0

មេឈ្មួញ នីកាចាញ ចែកលុយឲ្យសមត្ថកិ​ច្ចនិងមន្ត្រីនៅ​តាម​ស្ថាប័ន​គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត​រត​នគិ​រី​ជាថ្នូរនឹងការដឹក​ឈើទៅវៀតណាម​

ខេត្តរតនគិរី​​៖ តាមសេចក្តីរាយការណ៍ថ្មីៗនេះ​ មេខ្លោងឈ្មួញឈើដ៏ល្បីល្បាញ និងជាអតីតមេភូមិ ឈ្មោះ នីកាចាញ កំពុង​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ ដោយ​បានជួលកម្មករសម្រុកចូលទៅ​លួចកាប់ឈើយ៉ាងកក្រើក នៅក្បែរភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរត​នគិរី រហូត​​ដ​ល់បង្គោល១៤ និង១៥ ក្នុងឃុំញ៉ា​ង ស្រុកអណ្តូ​ងមាស ដោយអូសឈើហ៊ុបមូលតាមរថយន្តកែច្នៃ ចូលក្នុងទឹកទន្លេសេសាន រួចបណ្តែតជាក្បូន ឆ្លងដែនចូលទៅក្នុងទឹកដីវៀត​ណាម ដូចហែកឋិន ប៉ុន្តែគ្មានមន្ត្រី និងសមត្ថកិ​ច្ចណាហ៊ា​នក្អកជាមួយមេឈ្មួញរូបនេះឡើយ។

ជាក់ស្តែងកាលពី​យប់ម្សិលមិញនេះ នៅច្រកហ្វាសាវ​ ឃុំញ៉ាង មានរថយន្តឡង់គ្រីស័រ​និ​ងម៉ូ​តូដឹកឈើប្រមាណជាង​១០០គ្រឿងបានសម្រុកដឹកចេញ​ពី​តំបន់ឧទ្យានជាតិវីរៈជ័យឆ្លងដែនទៅប្រទេសវៀតណាម ក្រោមការគ្រប់គ្រងផ្តាច់មុខ​របស់លោក នី កាចាញ ជាឈ្មួញដ៏​ល្បីឈ្មោះខាងរត់ពន្ឋឈើខុសច្បាប់ទៅក្រៅប្រទេស ដែល​មហា​ជននិយាយថា ករណីរត់ពន្ឋឈើឆ្លងដែនចេញ​ទៅក្រៅប្រទេសបែបនេះ បើមិនមានការអនុញ្ញា​តពីអាជ្ញា​ធរ​ សមត្ថកិច្ច​ និងមន្ត្រីជំនាញ​ក្នុង​ខេត្ត​រតនគិរី ជាពិសេសប៉ូលិសព្រំដែន ទា​ហានព្រំ​ដែនទេ ច្បាស់ជាក្រុមឈ្មួញមិនហ៊ានថ្លើមធំនោះ​ឡើយ។​

គួររំឭកថា​សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃកម្ពុ​ជា​ បាន​ចេញ​ប​ញ្ជា​ឲ្យ​នាយឧត្តមសេ​នី​យ៍ សៅ សុខា បាញ់​គ្រាប់​រ៉ុកកែត​ពីលើយ​ន្ត​ហោះ​កម្ទេច​ជន​ល្មើសកាប់បំផ្លាញ​ព្រៃ​ឈើ​ជា​បន្ទាន់​ ខណៈ​ បទល្មើស​ឧក្រិដ្ឋ​កម្ម​ក្នុង​វិស័យ​ព្រៃ​ឈើនៅកម្ពុ​ជា​កំពុងរងការវិនាស​ ជាពិសេសប្រមុខរាជរដ្ឋា​ភិបាលបានដាក់ចេញនូវ​បម្រាមមិនឲ្យមានការនាំឈើចេញទៅវៀតណាមជាដា​ច់ខាត​ ចុះហេ​តុអ្វីបានជា​ព្រៃឈើ​សហគមន៍នៅស្រុកអណ្តូង​មាស​កំពុងត្រូវបានកាប់បំផ្លាញយ៉ា​ងរង្គាល​ក្រោ​មស្នាដៃ​រប​ស់មេឈ្មួញ​ នី កាចាញ​ តើចៅហ្វាយ​ខេត្តរតនគិរី ហ៊ានបង្ក្រាបការដឹកជ​ញ្ជូនឈើហ៊ុ​បរបស់ ឈ្មោះ នី កាចាញ ដែល​កំពុងកាប់បំផ្លា​ញ និ​ងដឹកជញ្ជូនឆ្លងដែនទៅប្រទេ​សវៀតណា​មនេះ​ដែរ​ទេ?​។​

