0

មេ​ពូកែពុករលួយខ្លាំងពេក​មន្ត្រីតូចតាចនិយាយថា​លោក ទុំ ណូ ចេះស៊ីចំកន្លែង​ចេះសែនត្រូវ​ឲ្យ​ស្បូវលាស់​ទើប​ថ្នាក់លើមើល​រំលងអំពើពុករលួ​យ​សល់​លុយ​រាប់រយ​លាន​ដុល្លារ​អ្នកណាចង់​ធ្វើ​អី​ខ្លួន​ក៏មិនបាន​ដែរ​?

ខេត្តព្រះសីហនុ៖ តាមសេចក្តីរាយការណ៍​ពីខេត្តព្រះសីហនុ បាន​​ឲ្យដឹងថា លោក ទុំ ណូ ប្រធានសាខាគយនិង​​រដ្ឋាករ​ខេត្តព្រះសីហនុ​ អាចរកប្រាក់​ចំណូល​បា​នរហូតដល់​ខ្ទង់​រាប់​រយលានដុ​ល្លារ​ក្នុង​មួយឆ្នាំៗ​ធ្វើឲ្យលោក ទុំ ណូ ដើរ​អួតក្អេ​ងក្អាង​គ្មានអ្នក​ណាប្រៀបស្មើ​ខ្លួនបានឡើយ​ ​ដោយសារតែ​លុ​យក្រាស់ឃ្មឹក​ បាន​មកពីការប្រ​ព្រឹត្តអំពើពុករលួ​យ​ដ៏បុិនប្រសព្វ​របស់លោក ទុំ ណូ ​ទោះបីជានៅតាមហាងកាហ្វេ ហាងបាយ និងនៅផ្ទះ​ក៏លោក ទុំ ណូ ស៊ីញ៉េ​យកលុយពីក្រុម​អ្នក​រត់ការឯកសារ​ដែលបានឃុបឃឹតគ្នា​នៅ​ថ្ងៃចុងសប្តា​ហ៍ ថ្ងៃបុណ្យទាន ថ្ងៃឈប់សំរាក​គឺក្រុមអ្នករត់​ការឯក​សារ​ទាំងនោះ​ឆ្វេកឆ្វាចស្វែ​ងរកលោក ទុំ ណូ ព្រោះតែខ្លាចខក​ជេីងនិងខូច​ឥវ៉ាន់ ជាពិសេ​សពេលបង់លុយរត់ឯកសារម្តង​ៗមានច្រេីនកន្លែងណាស់​គឺមិន​ក្រោម៦កន្លែ​​ង​នោះឡេីយ ​ជាងនេះទៅទៀតអ្វី​ដែលសំ​ខាន់ជា​ងគេបំផុតគឺនៅចំណុចអ្នកអនុ​ញ្ញាតឲ្យរថយន្តដឹកទំនិញចេ​ញចូលទាំងអស់មានការឯកភាព​(បង់លុយគ្រ​ប់ចំនួន)និងមាន​ការអនុញ្ញាត​ពីលោក ទុំ ណូ ប្រធានប្រធានសាខាគយនិងរដ្ឋា​ករ​ខេត្ត​ព្រះសី​ហនុផងដែរ។​

ប្រភពពីឈ្មួញធំៗដឹកទំនិញនិងអ្នកវិនិយោគនាំទំនិញចេញចូលតាមច្រកកំពង់ផែស្វយ័តក្រុ​ងព្រះសីហនុបានឲ្យដឹងថា ចាប់តាំងពីមានការផ្លា​ស់ប្តូរ​តំណែងជាមួយលោក ​ទុំ ណូ ដែលបាន​មកឡើងធ្វើជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ​ ដោយសារជះលុយលើសលុប​លើ​​លោ​​ក ​យុឹក​​ យូ (អតីតប្រធានចាស់) ហើយឲ្យ​លោក​ យុឹក យូ បានចូលមកកាន់តំណែងជាប្រ​​ធានការិយាល័យ​គយនិងរដ្ធាករកំពង់ផែក្រុងព្រះសីហនុវិញ​មកឃើញថា អំពើ​ពុករលួយនិងបក្ខ​ពួកនិយម​បានកើតឡើងជាលក្ខណៈប្រព័ន្ធនៅក្នុងការិយាល័យគយនិងរដ្ធាករក្រុងព្រះសី​ហនុ ដោយ​ម្ចាស់ទំនិញដែលត្រូវឆ្លងកាត់ចេញនិងចូលត្រូវតែបង្ខំចិត្តបង់ប្រាក់ក្នុងតម្លៃខ្ពស់​ គឺចាប់ពី៤៥​ដុ​ល្លារ​ឡើង​រហូ​ត​ទៅ​៧០ដុល្លារក្នុងមួ​យឯកសា​រ ហើយការបង់ពន្ធ​ចូលជាថវិការដ្ឋនោះ​គឺបានតែ​ប្រមាណពី៣០%​ទៅ៤០%​ប៉ុ​​ណ្ណោះ។​

