0

ស្ថាប័ន២​កំពុងឈឺក្បាល​នឹងករណីជម្លោះ​បែក​ផ្សែង​រវាងគយនឹងអ្នកកាសែត​ដែល​ប្រមាញ់យ​កព័ត៌មានពិត​ដើម្បីផ្សព្វផ្សាយ​ជូនដល់ប្រជាព​លរដ្ឋនិង​រាជរដ្ឋាភិ​បាល​…!

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី បានមានប្រសាសន៍​ស្នើសុំឲ្យអ្នកសារព័ត៌​មាន​ទាំង​អស់​ត្រូវធ្វើជាកញ្ចក់ពិត​ ហើ​យស្មោះត្រង់នឹងវិជ្ចាជីវៈ​ហ៊ានផ្តល់និងផ្សព្វ​ផ្សា​យនូវព័ត៌មានពិត​ ជាពិសេសជួយ​ប្រយុទ្ធប្រឆាំ​ងនឹងព័ត៌មានក្លែង​ក្លាយ​ របាយការណ៍ភូតកុហ​ក​ដើម្បីឲ្យ​ប្រព័​ន្ធផ្សព្វផ្សា​យប្រកប​ដោយស​ក្តានុពលក្នុងការគាំ​ទ្រសន្តិភា​ព និងប្រជាធិបតេ​យ្យ គឺទាមទារឲ្យ​អ្ន​កសារព័ត៌​មានខិតខំប្រឹងប្រែ​​ងអ​ភិវឌ្ឍន៍សមត្ថ​ភាព និងហ៊ា​ននិយា​យនូវព័ត៌​មានពិត ដោយហ៊ាន​ធ្វើការរិះគន់ក្នុងន័យស្ថាប​​នា ធ្វើការឆ្លុះបញ្ចាំងឲ្យឃើញគ្រប់តថភាពសង្គ​មដើម្បីចូលរួមចំណែ​កកសាងសង្គមមួយឲ្យមា​ន​ភាពយុត្តិធម៌ សុខសន្តិភាព និងមានការអភិវ​ឌ្ឍដែលជាបំណង​ប្រាថ្នារបស់មនុស្សជាតិនៅទូ​ទាំ​ងសកលលោក​។

យោង​តាម​ការ​ចុះផ្សាយតាមគេហទំព័រព័ត៌មាននានានៅក្នុងស្រុកដែលបានចោទប្រកាន់ថាលោក យី ថុល ប្រធានការិយាល័យគយនិងរដ្ឋាករ​ច្រកទ្វារអន្តរជាតិព្រែកចាក បានប្រើអំ​ណាចជាមេគយមកឆក់​យក​ទូរស័ព្ទអ្នកសារព័​ត៌មាននោះ ហើយជាការឆ្លើយតបទៅនឹងការ​ចោ​​ទប្រកាន់​លើករណីបែបនេះ លោក យី ថុល បា​នលើកឡើងថា លោកមកជួបជាមួយអ្នកសារ​ពត៌មានដែលកំពុងធ្វើការឡាយផ្ទាល់នៅក្នុងដែ​នសមត្ថកិច្ចគ្រប់គ្រងរបស់លោក ឬក៏អាចហៅបានថា នៅក្នុងរដ្ឋបាលរបស់លោក គឺលោកមា​នបំណងថា ចង់ឲ្យអ្នកសារព័ត៌មានដែលដឹក​នាំដោយលោក​ ហ៊ុន សុខា ឲ្យឈប់ធ្វើការឡា​យ​សិន និងចង់សួរនាំពិភាក្សាគ្នា​ ក៏ប៉ុន្តែភ្លាមនោះខាងអ្នកសារព័ត៌មាននៅតែមិនព្រមឈប់ការឡាយផ្ទាល់នឹងធ្វើឲ្យ​រំខានដល់កិច្ចការងារក្នុងការប្រមូលពន្ធចូលរដ្ធដែលជាកាតព្វកិច្ចរបស់គយផងនោះ។