បើតាម​ប្រជាសហគមន៍ការពារព្រៃឈើ បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពកាប់ឈើដោ​យខុស​ច្បាប់នេះ គឺស្ថិតនៅក្បែរភូមិបាដល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយប្រើរថយ​ន្តបង្កុងដឹកឈើហ៊ុបមូល ទើបតែកាប់បានថ្មីៗ​នៅ​ស្រស់ៗ ពីដែនព្រៃឈើសហគមន៍ ដោ​យមា​នឈ្មោះ ប៉ិច ជាអ្នកផ្ដល់លុយរាប់ម៉ឺនដុ​ល្លារទៅឲ្យប្រធានសហគមន៍ ឈ្មោះ រចំ ស្មើល​ មន្ត្រីរដ្ឋបាលព្រៃឈើ,មន្ត្រីបរិស្ថាន​ ដើម្បីបើកដៃឲ្យមេឈ្មួញឈើទុច្ចរិតទាំងនេះ អាចដឹក​នាំគ្រឿ​ង​ចក្រ និងកម្មករចូលទៅកាប់បំផ្លាញព្រៃឈើ​ស​ហគមន៍ទាំងបំពានច្បាប់។

ដោយសារមិនមានវិធានការផ្លូវច្បាប់ឲ្យបានតឹង​តែងចំពោះសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូ​នផល អនុផលព្រៃឈើនៅក្នុងខេត្តរតនគិរី បា​នធ្វើ​ឲ្យ​ក្រុមឈ្មួញឈើទុច្ចរិត នាំមុខដោយឈ្មោះ នី កាចាញ នៅតែបន្តសកម្មភាពកាប់បំ​ផ្លាញព្រៃ​ឈើក្នុងដែនសហគមន៍ ដែល​មានទី​តាំងស្ថិត​នៅក្នុងស្រុកអណ្ដូងមាស រួចដឹកជញ្ជូ​នឈើហ៊ុ​បមូលទាំងនេះ ចូលកន្លែងករដ្ឋានកែ​ច្នៃ​រូួចដឹក​ឆ្លងដែនទៅលក់ក្នុងទឹកដីវៀត​ណាម ដោយមិនញញើតច្បាប់ឡើយ ព្រោះមេឈ្មួញ នី កាចាញ បានចំណាយលុយអស់រាប់សែន​ដុល្លារ​បិទមាត់សមត្ថកិច្ចនិងមន្ត្រីជំនាញគ្រប់ស្ថាប័ន​ ទើប​មានការឃុបឃឹត​គ្នាជាលក្ខណៈ​ប្រ​ព័​ន្ធ​ ដែល​អាច​ឲ្យឈ្មួញឈើ នី កា​ចាញ បាន​ដំណើរការយ៉ាងរលូនបំផុតនោះ​ ដោ​យគេ​ដាក់​ការសង្ស័យ​ថា លោក ថាវ យ៉េន មេប៉េ​អឹមខេត្តរ​តនគិរី​ អាចជាប់ពាក់​ព័ន្ធ​នឹងផលប្រយោជ​ន៍​ លាភសក្ការៈយ៉ាងក្រាស់ក្រែល​ផងដែរ​។​

ប្រភពច្បាស់ការណ៍នេះ​បានឲ្យដឹងថា មេឈ្មួញរកស៊ីឈើខុសច្បាប់ ឈ្មោះ នីកាចាញ បាននាំគ្រឿងចក្រនិងគៀងគរបក្ខពួក ដៃជើងរបស់ខ្លួន តាមជំនាញ មានអ្នកមើលព្រៃ អ្នកឆ្ការព្រៃ អ្នកអារផ្តួលរលំឈើ អ្នកអូសឈើ អ្នកដឹកឈើ អ្នកប្រមូលឈើ ចូលទៅក្នុងតំបន់ឧទ្យានជាតិ​វរៈជ័​យ​ និ​ង​ព្រៃសហគមន៍ពីរកន្លែងស្ថិតនៅស្រុកអ​ណ្តូង​មាស​ ខេត្តរតនគិ​រី ដើម្បីប្រមូលយកឈើដឹកជ​ញ្ជូនឆ្លងដែនទៅលក់ឲ្យឈ្មួញវៀតណាម​តាម​មធ្យោបាយ​ដូចជារថយន្តទេសចរណ៍​ រថ​យន្តឡង់គ្រីស័រ​ដឹកចូលច្រករបៀង​ហ្វាសាវ​ទាំង​ជើងគោក ជើងទឹក ជារៀងរាល់ថ្ងៃរាល់យប់​និង​ដឹកតាមរថយន្តយីឌុបចូលច្រកអូរយ៉ាដាវ។​