ប្រភព​បន្តឲ្យដឹងថា លោក ទុំ ណូ ដែល​បាន​អនុញាត​ឲ្យរថយន្តដឹកទំនិញចេញ ឬចូលកំព​ង់ផែទាំងបីនោះ​បាន​ ដូចជាកំពង់ផែក្រុងកំពង់​សោម​,កំពង់ផែស្ទឹងហាវ,កំពង់ផែកែវផុស​ និងកំ​ពង់ផែតូចៗជាច្រើនទៀត​នៅច្រកលំហរសមុទ្រ​ក៏​មានការបើកភ្លើងខៀវពីលោក ទុំ ណូ ប្រធាន​សាខាគយនិងរដ្ឋាករខេត្តព្រះសី​ហ​នុ ​ផងដែរ​ ​ទើបអ្នក​រត់ឯកសារនាំទំនិញ​​ចេញ​ចូល​បានលឿ​ន​ថែមទៀត​ បើមិនធ្វើដូច្នោះទេ​ច្បាស់ជា​លោក ទុំ ណូ បញ្ជា​ឲ្យ​បង្កកទុកទំនិញ​ចោល​មួយរយៈ​ សិនក្រោមលេសមិនទាន់​ត្រួត​ពិនិត្យ​ជាដើម។ល។​មិនតែប៉ុណោះក្រុមហ៊ុននិមួយៗ​ត្រូវបង្ខំចិត្ត​បង់លុយ​ចាប់ពី១០០០ដុល្លារ​ឡើងទៅក្នុងមួយជើងៗ​ នឹងមានចំនួនរាប់រយក្រុមហ៊ុន​ដែលត្រូវ​បង់លុយស្ងាត់ៗជូនលោកប្រធាន ទុំ ណូ ។​

សូមជម្រាបថា​តាមរយៈការអ​នុវត្តច្បាប់នៃប្រ​ទេ​សកម្ពុជា​ ដោយមានការចូលរួមពីសាធារណជ​ននិងអន្ត​រ​ជាតិ​ ខណៈ​ដែល​បែកធ្លាយអំពើពុករ​លួយ​រប​ស់លោក ទុំ ណូ ប្រធានសាខាគយនិង​រដ្ឋាករខេត្តព្រះសីហនុ​ គឺត្រូវបានលាតត្រដាង​ដោយ​មន្ត្រី​និយាយថា ទាំងមេគ​យខេត្តនិងមេគយច្រ​​កកំព​​ង់ផែទាំងនោះ​គឺបានពិភាក្សាគ្នាស្វែ​ងរកផលប្រយោជន៍​យ​កទៅចែកគ្នាធ្វើមានធ្វើ​បានរៀងៗ​ខ្លួន​ តាម​ទម្លាប់​ឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួយ បំបាត់​ប្រាក់​ពន្ធចំណូលរដ្ឋយ៉ាងគគ្លើងបំផុត​ ដោយជិះ​ សេះ​លែងដៃ​មិនខ្លាចអ្វីទាំងអស់​ បើមិនយ៉ាងដូច្នេះទេ​មិនមែនមានឋាន:ត្រឹមតែប្រធានសាខាគយនិងរដ្ឋាករខេត្ត​ព្រះសីហនុ លោក ទុំ ណូ អាចមានសមត្ថភាពស្រង់ដើម​ពីការជ្រែយកតំណែងហើយនិងមាន​សល់លុយរាប់រយលានដុល្លារ​ឯណោះ។​