លោក យី ថុល ក៏ហាក់ដូចជា​បាន​សារភាពថាខ្លួន​ពិតជា​បាន​ដកទូរស័ព្ទមួយគ្រឿងមែន​យកមកទុក​មួយ​សន្ទុះសិនហើ​យក៏ប្រគល់ឲ្យវិញទេ នៅក្នុងបំណងតែមួយគត់ គឺចង់អង្គុយពិភាក្សាគ្នា ក៏ប៉ុន្តែភ្លាមនោះហាក់​បី​ដូចជាមានការភ័ន្ត​ច្រ​ឡំពីក្រុមអ្នកសារព័ត៌មានជាច្រើននាក់ បង្កឲ្យ​មានការ​ភ្ញាក់ផ្អើលតែម្ដង​ទៅ។ក្នុងនោះដែរលោ​ក យី ថុល ប្រធានការិយា​ល័យគយព្រែកចាកបានសង្កត់ធ្ងន់ថា កន្លែងដែ​លក្រុមអ្នកសារព័ត៌​មានផ្សាយផ្ទាល់នេះ គឺជាក​ន្លែងដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរដ្ឋ​បា​លការិយាល័យគយ បើសិនជាអ្នកសារព័ត៌​មាន​ចង់ចុះផ្សាយ ឬមួយក៏​ចង់ធ្វើបទសម្ភាសន៍​អ្វីនោះសូមឲ្យស្ថា​ប័នសារព័ត៌មានធ្វើជាលិខិតដា​ក់ចូលមកស្ថាប័​នឬក៏រដ្ឋបាលរបស់លោកមក ហើយ​លោកក៏អាចនឹ​ងយល់ព្រមធ្វើបទសម្ភាស​ន៍​ជាមួយអ្នកសារ​ព័ត៌មានបានដែរ។

ទោះបី​ជាមានការអះអាងយ៉ាងនេះក្តី​អ្នកកាសែ​ត ដែលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ​គឺ​ សុទ្ធ​តែបានយល់ដឹង​អំពីគោលការណ៍ Off Re​cord និង On Record ប៉ុន្តែ​ករណីមាន​ស​កម្មភាពបទល្មើស​អ្នកកាសែតស្ថិតនៅទីសាធារ​​ណៈ​ដើម្បីផ្តិតយករូបភាព​ ហើយទីតាំ​ង​នៃការិ​យា​ល័យគយ​និងរដ្ឋាករ​ព្រែកចាក​ក៏ជាកន្លែង​រដ្ឋ​បាលសាធារណៈរបស់រដ្ឋ ដែលពុំមែន​ជាផ្ទះស​ម្បែង​ឬ​ជាកន្លែងកម្មសិទ្ធផ្តាច់មុខ​របស់បុគ្គល​ណាម្នាក់សម្រាប់លួចលាក់​ធ្វើការងារដោយអា​ថ៌កំបាំង​នោះ​ឡើយ​ លើសពីនេះអ្នកកាសែត​មិ​នបានទៅចូលថតនៅក្នុងបន្ទប់​សម្ងាត់​ឬក្នុងផ្ទះរបស់​បុ​​គ្គល​ណាមួយ​ដែរ​​ បើលោក យី ថុល ប្រ​កាន់ជំ​ហរថា​ជាកន្លែងខ្លួនគ្រប់គ្រង​នោះ សួរថាតើសិទ្ធិ​ទទួលបាន​ព័ត៌មាន​នៅក្រហែងមេឃណា?។​

