0

កំណែទម្រង់ស៊ីកាន់តែជ្រៅរបស់មេគយខេត្តព្រះសីហនុ លោក ទុំ ណូ កំពុងក្លាយជាប្រធាន​បទក្តៅគគុក​ទៅនឹងយន្តការរាជ​រដ្ឋាភិបាល​?

ខេត្តព្រះសីហនុ៖ តាមសេចក្តីរាយការណ៍​ពីខេត្តព្រះសីហនុ បាន​​ឲ្យដឹងថា លោក ទុំ ណូ ប្រធានសាខាគយនិង​​រដ្ឋាករ​ខេត្តព្រះសីហ​នុ​ ​បានឃុបឃឹតគ្នាបើកដៃ​​ឲ្យលោក យុឹក យូ ប្រធានការិ​យា​ល័យគយនិង​​រដ្ឋាករកំពង់ផែស្វយ័តខេត្តព្រះសី​ហនុ​(កំពង់​សោម)នៅថ្ងៃចុងសបា្តហ៍គឺក្រុមអ្នក​រត់ការឯក​សារ​ត្រូវរត់ទៅឲ្យ​លោក យុឹ​ក យូ ស៊ីញ៉េ​នៅ​ផ្ទះ​ និងនៅតាមហា​ងបាយក៏មាន ព្រោះ​តែខ្លាចខក​ជេីងនិងខូច​ឥវ៉ាន់ ជាពិសេ​សពេល​បង់លុយរត់ឯកសារម្តងៗមានច្រេីនកន្លែងណា​ស់​គឺមិន​ក្រោម៦កន្លែ​​ងនោះឡេីយ ជាងនេះទៅ​ទៀតអ្វី​ដែលសំ​ខាន់ជាងគេបំផុតគឺនៅចំណុចអ្នកអនុ​ញ្ញាតឲ្យរថយន្តដឹកទំនិញចេញចូលទាំ​ងអស់មានការឯកភាព​(បង់លុយគ្រប់ចំនួន)​និ​ងមាន​ការអនុញ្ញាត​ពីលោក យុឹក យូ​ ប្រធានកា​រិយាល័យគយនិង​ រដ្ឋាករ​កំព​ង់ផែក្រុងព្រះសី​ហ​នុ។​

ប្រភពពីឈ្មួញធំៗដឹកទំនិញនិងអ្នកវិនិយោគនាំទំនិញចេញចូលតាមច្រកកំពង់ផែស្វយ័តក្រុ​ងព្រះសីហនុបានឲ្យដឹងថា ចាប់តាំងពីមានការផ្លា​ស់ប្តូរ​តំណែងជាមួយលោក ​ទុំ ណូ ដែលបាន​មកឡើងធ្វើជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ​ ដោយសារជះលុយលើសលុប​លើ​​លោ​​ក ​យុឹក​​ យូ (អតីតប្រធានចាស់) ហើយឲ្យ​លោក​ យុឹក យូ បានចូលមកកាន់តំណែងជាប្រ​​ធានការិយាល័យ​គយនិងរដ្ធាករកំពង់ផែក្រុង​ព្រះសីហនុវិញ​មកឃើញថា អំពើ​ពុករលួយនិងបក្ខ​ពួកនិយម​បានកើតឡើងជាលក្ខណៈប្រព័ន្ធនៅក្នុងការិយាល័យគយនិងរដ្ធាករក្រុងព្រះសី​ហនុ ដោយ​ម្ចាស់ទំនិញដែលត្រូវឆ្លងកាត់ចេញនិងចូលត្រូវតែបង្ខំចិត្តបង់ប្រាក់ក្នុងតម្លៃខ្ពស់​ គឺចាប់ពី៤៥​ដុ​ល្លារ​ឡើង​រហូ​ត​ទៅ​៧០ដុល្លារក្នុងមួយឯកសា​រ ហើយការបង់ពន្ធ​ចូលជាថវិការដ្ឋនោះ​គឺបានតែ​ប្រមាណពី៣០%​ទៅ៤០%​ប៉ុ​ណ្ណោះ។​

យោងតាម​ប្រសាសន៍មាស​ ដ៍ថ្លៃថ្លារបស់សម្តេ​ចតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្រ្ដីនៃព្រះរាជា​ណាចក្រកម្ពុជា​ បានជម្រុញ​ឲ្យ​អង្គភាពប្រឆាំងអំពើពុករលួយឬ​ហៅកា​ត់ថា​(ACU)​ ដែលមាន​លោក ឱម យិនទៀង ជាប្រ​ធាន​គឺមានបេសក​កម្ម​ដឹកនាំប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ​គ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់​ថ្នាក់ទាំង​អស់​នៅ​ក្នុងប្រទេសកម្ពុជា​ ខណៈ​ស​ម្តេចតេជោ ហ៊ុន សែន បានប្រកាសជំហរយ៉ា​ងហ្មឺងម៉ាត់របស់រា​ជរដ្ឋាភិបាលដើម្បីលុបបំបាត់អំពើពុករលួយឲ្យ​បានទាន់ពេលវេលា។