ប្រភពដដែលបានឲ្យដឹងទៀតថា លោក ទុំ ណូ ប្រធានសាខា​គយនិងរដ្ធាករខេត្ត​ព្រះសីហ​នុ កំពុងតែមានភាពល្បី​ល្បាញខាងប្រព្រឹត្តអំពេីពុករលួយលេចធ្លោរខ្លាំងណា​​ស់​ដែលគេដាក់ការសង្ស័យថា​ លោក ទុំ ណូ មិ​នចោលទម្លាប់ចាស់​ក្នុងការបន្លំ​បំបាត់ប្រាក់ពន្ធ​ចណូលរដ្ឋ​ដោយរួមដៃគ្នាយ៉ាងស្អិតរមួត​បង្កើតឆ្នាំងបាយសេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ស្រូបចូ​លហោប៉ៅឯកជន​យ៉ាងក្រាស់ក្រែលក្នុងមួយខែ​ៗ លោក ទុំ ណូ រកចំណូលបានជាមធ្យមពី​១៥ម៉ឺន​ទៅ២០ម៉ឺនដុល្លារ​ ហើយចំណែកប្រាក់ពន្ធចំណូលរដ្ឋវិញនោះគឺមិនកើនឡើងទេ ព្រោះជាធម្មតារាល់ឯកសារចុះបញ្ជីប្រតិវេទន៍គយគ្រប់មុខទំនិញវិនិយោគនាំចូលនិងនាំចេញក្នុងមួយថ្ងៃៗមិនក្រោមពី២០០ឯកសារ​ទៅ៣០០ឯកសារនោះឡើយ​ ។​

មជ្ឈដ្ឋានប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុបានលើកឡើងថា មិនមែន​លោក​បណ្ឌិត​ គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួល​ បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុ​ជា​ មិនបានដឹង​នោះ​ទេ​ គឺបានន័យថា​​មន្ត្រីថ្នាក់ក្រោមរបស់ខ្លួនមិនស្ដាប់និងមិនគោរពតាមការណែនាំពីលោកប្រធានអង្គភាពសាម៉ីនោះឡើយ ​សូម្បីតែ​ប្រសាសន៍មាសដ៏ថ្លៃថ្លារប​​ស់សម្ដេចតេជោ ហ៊ុ​ ន សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាគឺពួកមន្ត្រីពុករលួយជាលក្ខណ:ប្រព័ន្ធតាមខ្សែរបណ្ដោយពីថ្នាក់ក្រោមដល់ថ្នាក់លើទាំងអស់ទៅហើយនោះក៏មិនញ​ញើតកោតខ្លាចនឹងការបង្ក្រាបអំពើពុករលួយរបស់ACU​ទៅលើលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករ​ខេត្តព្រះសី​ហនុនេះ​មិនបាន​ដែរ​។​

ពាក់ព័ន្ធនឹងករណីលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ប្រព្រឹត្តអំពើពុករ​លួយ​យ៉ាងអនាធិបតេយ្យ​ ផ្គើនទៅ​នឹង​ប្រសាស​ន៍មាស​ដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា​ ដែល​​បានជម្រុញ​ឲ្យ​អង្គភាពប្រឆាំងអំពើពុករលួយឬ​ហៅកា​ត់ថា​(ACU)​ដែលមាន​លោក ឱម យិនទៀង ជាប្រ​ធាន​គឺមានបេសកកម្ម​ដឹកនាំប្រយុទ្ធប្រឆាំង​អំពើ​ពុរលួយ​គ្រប់រូបភាព គ្រប់វិស័យ និ​ងគ្រប់ជាន់​ថ្នាក់ទាំង​អស់​នៅក្នុងប្រទេសកម្ពុជា​ ខណៈ​ស​ម្តេចតេជោ ហ៊ុន សែន បានប្រកាសជំហរយ៉ា​ងហ្មឺងម៉ាត់របស់រាជរដ្ឋាភិបាលដើម្បីលុបបំបាត់អំពើពុ​ករលួយឲ្យបានទាន់ពេលវេ​លាផង​នោះ​ គេចាំមើល​លោក ទុំ ណូ កំពុ​ងធ្វើ​ដំណើរ​ដល់ចំណុចអភិក្រមទី៥​របស់​រាជរដ្ឋា​ភិ​​បាល​ជាស្ថាពរហើយ​…!sic.។​

អង្គភាព​គេហទំព័​រMSKnews​យើងនឹងរង់ចាំទទួលព័ត៌មាន​ថ្មីៗបន្ថែមទៀត​នៅរៀងរាល់ម៉ោ​ងធ្វើការ​៕

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com