0

ប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុ​ជាបែរជាសំពងបែក​កញ្ចប់មាត់អត់គម្របលោក​ ឃួង ស្រេង ផ្គើននឹងបទបញ្ជាជាន់ពន្លិចបទប​ញ្ជា​សាបដូចទឹក​ទន្លេ​ពេលមិនបង្ក្រាបសង្វៀន​ជល់មាន់នៅកណ្តាលក្រុភ្នំពេញ​?​

រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះសាររប​ស់ផេកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ លោក​ ស ថេត នៅប៉ុន្មានម៉ោងមុនកា​លពី​ថ្ងៃទី​១៣ ខែ​មិ​ថុនា ឆ្នាំ២០១៩​នេះ បានប្រ​កាសឲ្យបងប្អូន ប្រ​ជាពលរដ្ឋជួបបទល្មើសផ្សេ​ងៗ ដូចជាករណី លួច ឆក់ ប្លន់….សូមបងប្អូនអញ្ជើញទៅដាក់ពាក្យបណ្តឹងនៅតាមប៉ុស្តិ៍នគរ​បាលនៃកន្លែងកើតហេតុ ដើម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវរកមុខសញ្ញា និងចា​ប់ជនល្មើសយក​មកផ្តន្ទាទោសតាមច្បាប់។ស្ន​ង​ការនគរបាល ប្រកាសទៀតថា បើក្នុងករណីមា​នមន្រ្តីរូបណា មិនទទួលពាក្យប្តឹង ឬប្រើពាក្យសំដីមិនសមរម្យ លោកអ្នកអាចចូលខំមិនក្នុងផេកនេះបាន”​យើ​ងខ្ញុំរីករាយក្នុងការទទួលយកព័ត៌មានពិតពីបង​ប្អូនប្រជាពលរដ្ឋ”​ ចុះហេតុអ្វី​ក៏លោកមើលរំលង​បនល្បែងស៊ីសង​និងសង្វៀ​នជល់មាន់ដោយខុ​សច្បាប់​នៅកណ្តាលក្រុងនេះទៅវិញ?។​

ចំណែក​លោក ឃួង ស្រេង អភិបាលនៃគណៈ​អភិបាល​ធានីភ្នំពេញបានថ្លែងយ៉ាង​ដូច្នេះក្នុងពិធីប្រកាសចូល​កាន់តំ​ណែងក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅ អណត្តិទី៣ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ដោយបានអះ​អាងថា ការបើកវេទិកាសាធារ​ណៈភ្លាមៗនៅតំបន់ដែលមានជួបញ្ហាប្រឈមដោយគ្មានការជូនដំណឹងទៅអាជ្ញាធរខណ្ឌ ស​ង្កាត់ជាមុននេះ គឺដើម្បីចង់បានព័ត៌មាននិងទុក្ខកង្វល់ពិតពីប្រជាពលរដ្ឋ ដើម្បីយកបញ្ហាទំាង​នោះ ទៅដោះស្រាយឲ្យចំទិសដៅ។លោក ឃួង ស្រេង បានចាត់ទុកការរៀបចំវេទិកាសាធារណៈគឺជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពក្នុងការជួបទំនាក់ទំនងដោយផ្ទាល់ជាមួយពលរដ្ឋ ហើយបានដឹងពីតម្រូវការថ្មីៗ របស់់ប្រជាពលរដ្ឋដែលចង់ឲ្យ​អាជ្ញាធរជួយដោះស្រាយ។

ផ្ទុយទៅវិញ​បន្ទាប់ពីបើកកិច្ចប្រតិបត្តិការបង្ក្រា​បករណីជួញដូរគ្រឿងញៀននៅក្លឹបកម្សា​ន្ត រ៉ុក និងលុច្ស​សារី ពីរ​កន្លែងបានដោយ​ជោគជ័​យរួច​មក​ ស្រាប់តែប្រជាពលរដ្ឋ​នាំគ្នាលើក​ឡើ​ង​ថា​លោក​ ឃួង ស្រេង និងលោក ស ថេត បែរជា​ប​រាជ័យ​ក្នុងការបង្ក្រាបសង្វៀនជល់មាន់កណ្តាលក្រុង​ភ្នំពេញ​​?​ហើយថាសកម្មភាពល្មើស​ច្បាប់​កំ​ពុងកើតមានឡើងយ៉ាងអនាធិតេយ្យ​ហាក់កាន់​តែផ្គើន​ទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបា​ល​និងហាក់ដូចជាន់ពន្លិចបទបញ្ជាឲ្យសាប​ដូចទឹកទន្លេ​ហើយ​ស្លាប់ទាំងបទបញ្ជា​ខ្លួនឯងជាចៅ​ហ្វាយក្រុងថែមទៀតផង​ ដែលតែងបានប្រកា​សច្រំដែលៗពីមាត់អត់គម្រប​ដោយគ្មានប្រសិទ្ធ​ភាព។​

