0

(តភាគ) អាគកខ្នាយដែកចាក់ត្រូវ​ចំ​មាត់អត់គម្របលោក​ ឃួង ស្រេង ក្នុង​សង្វៀនជល់មាន់​កណ្តាលក្រុង​ភ្នំពេញ​ កាន់តែ​ធ្ងន់ក​ស្ពឹ​កមុខហើយនៅថ្ងៃអង្គារ​នេះ​…គ្មានការបង្ក្រាប?

រាជធានីភ្នំពេញ៖ លេងយ៉ាង​កក្រើកទៀតហើយ​នៅ​ថ្ងៃអង្គារ​ ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០​១៩នេះ​ ចាប់​ផ្តើមតាំងពីម៉ោង៨​ព្រឹក និង​រ​សៀ​លម៉ោង១​ នៅ​សង្វៀនជល់មាន់បង្កប់ដោ​យ​ល្បែ​ងស៊ីសងគ្រប់ប្រភេទ​នៅចំណុចត្រ​ពាំងឈូ​ក​និង​ដើមដើមប្រេ​ងខ្យល់​ខាងក្រោយប៉ែក​ខាងកើត​របង​សួនឧ​ហ្សាកម្មកាណាឌីយ៉ា​ ស្ថិតនៅ​ក្នុងសង្កាត់​ស្ទឹង​មានជ័យ៣​ ខណ្ឌមានជ័យ​ រាជធានីភ្ភ្នំពេ​ញ បា​ន​នឹងកំពុង​ដំណើរការលេង​យ៉ាងសកម្មមិនឃើ​ញមានស​សមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបឡើយ ដោ​យ​សារតែមិនមានវិធានការ​បែ​បនេះហើយ​ ទើប​គេបើកលេង​យ៉ាង​ពពាក់ពពូន​ ដែ​លគេសង្ស័យថា​ អាច​មានការបេីកភ្លេីងខៀវពីអាជ្ញាធរ​ដែនដី និងសមត្ថកិច្ចមូលដ្ឋាន​បាន​ឃុ​ប​ឃិតគ្នា ដេីម្បីផល​ប្រយោជន៍ផ្ទាល់ខ្លួន​យកលុ​យដាក់ហោប៉ៅរៀ​ងៗខ្លួន កំពុងផ្គេីនទៅនឹ​ងបទ​បទបញ្ជា​របស់ប្រមុខរាជរដ្ខាភិបាល​ និងបទប​ញ្ជា​របស់​សម្ដេចក្រឡាហោម ស ខេង ប្រកាស​ក្តែងៗឲ្យមន្ត្រីន​គរបាល​ សមត្ថកិច្ចគ្រប់លំដាប់​ថ្នាក់​យកចិត្តទុក​ដាក់អនុវត្ត​ន៍​លើវិធានការទប់​ស្កាត់ និងប​ង្ក្រាបបទល្មើសល្បែងស៊ីសង​គ្រប់ប្រភេទ​ដោយគ្មា​ន​ការលើលែង​ ដើ​ម្បីពង្រឹ​ងគោ​លនយោបាយភូមិ ឃុំមានសុវ​ត្ថិ​ភាព​។

ជាក់ស្តែង​ពេល​ថ្មីៗនេះ​គេបានស្តាប់ឮ​លោក ឃួង ស្រេង អភិបាលនៃគណៈអភិបា​លរាជធា​នីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងន​គរបាលជាតិ​ និ​ងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដា​ក់ចេញនូវ​បទបញ្ជាយ៉ា​ងតឹងរុឹង​នឹ​ងព្រមា​នចាត់វិធានការក្តៅទៅលើម​ន្ត្រីក្រោមឱវាទរបស់​ខ្លួន​ ដូចជា​អធិការ ក្រុង​-​ខ​ណ្ឌ​ និង​​នាយប៉ុ​ស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលប​ណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រ​ប់ប្រ​ភេទដោយ​ខុសច្បាប់ ហើយមិនចាត់វិធាន​ការបង្ក្រាប​? ឬមួ​យគ្រាន់តែជាការវាយ​ស្មៅបង្អើ​ល​ពស់​ទេ​ ខណៈមហាជនរិះគន់ថា​”​បទបញ្ជា​អន់ជាងផេះចំបើង​”​ដែលចៅហ្វាយក្រុងភ្នំពេញ លោក ឃួង ស្រេង គ្មានប្រសិទ្ធភាព​មិនត្រូវបានគេគោរពកោតខ្លាច​និងយកត្រចៀកស្តាប់​នោះឡើយ។​