គួរកត់សំគាល់ថា លោក យុឹក​ យូ ប្រធានការិ​យាល័​យគយ​និងរដ្ធាករកំពង់ផែក្រុងព្រះសីហ​នុ​ បានធ្វើការបែងចែកជាច្រើនប្រភេទគឺឯកសា​រទំនិញវិនិយោគនាំចេញត្រូវចំណាយក្នុងមួយឯកសារចាប់ពី​៤៥ដុល្លារទៅដល់៧០ដុល្លារ ចំ​ណែកទំនិញនាំចូលចំណាយក្នុងមួយឯកសារចាប់ពី១០៥ដុល្លារទៅដល់១៥០ដុល្លារដោយក្នុងនោះគេបែងចែកទៅតាមដំណាក់កាលដោ​យបង្កេីតជាការិយាធិបតេយ្យ លុយលើតុ លុយ​ ក្រោមតុ (លុយខ្មៅ) ដូចជាផ្នែកចុះលេ​ខ,ផ្នែក​​គណនី​,ផ្នែកត្រួតពិនិត្យ,ផ្នែកឲ្យពណ៌,ផ្នែកស្គែន​​,និងការបិទសៀលទៅទ្វារទូរកុងតឺន័រឬតែមប្រ​ថាប់ត្រាពន្ធគយ​និមួយៗ​ អាចនឹងមានភាពមិន​ប្រក្រតីទៅលើប្រភេទទំនិញដែលមានតម្លៃខ្ពស់មកបង់ពន្ធតម្លៃទាបនិងមិនគ្រប់ចំនួនទាំងអស់នោះគឺស្ថិតនៅក្នុងដៃអនុប្រធាននិងប្រធានការិ​យាល័យគយនិងរដ្ធាករក្រុងព្រះសីហនុគឺលោ​ ក យុឹក ​យូ នេះតែម្តង។

ឆ្លង​តាមរយៈការអ​នុវត្តច្បាប់នៃប្រទេសកម្ពុជា​ ដោយមានការចូលរួមពីសាធារណជ​ននិងអន្ត​រ​ជាតិ​ ចំពេល​ដែល​បែកធ្លាយអំពើពុករ​លួយ​រប​ស់លោក ទុំ ណូ ប្រធានសាខាគយនិង​រដ្ឋាករខេត្តព្រះសីហនុ​ និងលោក យុឹក យូ ប្រធា​នការិយាល័យគយនិងរដ្ឋាករ​ច្រក​កំពងផែស្វយ័​តក្រុងកំពង់សោម​ខេត្តព្រះសីហនុ​ គ្រា​ដែល​​មន្ត្រី​និយាយថា ទាំងមេគ​យខេត្តនិងមេគយច្រ​​កកំព​​ង់ផែគឺបានពិភាក្សាគ្នាស្វែងរកផលប្រយោជន៍​យ​កទៅចែកគ្នាធ្វើមានធ្វើបានរៀងខ្លួន​ តាម​ទ​ម្លាប់​ឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួយ បំបាត់​ប្រាក់​ពន្ធចំណូលរដ្ឋយ៉ាងគគ្លើងបំផុត​ ដោយជិះ​ សេះ​លែងដៃ​មិនខ្លាចអ្វីទាំងអស់​។​

មជ្ឈដ្ឋានប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុបានលើកឡើងថា មិនមែន​លោក​បណ្ឌិត​ គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួល​ បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុ​ជា​ មិនបានដឹង​នោះ​ទេ​ គឺបានន័យថា​​មន្ត្រីថ្នាក់ក្រោមរបស់ខ្លួនមិនស្ដាប់និងមិនគោរពតាមការណែនាំពីលោកប្រធានអង្គភាពសាម៉ីនោះឡើយ ​សូម្បីតែ​ប្រសាសន៍មាសដ៏ថ្លៃថ្លារប​​ស់សម្ដេចតេជោ ហ៊ុ​ ន សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាគឺពួកមន្ត្រីពុករលួយជាលក្ខណ:ប្រព័ន្ធតាមខ្សែរបណ្ដោយពីថ្នាក់ក្រោមដល់ថ្នាក់លើទាំងអស់ទៅហើយនោះក៏មិនញ​ញើតកោតខ្លាចនឹងការបង្ក្រាបអំពើពុករលួយរបស់ACU​ទៅលើលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករ​ ខេត្តព្រះសី​ហនុនេះ​មិនបាន​ដែរ​។​

