0

លោកអ៊ួន សុវណ្ណារ៉ា មេគយច្រក​ទ្វារអន្តរ​ជាតិត្រពាំងថ្លុង​ កំពុង​មានឈ្មោះក្នុងបញ្ជីខ្មៅ​លើក​រណីប្រព្រឹត្តអំពើពុករលួយត្រូវបាន​លាតត្រដាង​

ខេត្តត្បូងឃ្មុំ៖​ ដោយសារតែភាពអំនួត អួតអាង​ស្មាន​ថាគេចេះមិនដល់ខ្លននោះ​ លោកអ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយនិងរដ្ឋាករ​ច្រកទ្វារអន្តរ​ជាតិត្រពាំងថ្លុង​ ខេត្តត្បូងឃ្មុំ កំពុងធុំក្លិនមិនសូវស្រួលហើយ​ ដែលពាក់ព័ន្ធនឹងការ​ប្រព្រឹត្តអំពើពុករលួយ​ដោយជិះសេះលែងដៃ​យ​កឈ្មោះអ្នកធំនេះ អ្នកធំនោះ នៅក្នុងក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងនៅក្នុងអគ្គនាយកគ​យនិងរដ្ឋា​ករកម្ពុជា​ មកបន្លាចសមត្ថកិច្ច អាជ្ញា​ធរ និងក្រុមឈ្មួញ​រកស៊ីដឹកទំនិញចេញចូលព្រំ​ដែនកម្ពុជា_វៀតណាម​តាមច្រកត្រពាំងថ្លុងនេះ ហេតុដូច្នេះហើ​យ​​ទើប​មានការអំពាវនាវឲ្យ​លោ​ក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោកគុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាគួរចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់លោក អ៊ួ ន សុវណ្ណារ៉ា ប្រធានការិយាល័​យគយនិងរដ្ខាករច្រកទ្វារអន្តរជាតិត្រពាំងថ្លុង​ជាបន្ទាន់ បន្ទាប់ពីរាជរដ្ឋាភិបាល​បានប្រកាសជំរុញឲ្យអង្គភាពប្រឆាំអំពើពុករលួយចុះធ្វើកិច្ច​ប្រតិបត្តិការយ៉ាងល្អិតល្អន់ជាមួយស្ថាប័នជំនា​ញ សហគមន៍ អង្គការនានា ដើម្បីរួមគ្នាលុបបំ​បាត់ចោលអំពើពុករលួយ​​ ព្រោះករណីមន្ត្រីគយដែលហ៊ានប្រព្រឹត្តអំពើពុករលួយនៅច្រកត្រពាំ​ងថ្លុងនេះ គឺជាបញ្ហាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋខ្មែរដែលទិញទំនិញមិនមានការត្រួតពិនិត្យមកពីប្រទេសវៀតណាមដែលកំពុងហូរចូលមកនាពេលបច្ចុប្បន្នលោក អ៊ួន សុវណ្ណារ៉ា បានឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀម៉ៅការតែ30%ប៉ុណ្ណោះ ហើយលើសពី​នេះគឺជាប្រភេទទំនិញដែលឃុបឃិតឲ្យឈ្មួញទាំងនោះនាំចូលមកនូវទំនិញគេចពន្ធទំនិញប​ង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាង​គ​គ្រឹក​គគ្រេង​ដើម្បី ប្រមូលលុយដាក់ហោប៉ៅធ្វើមានបាន​ផ្ទាល់ខ្លួន ។

ទាក់ទិននឹង​​រឿងអាស្រូវពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិ​ត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូង​ឃ្មុំ កំពុងត្រូវបានគេលាតត្រដាងជាបន្តបន្ទាប់ដើម្បីឲ្យលោក គុណ ញឹម ជាមេគយធំមួយ​ស្រុ​កខ្មែរ​បានដឹងនឹងចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា​ផង ព្រោះចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា មកកាន់តំណែងជាមេគយច្រកនេះ គឺលោក អ៊ួន សុវណ្ណារ៉ា បានឃុបឃិតគ្នាបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ជាងនេះទៀត ក៏​មានករណីបន្លំប្រភេទទំនិញផងដែរ ដោយសារតែអំពើពុករលួយរបស់លោ​ក អ៊ួន សុវណ្ណារ៉ា ធ្វើឲ្យរដ្ឋត្រូវខាតបង់​ប្រាក់​ចំ។ណូលពន្ធយ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយការដែល លោក អ៊ួន សុវណ្ណារ៉ា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងខ្នងបង្អែកដ៏រឹងមាំនៅក្នុងក្រសួងនិងនៅក្នុងអគ្គនា​យកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបបានធ្វើឲ្យ​លោកអ៊ួន សុវណ្ណារ៉ា ខំប្រឹងប្រមូលលុយតាមរ​បៀបពុករលួយដោយជិះសេះលែងដៃនៅច្រកទ្វារអន្តរជាតិត្រពាំងថ្លុងនេះ ដែល​មានប្រភពចំណូលដ៏សំខាន់របស់លោក អ៊ួ ន សុវណ្ណារ៉ា ដោយ​បានឃុបឃិតឲ្យឈ្មួញធំៗ បង់ពន្ធតាម​របៀបម៉ៅការតែ៣០% ​ហើយបើកដៃឲ្យឈ្មួញទាំង​នោះនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងអនាធិប​តេ​យ្យបែបនេះ។​

ករណីប្រព្រឹត្តអំពើពុករលួយរបស់លោកអ៊ួន សុវណ្ណារ៉ា មេគយច្រកត្រពាំងថ្លុង ក៏មាន​ការលើ​កឡើងពីមហាជន​ថា​គួរ​តែ​នឹងត្រូវបានថ្នាក់លើ​អូសក្បាលទំលាក់ចោលឲ្យទទួល​ទោសតាមផ្លូវច្បាប់ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុ​ជាកំពុងជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ​(ACU)ធ្វើការស៊ើបអង្កតឲ្យបានស៊ីជម្រៅនិងមានប្រសិទ្ធភាពខ្ពស់បំផុតចំពោះមន្ត្រីរដ្ឋនៅគ្រ​ប់ស្ថាប័នដែលយកអំណាចតួនាទីរបស់ខ្លួនទៅប្រព្រឹត្តអំពើពុករលួយ ជាពិសេសមន្ត្រីស្ថាប័នគយដែលកំពុងតែជិះសេះលែងដៃក្នុងការប្រ​ព្រឹ​ត្តអំពើពុករលួយ ហើយលោកអ៊ួន សុវណ្ណារ៉ា ទំនងជា​រងនូវទម្ងន់​ផ្ទាំង​ថ្មបាក់ក្រោមកណ្តាប់ដៃដែករបស់សម្តេចតេជោ ហ៊ុន សែន នាយករ​ដ្ឋម​ន្ត្រី​នៃកម្ពុជា​ក្នុងការ​អនុវត្តនូវអភិក្រមទី៥របស់រាជ​រដ្ឋាភិបាល។​

អង្គភាពគេហទំព័រMSKnewsយើងមិនអាចទំនាក់ទំនង​ជាមួយលោកអ៊ួន សុវណ្ណារ៉ា បាន​ទេ កាលពីម្សិលមិញនេះ អង្គភាពយើងនឹងរង់​ចាំទទួលការបំភ្លឺជុំវិញព័ត៌មានបែកធ្លាយខាង​លើនេះរៀងរាល់ម៉ោងធ្វើការ៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com