សូមបញ្ជាក់ថា​ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯក​ភាពរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩​នេះ លោក ឃួង ស្រេង ថ្លែងថា”​ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់នូវល្បែងស៊ីសងគ្រ​ប់ប្រភេទដែលនេះជាបញ្ហាមួយយ៉ាងក្តៅគគុក​”​ជាពិសេសសង្វៀនជល់មាន់នៅកណ្តាលក្រុងភ្នំ​ពេញ​នេះតែម្តង​ ដែលស្ថិតនៅសង្កាត់ស្ទឹងមាន​ជ័យ៣ ខណ្ឌមានជ័យ នៅតែបន្តលេងយ៉ាង​ក​ក្រើក​ដដែល​ ខណៈលោក ឃួង ស្រេង បាន​ជំរុ​ ញឲ្យ​អភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដា​ក់ក្នុងការ​បង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំង​នេះ ដោយ​​ហេតុថា​ ល្បែងស៊ីសងខុសច្បាប់ទាំ​ងនេះវាជាចំណុចដែលផ្ដើមឲ្យមានបទល្មើសផ្សេងៗធ្វើឲ្យ​បាត់បង់ស្ថេរភាពនៅក្នុងសង្គមដូច​ជាអំពើឃាតកម្ម​ ចោរ​លួច ឆក់ ប្លន់ ជាដើម។ខណៈ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋនិយាយថា ស្តាប់បទប​ញ្ជាលោកចៅហ្វាយក្រុង ឃួង ស្រេង ឮតែប្រ​កាសដដែលៗស្ទើរហឹងត្រចៀក​ ហើយ​ហាក់​គ្មានប្រសិទ្ធភាពចំពោះសង្វៀនជល់មាន់នៅក​ណ្តាលរាជធានីភ្នំពេញ​អត់មានការបង្ក្រាប?។​

តាមប្រភព​ពីប្រជាពលរដ្ឋបានឲ្យ​ដឹងថា បច្ចុប្ប​ន្ននេះសង្វៀនជល់មាន់ នៅ​ចំណុចត្រពាំងឈូក​ដើមប្រេងខ្យល់និងកាស្យា​ខាងក្រោយ​ជាប់នឹងរបង​សួនឧស្សាហកម្ម​កាណាឌីយ៉ា​ ស្ថិតក្នុង​ស​ង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ ចូលតាមផ្លូវឌួងងៀប២​ខាងកើតឆៀងខាងត្បូង​វត្តអ​ង្គតាម៉ិុញ​ញ​នេះ​ បានបើ​ក​ដំណើរការលេង​យ៉ាង​ទ្រ​ហឹងអឺ​ងកងជាយូរណា​ស់មកហើយ​ គេមិនដែ​ល​ឃើ​ញសមត្ថកិច្ចក្នុងមូលដ្ឋាន ឬ​សមត្ថកិច្ច​ខាងក្រ​សួង​ និងកម្លាំង​អន្តរាគមន៍ក្រុង ចុះមក​ចាត់វិ​ធា​ន​ការទប់ស្កាត់ និងបង្ក្រាបបានម្តងណា​ឡើយ។​

ប្រភពដដែលខាងលើបានបន្តថា ក្នុងសង្វៀនជល់មាន់ខាងលើនេះមានបើកលេងល្បែងស៊ី​សងដូចជាបៀរ និងអាប៉ោងទៀតផង ដែលស​កម្មភាពល្បែងជល់មាន់ និងល្បែងស៊ីសងទាំ​ង​នេះជាកត្តាបង្កបង្កើតឲ្យ​មានអសន្តិសុខស​ង្គមដូចជាឲ្យមានអំពេីហឹង្សាក្នុង​គ្រួសារ អំពេីចោរ​ក​ម្មផងដែរ ហើយទីតាំង​បនល្បែងស៊ីសង​នេះ​បា​នបើកលេងយូរឆ្នាំ​មកហើយ​ ដោយផ្តល់​ឱកាស​ឲ្យអ្នកញៀន​ល្បែងជល់មាន់​ទាំង​នោះ​ នាំគ្នាយ​កមាន់មកជល់​ភ្នាល់ដាក់លុយ​យក​ឈ្នះ​ចាញ់​និងហ៊ោកញ្រៀវ​ទ្រហឹងអឺងកង​មិនញញើតកោ​តខ្លាច​សមត្ថកិច្ចបន្តិចណាទាល់តែសោះ។​

