0

មហាជនរិះគន់ថាបទបញ្ជាលោក ឃួង ស្រេង អន់ជាង​ផេះចំបើង​ខណៈសង្វៀនជល់មាន់​នៅ​កណ្តាលក្រុងភ្នំពេញ​ដែលសមត្ថកិច្ចគ្រប់​លំ​ដា​ប់ថ្នាក់គ្មានការបង្ក្រាប?​

រាជធានីភ្នំពេញ៖ ថ្មីៗនេះ​គេបានស្តាប់ឮ​លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធា​នីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងន​គរបាលជាតិ​ និ​ងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដា​ក់បទបញ្ជាយ៉ាងតឹងរុឹង​នឹ​ងព្រមា​នចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទរបស់​ខ្លួន​ដូចជា​អធិការ ក្រុង-ស្រុក ខណ្ឌ​និង​​នាយប៉ុ​ស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលប​ណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រ​ភេទដោយ​ខុសច្បាប់ ហើយមិនចាត់វិធានការបង្ក្រាប​?ឬមួ​យគ្រាន់តែជាការវាយ​ស្មៅបង្អើលពស់​ទេ​ ខណៈមហាជនរិះគន់ថា​”​បទបញ្ជា​អន់ជាងផេះចំបើង​”​ដែលចៅហ្វាយក្រុងភ្នំពេញ លោក ឃួង ស្រេង គ្មានប្រសិទ្ធភាព​មិនត្រូវបានគេគោរពកោតខ្លាច​និងយកត្រចៀកស្តាប់​នោះឡើយ។​

សូមជម្រាបថា សង្វៀនជល់មាន់និងបង្កប់ដោ​យ​ល្បែងស៊ីសងគ្រប់ប្រភេទ​នៅចំណុចត្រពាំងឈូក​និង​ដើមប្រេងខ្យល់​ខាងក្រោយរបង​សួនឧហ្សាកម្មកាណាឌីយ៉ា​ ស្ថិតនៅ​ក្នុងសង្កាត់​ស្ទឹង​មានជ័យ៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ បា​ន​ដំណើរការលេង​យ៉ាងសកម្មមិនឃើញមានស​សមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបឡើយ ដោ​យ​សារតែមិនមានវិធានការ​បែបនេះហើយ​ ទើប​គេបើកលេង​យ៉ាង​ពពាក់ពពូន​ ដែលគេសង្ស័យថា​ អាច​មានការបេីកភ្លេីងខៀវពីអាជ្ញាធរ​ដែនដី និងសមត្ថកិច្ចមូលដ្ឋាន​បាន​ឃុបឃិតគ្នា ដេីម្បីផល​ប្រយោជន៍ផ្ទាល់យកលុយដាក់ហោប៉ៅរៀ​ងៗខ្លួន កំពុងផ្គេីនទៅនឹ​ងបទបញ្ជា​របស់សម្ដេចក្រឡាហោម ស ខេង ប្រកាសក្តែងៗឲ្យមន្ត្រីន​គរបាល​ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់​យកចិត្តទុក​ដាក់អនុវត្ត​ន៍​លើវិធានការទប់ស្កាត់ និងប​ង្ក្រាបបទល្មើសល្បែងស៊ីសង​គ្រប់ប្រភេទ​ដោយគ្មា​ន​ការលើលែង​ ដើ​ម្បីពង្រឹ​ងគោលនយោបាយភូមិ ឃុំមានសុវ​ត្ថិ​ភាព​។

តាមប្រភព​ពីប្រជាពលរដ្ឋបានឲ្យ​ដឹងថា បច្ចុប្ប​ន្ននេះសង្វៀនជល់មាន់ នៅ​ចំណុចត្រពាំងឈូក​ដើមប្រេងខ្យល់និងកាស្យា​ខាងក្រោយ​ជាប់នឹងរបង​សួនឧស្សាហកម្ម​កាណាឌីយ៉ា​ ស្ថិតក្នុង​ស​ង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ ចូលតាមផ្លូវឌួងងៀប២​ខាងកើតឆៀងខាងត្បូង​វត្តអ​ង្គតាមិញ​នេះ​ បានបើ​ក​ដំណើរការលេង​យ៉ាទ្រហឹងអឺ​ងកងជាយូរណា​ស់មកហើយ​ គេមិនដែល​ឃើ​ញសមត្ថកិច្ចក្នុងមូលដ្ឋាន ឬ​សមត្ថកិច្ច​ខាងក្រ​សួង​ និងកម្លាំង​អន្តរាគមន៍ក្រុង ចុះមក​ចាត់វិ​ធា​ន​ការទប់ស្កាត់ និងបង្ក្រាបបានម្តងណា​ឡើយ។​

ប្រភពដដែលខាងលើបានបន្តថា ក្នុងសង្វៀនជល់ មាន់ខាងលើនេះមានបើកលេងល្បែងស៊ី​សងដូចជាបៀរ និងអាប៉ោងទៀតផង ដែលស​កម្មភាពល្បែងជល់មាន់ និងល្បែងស៊ីសងទាំ​ង​នេះជាកត្តាបង្កបង្កើតឲ្យ​មានអសន្តិសុខស​ង្គមដូចជាឲ្យមានអំពេីហឹង្សាក្នុង​គ្រួសារ អំពេីចោរ​ក​ម្មផងដែរ ហើយទីតាំង​បនល្បែងស៊ីសង​នេះ​បា​នបើកលេងយូរឆ្នាំ​មកហើយ​ ដោយផ្តល់​ឱកាស​ឲ្យអ្នកញៀន​ល្បែងជល់មាន់​ទាំង​នោះ​ នាំគ្នាយ​កមាន់មកជល់​ភ្នាល់ដាក់លុយ​យក​ឈ្នះ​ចាញ់​និងហ៊ោកញ្រៀវ​ទ្រហឹងអឺងកង​មិនញញើតកោ​តខ្លាច​សមត្ថកិច្ចបន្តិចណាទាល់តែសោះ។​