សូមជម្រាបថា មុននឹងឈានដល់មានជម្លោះបែកផ្សែង​ចំពេលដែលអ្នកសារព័ត៌មាន​ទទួល​ព័ត៌មាន​ពីប្រជាពលរដ្ឋ​និង​មន្ត្រីជំនាញ​ក្រោយពីពិនិត្យឃើញថាទំនិញខូច​គុណភាពរបស់​ប្រ​ទេ​ស​ជប៉ុនបានបញ្ជូនទំនិញទាំងនោះ ត្រឡប់មកប្រទេសដែលជាអ្នកផ្គត់ផ្គង់បន្ត​គឺវៀតណាមវិញ ប៉ុន្តែទំនិញដែលគ្មានគុណភាពនិងស្ដង់ដារត្រឹម​ត្រូវនេះ បាននាំចូលយកមកលក់ឲ្យប្រទេសកម្ពុ​ជាទៅវិញ ដែលអ្នកសារព័ត៌មានមួយចំនួនបានធ្វើការថតបាននៅខេត្តកំពត ដែលបើតាមការ​ប​ញ្ជាក់ថាគយខេត្តកំពត បានធ្វើការរត់ចោលក​ន្លែងព្រោះតែដឹងថាសារព័ត៌មានទៅដល់ ហាក់​ដូចជាមានការលាក់លៀម​ ដែលបង្ហាញពីប្រេងខូចគុណភាពជាច្រើនរយប៊ី​ដុងធំៗចំណុះ​៣​០​លីត្រ​ ដែលតាមការបញ្ជាក់គឺប្រេងនេះ គឺជាប្រេ​ងដែលប្រើសម្រាប់ឆាបាយ ឬសម្រាប់បំពងជា​ដើម ដែលបម្រុងនឹងលក់នៅ​ក្នុងទីផ្សារប្រទេសកម្ពុជា ។

ជាក់ស្ដែងគយខេត្តកំពត មិនមានវត្តមាននៅក​ន្លែងនោះទេ ដោយអ្នកយកការណ៍​បាននិយាយថា ប្រេងឆា​នេះគឺមានវាយអក្សរខ្មែរទៀតផង។ជា​មួយ​គ្នានេះផងដែរ ក៏​មានមីជាច្រើនកេះដែល​ត្រូវបា​នគ្របតង់​ពីលើ​យ៉ាងជិតនៅកន្លែងនោះផងដែរ សម្រាប់ធ្វើការលក់នៅក្នុងស្រុក ដែលមានមីខ្លា​ឃ្មុំ ជាដើម។ហើយ​អ្វីដែលបញ្ជាក់ថា​ជាទំនិញរបស់វៀតណាមខុសច្បាប់នោះ គឺមានស្លាកលេ​ខឡានរបស់ប្រទេសវៀតណាម​ផងដែ​រ ។​

ករណីទំនាស់បែកផ្សែងយ៉ាងល្បីរបស់ស្ថាប័ន​រដ្ឋដែលសំបូរលុយច្រើន​ជាងគេក្នុងស្រុកខ្មែរនោះ គឺ​គេ​ចាំមើលថា តើលោកបណ្ឌិត​ គុណ ញឹម មេគ​យធំជាងគេេម៉ាស្រុកខ្មែរ និងលោកបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន កុង្សីយ៍លុយ​ដែលជា​រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ចនិងហិ​រ​ញ្ញវត្ថុ នឹង​ចេញមុខបកស្រាយបំភ្លឺ ពន្យល់ដល់​មហាជន និងសាធា​រណមតិជាតិ អន្តរជាតិ បែ​បណា​ដែរ​ជុំវិញករណីដ៏កក្រើកមួយ​នេះ ?។ចំ​ណែក​ក្រុមអ្នកកាសែតដែលមានស្ថាប័នក្រសួង​ព័ត៌មាន ជាអ្នកចេញ អាជ្ញាប័ណ្ណ និងប័ណ្ណ​ព័ត៌​មាន​ឲ្យ​ចុះយកព័ត៌​មា​មាន​ ដើម្បី​ដំណើរ​ការ​អាជីវកម្ម​បោះ​ពុម្ព​ចេញផ្សា​យ ផ្សព្វផ្សាយព័ត៌មាន តាមទំព័រសា​រព័ត៌មា​ន និងតាមគេហទំព័រ អនឡាញ រប​ស់អង្គភាព​និ​មួយៗនោះ លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រ​សួងព័ត៌មានចេញមុខបកស្រាយ ព​ន្យល់ បែបម៉េចដែរ ?។(សូមរង់ចាំតាមដានត​ទៅទៀត)៕​msk​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com