ប្រភពបានឲ្យដឹងទៀតថា​ មេ​ឈ្មួញឈើខុស​ច្បាប់ឈ្មោះ នីកាចាញ នេះ​បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតជាទ្រង់ទ្រាយធំ ចេញពីស្រុកអូរជុំ ឆ្លងកាត់ទីរួមខេត្ត​ ក្រុងបា​ន​លុង ឆ្ពោះ​ទៅកា​ន់ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយដឹកតាមរថយន្តយីឌុបភ្លៅ៦ ប៉ុន្តែជាបន្តប​ន្ទាប់ទៀតរហូតសព្វថ្ងៃ ឈ្មួញរូបនេះ បានប្តូររូ​បភាពដឹកជ​ញ្ជូនឈើប្រណីត ដោយខុសច្បាប់តាមរថយន្តប្រភេទទេសចរណ៍វិញ ដើម្បីចូលទៅលក់ក្នុងទឹ​កដីប្រទេស​វៀតណាម តាមច្រកទ្វារព្រំដែនអន្ត​រជាតិអូរយ៉ាដាវ ដោយមានការឃុបឃិតពីសមត្ថិកិច្ច និងអាជ្ញាធរខេត្តរតនគិរីនេះតែម្តង។​

ដូច្នេះ​ឃើញថាបច្ចុប្បន្ននេះ​ បទល្មើសព្រៃ​ឈើជារឿងក្តៅគគុក​ដែលមិនអាចអត់ឱន​ឲ្យ​បា​នឡើយ​ ក្នុងនោះមានទាំងសម​ត្ថកិច្ចថ្នាក់ជាតិ-​ក្រោមជាតិ អាជ្ញាធរ សមត្ថកិច្ច ជំនាញច្រើនស្ថាប័នណាស់ ចុះហេតុអ្វី​ក៏នៅ​តែ​កើតមានជា​ទ្រង់ទ្រា​យធំបាននៅខេត្តរតនគិរីទៀត​ ដែល​បញ្ហានេះ បើលោក ថង សាវុន អភិបាលនៃ​គ​ណៈអភិបា​លខេត្តរតនគិរី, លោក ថាវ យ៉េន ស្ន​ងការខេត្ត​រតនគិរី និងលោកនាយឧត្តមសេនីយ៍​ សៅ សុ​​ខា មេប៉េអឹមលើផ្ទៃប្រទេស​បើិសិន​ជាអ​ស់​លោក​មិនបានជាប់​ពាក់ព័ន្ធនឹ​ងផ​ល​ប្រយោជ​ន៍នោះទេ​ គួរតែ​មានវិធានការទប់ស្កា​ត់ និង​ប​ង្ក្រាបតាមបទបញ្ជារបស់ប្រមុខរា​ជរដ្ឋាភិបាល និងបទបញ្ជារបស់សម្តេចក្រឡា​ហោម ស ខេង ជាបន្ទាន់​ផងទាន…!បើមិនអញ្ចឹ​ងទេច្បាស់ជា​ព្រៃឈើតំបន់ឧទ្យានជាតិវរៈជ័យ​នឹងរលាយជា​ក់ជាមិនខាន។​

ទាក់ទិន​នឹ​ងការកាប់និងដឹកជញ្ជូនឈើរបស់មេ​ឈ្មួញឈ្មោះ នី កាចាញ អង្គភាពគេហទំព័​រ​MSKnews​យើង​ពុំអាច​ធ្វើការទំនាក់ទំនង​ជា​មួយភាគីពាក់ព័ន្ធខាងលើនេះ​បានទេនៅពេ​ល​នេះ ទោះយ៉ាងណា​ក្តីអង្គភាពយើងនឹងរង់ចាំទ​ទួល​ព័ត៌មាន​ថ្មីៗបន្ថែមទៀតនៅរៀងរាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com