ប្រជា​ពលរដ្ឋរស់នៅទីនោះ បានបញ្ជាក់ថាស​​ង្វៀនជល់មាន់នេះ បានបើកលេងជាចំហរ​ជាយូរណាស់មកហើយ មិនដឹងជាម្ចាស់សង្វៀនជល់មាន់មានខ្នងបង្អែកធំប៉ុណ្ណាទេ ទើបមានល​​ទ្ធភាពបើកសង្វៀនជល់មាន់នៅកណ្តាលក្រុង​ភ្នំ​ពេញ បានយ៉ាងរំភើយបែបនេះ មិនមានសមត្ថ​កិច្ចមូលដ្ឋាន ក៏ដូចសមត្ថកិច្ចអធិការដ្ឋាននគរ​បាលខណ្ឌមានជ័យ មានវិធានការបង្ក្រាបសោះ ប្រហែលជាម្ចាស់សង្វៀនជន់មាននេះមានទំនា​ក់ទំនងល្អជាមួយសមត្ថកិច្ច ឬមួយមកពីសមត្ថ​កិច្ចគ្មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងក្នុងមូ​លដ្ឋានរបស់ខ្លួន ធ្វើឲ្យបទបញ្ជាលោកចៅហ្វា​យក្រុង ឃួង ស្រេង និងលោកស្នងការ ស ថេត សាបដូចទឹកទន្លេ។​

មជ្ឈដ្ឋានទូទៅបានលើកឡើងថា សកម្មភាពប​ន​ល្បែងស៊ីសង និងល្បែងជល់មាន់កើតឡើងយ៉ាងកក្រើកនិងកំពុងពេញនិយម​របស់់​ក្រុមអ្ន​កញៀនជល់មាន់ ងុបងុលនឹង​ល្បែងស៊ីសងតែ​ងតែទៅ​ជួប​ជុំណាត់គ្នាលេងក្នុងសង្វៀនខាង​លើ ចំ​ពេលអស់លោកសមត្ថកិច្ច​ អាជ្ញាធរ​ដែន​ដីក្នុងមូលដ្ឋាន និងមន្ត្រី​ពាក់ព័ន្ធព្រងើយកន្តើយក្នុងការបង្ក្រាប ទប់ស្តាត់បទល្មើសល្បែងស៊ី​សងនោះ គឺអស់លោក​កំពុងដើរផ្ទុយពីការអនុវ​ត្ត​គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព រប​ស់រាជរដ្ឋាភិបាល ពុំនោះសោតសកម្មភាព​ស​ង្វៀនជល់មាន់ខាងលើនេះបង្កើតឲ្យ​មាន អំពើចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋានទៀតផង ហើយជាក្តីបារម្ភយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋទូទៅជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះតែម្តង។​

ដូច្នេះ​ឃើញថាបច្ចុប្បន្ននេះ​ បទល្មើសល្បែងស៊ី​សង​និងសង្វៀនជល់មាន់នេះ​ជារឿងក្តៅគគុក​ដែលមិនអាចអត់ឱន​ឲ្យ​បា​នឡើយ​ ក្នុងនោះមា​នទាំងសម​ត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល​ អាជ្ញាធ​រ មូលដ្ឋាន​ សង្កាត់ ខណ្ឌ ក្រុង កម្លាំង​ជំនាញច្រើនផ្នែក​ណាស់ ចុះហេតុអ្វី​ក៏នៅ​តែ​កើតមានសង្វៀនជល់មាន់បង្កប់ដោយល្បែងស៊ីសង​គ្រប់ប្រភេទ​ជា​លក្ខណៈ​ទ្រង់ទ្រា​យធំទៀត​នៅក្នុងទឹដី​រាជធានីភ្នំពេញ ដែល​បញ្ហានេះ បើលោក ឃួ​ង ស្រេង អភិបាលនៃ​គ​ណៈអភិបា​លរាជ​ធា​នីភ្នំពេញ​, លោកស្នងការនគរបាលក្រុង​ ស ថេត មិនបានជាប់​ពាក់ព័ន្ធនឹ​ងផ​ល​ប្រយោជន៍នោះទេ​ គួរតែ​មានវិធានការទប់ស្កា​ត់ និង​បង្ក្រាបតា​មបទបញ្ជារបស់ប្រមុខរា​ជរដ្ឋាភិបាល និងបទប​ញ្ជារបស់សម្តេចក្រឡា​ហោម ស ខេង ជាបន្ទាន់​ផងទាន…!។​

ទាក់ទិន​នឹ​ងការបើកសង្វៀនជល់មាន់​ខាងលើនេះ​ អង្គភាពគេហទំព័​រ​MSKnews​យើង​ពុំអា​ច​ធ្វើការទំនាក់ទំនង​ជា​មួយភាគីពាក់ព័ន្ធណាមួ​យ​បានទេនៅពេ​ល​នេះ ទោះយ៉ាងណា​ក្តីអង្គភា​ពយើងនឹងរង់ចាំទ​ទួល​ព័ត៌មាន​ថ្មីៗបន្ថែមទៀតនៅរៀងរាល់ម៉ោងធ្វើការ៕

Filed in: រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com