សូមបញ្ជាក់ថា​ ទីតាំង​សង្វៀនជល់មាន់​ជាល្បែ​ងស៊ីសង​ដ៏​ធំ​នេះ​ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមាន​​ជ័យ៣ ខណ្ឌមានជ័យ ជាប់នឹងព្រំប្រទល់សង្កា​ត់ចោមចៅ១​ ខណ្ឌ​​​ធោធិ៍សែនជ័យ ជាបនល្បែ​ងដុះស្លែ​យូរណាស់​មកហើយ មិន​ដែល​មាន​ស​មត្ថកិច្ច​មូ​ល​ដ្ឋា​ន​និង​ថ្នាក់លើ​ចុះបង្ក្រាប​បាន​ម្ដង​ណាទេ​ គេតែងតែឃើញបើកលេងជារៀងរាល់​ថ្ងៃ​មិនដែ​លខាននោះឡើយ​ គឺលេង​យ៉ាង​គគ្រឹក​គគ្រេង​ជាធម្មតា ធ្វើឲ្យ​ជា​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​គ្មាន​ភាពកក់ក្តៅ​នឹ​ង​អាជ្ញាធរ​មូលដ្ឋាន​ទាល់តែ​សោះ?​ តែ​ធ្វើ​ម្ដេច​បើ​ផ្ទះ​នៅ​ជិត​ទីតាំង​​នោះ​ទៅហើយ​។​​ពួកគាត់​ជា​ប្រជាពលរដ្ឋ​សូម​សំ​ណូមពរ​ដល់​ថ្នាក់លើ​ដែល​ពាក់ព័ន្ធ​នឹងការដឹក​នាំគ្រប់គ្រ​ង​លោក​ ឃួ​ង ស្រេង អភិបាល​រាជធា​នី​ភ្នំពេញ​ក៏ដូចជា​លោក​ ស​ ថេត​ ស្នងការ​នគរបា​ល​រាជធានី​ភ្នំពេញ​ សូមមេត្តា​ចាត់វិធានការ​ឲ្យ​បាន​តឹងរឹង​បំផុត​ ដើ​​ម្បី​ឲ្យ​ពួកគាត់​ទទួលបាន​ភាពកក់ក្តៅរ​ស់​នៅក្នុង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នឹង​គេ​ផងដែរ​។​

គួររំឭកថាកាលពីថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ២០១៩​នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ព​ជា បានអញ្ជើញចុះសួរសុខទុក្ខ ផ្តល់អំណោយ មនុស្សធម៌ និងរៀ​បចំអាហារដ​ល់កុមារពិការ បុគ្គលិក និងអ្នកស្ម័​គ្រចិត្តបរទេ​សចំនួន ២​២​៥​នាក់ នៃបុរីទារក និងកុមារជាតិ និងកុមារ-​បុគ្គ​លិកចំនួន៥០នាក់ នៃអង្គការទ​ន្សាយ (មានថ្នាក់រៀននៅក្នុងបុរីទារក និងកុមារជាតិ) ដែលអមដំណើរចូលរួមដោយលោក ឃួ​ង ស្រេង អភិ​បាលនៃគណៈអភិបាលរាជធានីភ្នំពេញ ស្ថិត​នៅភូមិតំណាក់ធំ​៣ សង្កា​ត់​ស្ទឹង​មានជ័យ៣​ ខណ្ឌមានជ័យ រាជធានីភ្នំពេ​ញគឺ​នៅ​ក្បែរសង្វៀនជ​ល់មាន់​ខុសច្បាប់មួយក​ន្លែង​នោះតែម្តង​។​

មិនតែប៉ុណ្ណោះ​លោក ឃួង ស្រេង អភិបាលនៃ​គណៈអភិបាល​រាជធានីភ្នំពេញ កាលពីម្សិលមិ​ញ​នេះ ក៏ត្រូវបាន​គេដឹក​នាំ​បង្វៀង​ឲ្យសាលារាជ​ធានីភ្នំពេញ​និង​មន្ទីរ​ជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ ក្នុ​ង​រាជធានីភ្នំពេញ ចុះ​ពិនិត្យ​ស្ថានភាព​ស្ថាបនា​លូ កាយ​ប្រឡាយ​បើក​មុខទឹកស្ថិតក្នុង​ភូមិសា​ស្ត្រខាងជើងព្រលានយន្តហោះអន្តរជាតិភ្នំពេញ សង្កាត់​កាកាបទី១ កាកាបទី២ ខណ្ឌ​ពោធិ៍​សែនជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ​។ប៉ុន្តែមិនបាន​ចុះមកត្រួតពិនិត្យ​ប្រឡាយមេ​នៅពីខាងកើតក្រោយព្រលានយន្តហោះ​ក្បែរសង្វៀ​នជល់មាន់កណ្តាលក្រុងភ្នំពេញ​ ដែលបានបើក​លេងជាអចិន្ត្រៃនោះទេ។​