ប្រជា​ពលរដ្ឋរស់នៅទីនោះ បានបញ្ជាក់ថាស​​ង្វៀនជល់មាន់នេះ បានបើកលេងជាចំហរ​ជាយូរណាស់មកហើយ មិនដឹងជាម្ចាស់សង្វៀនជល់មាន់មានខ្នងបង្អែកធំប៉ុណ្ណាទេ ទើបមានល​​ទ្ធភាពបើកសង្វៀនជល់មាន់នៅកណ្តាលក្រុង​ភ្នំ​ពេញ បានយ៉ាងរំភើយបែបនេះ ដោយ​មិនមានសមត្ថ​កិច្ចមូលដ្ឋាន ក៏ដូចសមត្ថកិច្ចអធិការដ្ឋាននគរ​បាលខណ្ឌមានជ័យ មានវិធានការបង្ក្រាបទាល់តែ​សោះ ប្រហែលជាម្ចាស់សង្វៀនជន់មា​ន់​នេះមានទំនា​ក់ទំនងល្អជាមួយសមត្ថកិច្ច ឬ​មួ​យមកពីសមត្ថ​កិច្ចនិងអាជ្ញាធរ​គ្មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងក្នុងមូ​លដ្ឋានរបស់ខ្លួន ធ្វើ​ឲ្យបទបញ្ជាលោកចៅហ្វា​យក្រុង ឃួង ស្រេង និងលោកស្នងការ ស ថេត “​សាបដូចទឹកទន្លេ​”។​

មជ្ឈដ្ឋានទូទៅបានលើកឡើងថា សកម្មភាពប​ន​ល្បែងស៊ីសង និងល្បែងជល់មាន់បាន​កើត​ឡើងយ៉ាងកក្រើកនិងកំពុងពេញនិយម​របស់់​ក្រុ​មអ្ន​កញៀនជល់មាន់ ងុបងុលនឹង​ល្បែងស៊ីសងតែ​ងតែទៅ​ជួប​ជុំណាត់គ្នាលេងក្នុងសង្វៀនខាង​លើ ចំ​ពេលអស់លោកសមត្ថកិច្ច​ អាជ្ញាធរ​ដែន​ដីក្នុងមូលដ្ឋាន និងមន្ត្រី​ពាក់ព័ន្ធព្រងើយកន្តើយក្នុងការបង្ក្រាប ទប់ស្តាត់បទល្មើសល្បែងស៊ី​ស​ងនោះ គឺអស់លោក​កំពុងដើរផ្ទុយពីការអនុវ​ត្ត​គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព រប​ស់រាជរដ្ឋាភិបាល ពុំនោះសោតសកម្មភាព​ស​ង្វៀនជល់មាន់ខាងលើនេះបង្កើតឲ្យ​មាន អំពើចោរក​ម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋានជារឿយៗ​ទៀត មិនតែប៉ុ​ណ្ណោះ​ជាក្តីបារម្ភយ៉ាងខ្លាំងចំពោះប្រជា​ពលរដ្ឋទូទៅ ជា​ពិសេសប្រជាពលរដ្ឋក្នុងមូល​ដ្ឋាននេះតែម្តង ព្រោះមានពេលខ្លះមានទាំង​ជន​សង្ស័យ​មានកាំភ្លើង​ខ្លី​ចូលទៅលេង​ហើយចាញ់គំរាមបាញ់ផ្អើលសង្វៀនទៀតផង​។​

