់បទ​បញ្ជា​ឲ្យក្រសួ​ង​ពាក់ព័ន្ធ​ត្រូវពិនិត្យមើល​ឲ្យបាន​ហ្មត់ចត់​រាល់សកម្មភាព​នៃការកាប់បំផ្លាញព្រៃ​ឈើ​ដើម្បីរានយកដី​ធ្វើជាកម្មសិទ្ធ​របស់ក្រុមហ៊ុ​ននានា​ដែលទទួល​បានសិទ្ធវិនិយោគ​លើដី​សម្បទាន​ដែលរាជរដ្ឋាភិបាល​បានជួលក្នុងរយៈ​ពេល៩៩ឆ្នាំ​ហើ​យខកខានពុំបាន​អនុវត្តន៍​តាម​កិ​ច្ច​ព្រមព្រៀង​នោះទេ គឺត្រូវចាត់វិធានការ​ជាបន្ទា​ន់ដោយដាក់ពិន័យ​ ឬ​លុប​ចោល​កិច្ចសន្យា​សម្បទាន​ក្នុងករ​ណីធ្ងន់ធ្ងរ​ ខណៈសម្តេតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា”​ត្រូវតែ​​បញ្ចប់ដាច់ខាតការកាប់រានហ៊ុ​ម​ព័ទ្ធដុតរំលោភយកដីព្រៃឈើធ្វើជាកម្មសិទ្ធិដែលបាន​កើតឡើងក្រោយថ្ងៃទី៧ ខែឧ​សភា ឆ្នាំ២០១២”​។​

បើយ៉ាងដូច្នេះមែន​គួរតែ​លោក វេង សាខុន ដែ​លជារដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេ​សាទ​ ល្មមដល់ពេលយកច្បាប់មកអនុវត្តន៍​ចំ​ពោះ​ក្រុមហ៊ុនសំអឿន សុវណ្ណ និងមន្ត្រីរបស់​ខ្លួន​ រួមទាំងអ្នកពាក់ព័ន្ធទាំង​អស់នោះ គឺត្រូវតែ​​ទទួលទោសតាមច្បាប់ស្ដីពីព្រៃឈើទៅលើជនទាំងឡាយណា​ដែលជាប់ពាក់​ព័ន្ធនឹងការប្រព្រឹ​​ត្តបទល្មើស​ព្រៃឈើ​តាមថ្នាក់ទី១​ ដែលត្រូវជាប់​ពន្ធនាគារពីប្រាំ(៥)ឆ្នាំ ទៅដប់(១០)ឆ្នាំ និងត្រូវ​ រឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ ដកហូ​តកិច្ចព្រមព្រៀង អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត​ និ​ងកំទេចចោលវត្ថុតាងក្លែងបន្លំ​។​

មជ្ឈដ្ឋានប្រជាពលរដ្ឋបាន​សំណូមពរដល់​ថ្នាក់​ដឹកនាំរាជរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់​ ចំ​ ពោះ​ជនណា​ ដែលបានប្រព្រឹត្តបទល្មើស ដូច​ជាលួចកាប់បំ​ផ្លាញ​ព្រៃឈើ,ការកាប់​រានព្រៃ​,​ឈូ​សឆាយដីព្រៃ, ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ,គ្រៀវ​ ដុត​,​បំពុល​,កាប់​ផ្តួល​រំលំដើមឈើ ឬគាស់រំលើង​ប្រ​មូលគល់​ឈើ​ជា​ដើម។ល។​ ហើយ​ក្នុងករណី​បើជនណាប្រព្រឹត្ត​​បទល្មើ​ស​ព្រៃឈើ​នៅតែមិនរៀ​ងចាល​ត្រូវផ្តន្ទាទោស​ទ្វេរដង​នៃបទល្មើស​ព្រៃ​ឈើថ្នាក់ទី១ នៃច្បាប់នេះ។ ដូច្នេះ​ក្រសួងកសិក​ម្មគួរពិនិ​ត្យ​ឲ្យ​បានស៊ីជម្រៅទៅលើ​ក្រុមហ៊ុន​សំអឿន សុវណ្ណ កំពុងកាប់បំផ្លាញនិង​​ដឹកជញូនឈើ​យ៉ាងពេញបន្ទុកក្នុងដែនឧទ្យាន​ជាតិ​ស្រុកឆែបនិងស្រុកជ័យសែន​ទាំងថ្ងៃទាំងយប់​យ៉ាងអ​នាធិ​តេយ្យ​ដោយគ្មានខ្លាចអ្វីទាំងអស់។​

អង្គភាពគេហទំព័រ​MSKnewsយើង​ពុំអាចធ្វើ​ការទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​និងមន្ត្រីជំនាញ​ជុំវិញ​ព័ត៌មានខាងលើបានទេ​ខណៈពេលទូរស័​ព្ទជាច្រើនដង​គ្មា​នអ្នកលើក​ទទួល​ទេ​ នេះ​ប្រហែ​ល​ជាដឹងខ្លួន​ខ្លាចរន្ទះបាញ់ងាប់​ហើយមើលទៅ​អង្គភាព​យើងនឹងរង់ចាំទទួល​ការបំភ្លឺ​ជានិច្ច​រៀង​រាល់ម៉ោងធ្វើការ​៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com