ក្នុងកិច្ចប្រជុំគណៈប​ញ្ជាការឯក​ភាពរាជធានីភ្នំ​​ពេញ កាល​ពី​ថ្ងៃទី៣​១ ខែឧសភា ឆ្នាំ២០១៩​នេះ លោក ឃួង ស្រេង ថ្លែងថា”​ត្រូវមានវិធាន​ការយ៉ាងម៉ឺងម៉ាត់នូវល្បែ​ងស៊ីសងគ្រ​ប់ប្រភេទដែលនេះជាបញ្ហាមួយយ៉ា​ងក្តៅគគុក​”​ជាពិសេ​សសង្វៀនជល់មាន់នៅក​ណ្តាលក្រុងភ្នំ​ពេញ​នេះតែម្តង​ ដែលស្ថិតនៅស​ង្កាត់ស្ទឹងមាន​ជ័យ​៣ ខណ្ឌមានជ័យ នៅតែបន្តលេងយ៉ាង​ក​ក្រើក​ដដែល​ ខណៈលោក ឃួង ស្រេង បាន​ជំរុ​ញឲ្យ​អភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដា​ក់ក្នុងការ​បង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំង​នេះ ដោ​យ​​ហេតុថា​ ល្បែងសស៊ី​សងខុសច្បាប់ទាំ​ងនេះវាជាចំណុចដែលផ្ដើមឲ្យមានបទល្មើសផ្សេងៗធ្វើឲ្យ​បាត់បង់ស្ថេរភាពនៅក្នុងសង្គមដូច​ជាអំពើឃាតកម្ម​ ចោរ​លួច ឆក់ ប្លន់ ជាដើម។ចំពេលដែល​ម​ជ្ឈដ្ឋាន​ប្រជាពលរដ្ឋនិយាយថា ស្តាប់ប​ទប​ញ្ជាលោកចៅហ្វាយក្រុង ឃួង ស្រេង ឮតែប្រ​កាសដដែលៗស្ទើរហឹងត្រ​ចៀក​ហើយ​ ហាក់​គ្មានប្រ​សិទ្ធភាពចំពោះសង្វៀ​នជល់មាន់នៅក​ណ្តាលរាជធានីភ្នំពេញ​អត់មានការបង្ក្រាប?ដដែលជាដដែល។​

ប្រជា​ពលរដ្ឋរស់នៅទីនោះ បានបញ្ជាក់ថាស​​ង្វៀនជល់មាន់នេះ បានបើកលេងជាចំហរ​ជាយូរណាស់មកហើយ មិនដឹងជាម្ចាស់សង្វៀនជល់មាន់មានខ្នងបង្អែកធំប៉ុណ្ណាទេ ទើបមានល​​ទ្ធភាពបើកសង្វៀនជល់មាន់នៅកណ្តាលក្រុង​ភ្នំ​ពេញ បានយ៉ាងរំភើយបែបនេះ ដោយ​មិនមានសមត្ថ​កិច្ចមូលដ្ឋាន ក៏ដូចសមត្ថកិច្ចអធិការដ្ឋាននគរ​បាលខណ្ឌមានជ័យ មានវិធានការបង្ក្រាបទាល់តែ​សោះ ប្រហែលជាម្ចាស់សង្វៀនជន់មា​ន់​នេះមានទំនា​ក់ទំនងល្អជាមួយសមត្ថកិច្ច ឬ​មួ​យមកពីសមត្ថ​កិច្ចនិងអាជ្ញាធរ​គ្មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងក្នុងមូ​លដ្ឋានរបស់ខ្លួន ធ្វើ​ឲ្យបទបញ្ជាលោកចៅហ្វា​យក្រុង ឃួង ស្រេង និងលោកស្នងការ ស ថេត “​សាបដូចទឹកទន្លេ​”។​