ប្រជាពលរដ្ឋ​ទូទៅ​និ​យាយ​ថា​ ការប្រកាសបទ​ប​ញ្ជាដដែលៗរបស់លោក ឃួង ស្រេង ចៅហ្វាយ​ក្រុង​ភ្នំពេញ”បើមិនលាមកទេកុំបញ្ចេញខ្យល់ឲ្យសុនខអរ”​ព្រោះតែសន្យា​គ្មាន​ប្រសិទ្ធភាពបែប​នេះ មុខតែបានពូតអាវហាល​ភ្លៀង​នៅភ្នំពេញ​ច្បាស់ជាស៊ីតំណែង​ចៅហ្វាយក្រុងនិងស្នងការជាក់ជាមិនខាន បើមិនជឿចាំមើលចុះ​..!កុំស្មាន​ថា​សម្តេចមិនដឹងឲ្យសោះ…!សម្តេច​​តេជោ ហ៊ុ​ន សែន​ ធ្លាប់​បានធ្វើការព្រមាន​ដល់ការដក​ហូ​តតួនាទី​មុខតំណែ​ងរបស់អាជ្ញាធរ​មា​នស​មត្ថកិ​ច្ច​ទាំ​ងឡាយណា​ ដែលបណ្តែតប​ណ្តោយ​ឲ្យ​មា​ន​ទីតាំងបនល្បែងស៊ីសង​នៅក្នុងដែន​ដីគ្រ​ប់គ្រ​ងរបស់ខ្លួន។​ការ​ដា​ស់តឿនជា​ច្រើន​លើកច្រើ​ន​សារ​នេះ​ បាន​ធ្វើដំ​ណើរមកដ​​ល់​ចំណុចអភិក្រមទី៥ហើយ​ សម្តេចតេជោ​ ហ៊ុ​ន សែន នាយករដ្ឋ​មន្ត្រី បានព្រមានធ្ងន់ៗ​យ៉ា​ង​ដូច្នេះថា”​ចាប់ពីពេ​ល​នេះទៅ​ មេប៉ុស្តិ៍ មេឃុំ ចៅ​សង្កាត់ ចៅហ្វា​យ​ស្រុក ខណ្ឌ ចៅហ្វាយ​ខេត្ត ក្រុង រាជធានី​ ត្រូវ​តែយកចិត្តទុកដាក់ឲ្យ​ខ្លាំ​ង​ក្លា​បំផុត​ ដោយចុះល្បាតតាមដាន​រកមើលទី​តាំង​ដែលលួ​ចបើកប​នល្បែងស៊ីសងដោយខុសច្បា​ប់​ ដូចជាល្បែងជល់មាន់​ បៀរអាប៉ោង ហ្គែមអុីនធើណេត​ ចាក់ឆ្នោត ចាក់បាល់​ កន្ទុយលេខ​។ល។

ដូច្នេះ​ឃើញថាបច្ចុប្បន្ននេះ​ បទល្មើសល្បែងស៊ី​សង​និងសង្វៀនជល់មាន់នេះ​ជារឿងក្តៅគគុក​ដែលមិនអាចអត់ឱន​ឲ្យ​បា​នឡើយ​ ក្នុងនោះមា​នទាំងសម​ត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល​ អាជ្ញាធ​រ មូលដ្ឋាន​ សង្កាត់ ខណ្ឌ ក្រុង កម្លាំង​ជំនាញច្រើនផ្នែក​ណាស់ ចុះហេតុអ្វី​ក៏នៅ​តែ​កើតមានសង្វៀនជល់មាន់បង្កប់ដោយល្បែងស៊ីសង​គ្រប់ប្រភេទ​ជា​លក្ខណៈ​ទ្រង់ទ្រា​យធំទៀត​នៅក្នុងទឹដី​រាជធានីភ្នំពេញ ដែល​បញ្ហានេះ បើលោក ឃួ​ង ស្រេង អភិបាលនៃ​គ​ណៈអភិបា​លរាជ​ធា​នីភ្នំពេញ​, លោកស្នងការនគរបាលក្រុង​ ស ថេត មិនបានជាប់​ពាក់ព័ន្ធនឹ​ងផ​ល​ប្រយោជន៍នោះទេ​ គួរតែ​មានវិធានការទប់ស្កា​ត់ និង​បង្ក្រាបតា​មបទបញ្ជារបស់ប្រមុខរា​ជរដ្ឋាភិបាល និងបទប​ញ្ជារបស់សម្តេចក្រឡា​ហោម ស ខេង ជាបន្ទាន់​ផងទាន…! គ្រា​ដែលមហាជនរិះគន់ថា បើអ​ស​​មត្ថភាពបង្ក្រាបទេ គួរតែបាយៗខ្លួនឯងមុនអភិ​ក្រមទី៥​ប្រសើរជាង​។​

ទាក់ទិន​នឹ​ងការបើកសង្វៀនជល់មាន់​ខាងលើនេះ​ អង្គភាពគេហទំព័​រ​MSKnews​យើង​ពុំអា​ច​ធ្វើការទំនាក់ទំនង​ជា​មួយភាគីពាក់ព័ន្ធណាមួ​យ​បានទេនៅពេ​ល​នេះ ជាពិសេសការចេញផ្សា​យ​របស់គេហទំព័រMSKnews​នៅលើកនេះទៀ​តចំនួន​៥​លេខហើ​យដែលអាគក​ខ្នាយដែកចាក់ត្រូវចំមាត់អត់គម្រប​លោកចៅហ្វយក្រុង​គឺនៅ​តែមិនទាន់មានការបង្ក្រាបសង្វៀនជល់មាន់នេះ​ដដែលជាដដែល​ ទោះយ៉ាងណា​ក្តីអង្គភា​ព​យើ​ងនឹងរង់ចាំទ​ទួល​ព័ត៌មាន​ថ្មីៗបន្ថែមទៀតនៅរៀ​ងរាល់ម៉ោងធ្វើការ​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com