ដោយសារតែការ​ដា​ស់តឿនជា​ច្រើន​លើកច្រើ​ន​សារ​របស់ប្រមុខរាជរដ្ឋាភិបាល​ ក៏​បាន​ធ្វើដំ​ណើរមកដ​​ល់​ចំណុចអភិក្រមទី៥ហើយ​ សម្តេ​ចតេជោ​ ហ៊ុ​ន សែន នាយករដ្ឋ​មន្ត្រី បានព្រមានធ្ងន់ៗ​យ៉ា​ង​ដូច្នេះថា”​ចាប់ពីពេ​ល​នេះទៅ​ មេប៉ុស្តិ៍ មេឃុំ ចៅ​សង្កាត់ ចៅហ្វា​យ​ស្រុក ខណ្ឌ ចៅហ្វា​យ​ខេត្ត ក្រុង រាជធានី​ ត្រូវ​តែយកចិត្តទុកដាក់ឲ្យ​ខ្លាំ​ង​ក្លា​បំផុត​ ដោយចុះល្បាតតាមដាន​រកមើ​លទី​តាំង​ដែលលួ​ចបើកប​នល្បែងស៊ីសងដោយខុសច្បា​ប់​ ដូចជាល្បែងជល់មាន់​ បៀរអាប៉ោង ហ្គែមអុីនធើណេត​ ចាក់ឆ្នោត ចាក់បាល់​ កន្ទុយ​លេខ​។ល។

ប្រជាពលរដ្ឋរស់នៅ​សព្វថ្ងៃនេះ​កំពុង​មានការ​ភ័​យខ្លាច​យ៉ាងខ្លាំង​ដោយសារ​មាន​ចោរលួច​គាស់​ផ្ទះ​ ឆក់​ ប្លន់​ និងអំពើហឹង្សាវ៉ៃតប់គ្នាយ៉ាង​អនាធិ​បតេយ្យ​គឺ​បណ្ដាលមកពី​ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព ព្រោះ​ក្នុងមូលដ្ឋានរស់នៅ​ មាន​បន​ល្បែងស៊ីស​ង​បៀរ អាប៉ោង ជល់​មាន់ យ៉ាង​ធំ​នៅ​ទីនោះ និ​ង​គ្មាន​អាជ្ញាធរ​មានសមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ប​ង្ក្រា​ប​ឡើយ​ ទើបបាន​កើតជា​រឿង​អំពើហឹង្សា​មា​ន​ចោរគាស់ផ្ទះ ចោរ​លួច​ ចោរប្លន់ និងឃាតកម្ម​បែបនេះ​កើត​ឡើង​ជារឿយៗ​។

ដូច្នេះ​បើលោក ឃួ​ង ស្រេង អភិបាលនៃ​គ​ណៈអភិបា​លរាជ​ធា​នីភ្នំពេញ​, លោកស្នងការ​នគរ​បា​លក្រុង​ ស ថេត បើ​មិនបានជាប់​ពាក់ព័ន្ធនឹ​ងផ​ល​ប្រយោជន៍ផ្ទាល់ខ្លួន​នោះទេ​ គួរតែ​មានវិធាន​ការទប់ស្កា​ត់ និង​បង្ក្រាបតា​មបទបញ្ជារបស់ប្រ​មុខរា​ជរដ្ឋាភិបាល និងបទប​ញ្ជារបស់សម្តេចក្រឡា​ហោម ស ខេង ជាបន្ទាន់​ផងទាន…! គ្រា​ដែលមហាជនរិះគន់ថា បើអ​ស​​មត្ថភាពបង្ក្រាបទេ គួរតែបាយៗខ្លួនឯងមុនអភិ​ក្រមទី៥​ប្រសើរជាង​។​

ទាក់ទិន​នឹ​ងការបើកសង្វៀនជល់មាន់​ខាងលើនេះ​ អង្គភាពគេហទំព័​រ​MSKnews​យើង​ពុំអា​ច​ធ្វើការទំនាក់ទំនង​ជា​មួយភាគីពាក់ព័ន្ធណាមួ​យ​បានទេនៅពេ​ល​នេះ ជាពិសេសការចេញផ្សា​យ​របស់គេហទំព័រMSKnews​នៅលើកនេះទៀ​តចំនួន​១៥​លេខហើ​យដែលអាគក​ខ្នាយដែកចា​ក់ត្រូវចំមាត់អត់គម្រប​លោកចៅហ្វយក្រុង​គឺនៅ​តែមិនទាន់មានការបង្ក្រាបសង្វៀនជល់មាន់នេះ​ដដែលជាដដែល​ ទោះយ៉ាងណា​ក្តីអង្គភា​ព​យើ​ងនឹងរង់ចាំទ​ទួល​ព័ត៌មាន​ថ្មីៗបន្ថែមទៀតនៅរៀ​ងរាល់ម៉ោងធ្វើការ​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com