ប្រភព​បន្តឲ្យដឹងថា លោក ទុំ ណូ បានបើកដៃឲ្យទំនិញគេចពន្ធគ្រប់ប្រភេទ​ចូលផែទំនប់រលកក្នុងនោះក៏មាននាំសាំងគេចពន្ធ​,ម៉ូតូគេចពន្ធនិង​រថ​យន្ត​គេចពន្ធ​ទៀតផង​ ដោយ​បណ្តែតបណ្តោ​យ​ឲ្យលោក ណុ​ប សំអាន ប្រធានការិយាល័យគយនិងរដ្ឋា​ករចល័ត​ទំ​នប់រលកជាអ្នក​ក្តោបក្តា​ប់ចំណូ​ល​សំរា​ប់បែងចែ​ក​ជាមួយមេៗ​ខាងលើ​ ហើយនៅពេលបែកការទើបចាប់បង្ក្រាបយកស្នាដៃ​។​ចំណែ​ក​លោ​ក យុឹក យូ ដែល​បាន​អនុញាត​ឲ្យរថ​យន្តដឹកទំនិញចេ​ញ ឬចូលកំព​ង់ផែនោះបាន​ ​ក៏​មាន​ការបើកភ្លើងខៀវពីលោក ទុំ ណូ ប្រធាន​សាខាគយនិងរដ្ឋាក​រខេត្តព្រះសី​ហ​នុ ​ផងដែរ​ ទើបអ្នក​រត់ឯកសារនាំទំនិញ​​ចេញ​ចូល​បានលឿន​ថែម​​ទៀត​ បើមិនធ្វើដូច្នោះទេ​ច្បាស់ជា​លោក ទុំ ណូ បញ្ជា​ឲ្យ​បង្កកទុកទំនិញ​ចោល​មួយរយៈ​សិនក្រោមលេសមិន​ទាន់​ត្រួត​ពិនិត្យ​ជាដើម។ល។

ប្រភពដដែលបានឲ្យដឹងទៀតថា លោកយ៉ឹក​​​​​​​​​ យូ ប្រធានការិយាល័យគយនិងរដ្ធាករកំពង់ផែស្វយ័តក្រុងព្រះសីហ​នុកំពុងតែមានភាពល្បី​ល្បាញខាងប្រព្រឹត្តអំពេីពុករលួយលេចធ្លោរខ្លាំងណា​​ស់​ដែលគេដាក់ការសង្ស័យថា​ លោក ទុំ ណូ មិ​នចោលទម្លាប់ចាស់​ក្នុងការបន្លំ​បំបាត់ប្រាក់ពន្ធ​ចណូលរដ្ឋ​ដោយរួមដៃគ្នាជាមួយ​លោ​ក យុឹក យូ ​បង្កើតឆ្នាំងបាយសេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ស្រូបចូ​លហោប៉ៅឯកជន​យ៉ាងក្រាស់ក្រែលក្នុងមួយខែ​ៗ ហើយចំណែកប្រាក់ពន្ធចំណូលរដ្ឋវិញនោះគឺមិនកើនឡើងទេ ព្រោះជាធម្មតារាល់ឯកសារចុះបញ្ជីប្រតិវេទន៍គយគ្រប់មុខទំនិញវិនិយោគនាំចូលនិងនាំចេញក្នុងមួយថ្ងៃៗមិនក្រោមពី២០០ឯកសារ​ទៅ៣០០ឯកសារនោះឡើយ​ ។​

ពាក់ព័ន្ធនឹងការត្អូញត្អែរពីសំណាក់ក្រុមអ្នកវិនិ​យោគនិងឈ្មួញនាំទំនិញចេញចូលរួមទាំងក្រុមអ្នករត់ការឯកសាខាងលេីនេះពួកគេមានការងឿ​ង​ឆ្ងល់ថា តេីលោកបណ្ឌិត​ គុណ​ ញឹម មានបានជ្រាបច្បាស់ហើយ​ដែរទេ?​ ​ចំពេលកំពុងមានការ​បែកធ្លាយ​អំពើពុករលួយ​លោកទុំ ណូ​ និងលោ​ក​​​ យុឹក យូ នៅ​​តែបានបន្តកាន់តំណែងយ៉ាងដុះ​ស្លែតទៅទៀត​​ ឬមួយក៏ចង់ទុក​ឲ្យអ្ន​​កទាំងពីរ​នៅជាឧបសគ្គ​នៃការអភិវឌ្ឍសេដ្ឋ​កិច្ច​ នីតិរដ្ឋប្រជាធិបតេយ្យ សន្តិភាពសង្គម​ ដែលនាំ​ឲ្យ​បំ​ផ្លាញគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជា​ពលរដ្ឋ​ ដោយសារតែការបង្កើន​អំពើពុ​ករលួយ​កាន់តែខ្លាំងឡើង​ៗនៅក្នុងអង្គភាព​គយ​និងរដ្ឋាករខេត្តព្រះសីហនុ​។​

ដូច្នេះ​បើនៅតែធ្វើការ​របៀបនេះតទៅទៀត​នោះ ច្បាស់​ជាមិនអាចរួចខ្លួ​នពីសំណាញ់ច្បាប់​ក្រោ​មកណ្តាប់ដៃដែក​របស់​សម្តេចតេជោ ហ៊ុន សែន ជាក់ជាមិនខានឡើយ​ស្របពេលដែល​សម្តេចបានប្រកាសយ៉ាងហ្មឺងម៉ាត់​ដាច់ខាត​ក្នុងការបង្ក្រាបអំពើពុរលួយ ដើម្បី​សម្រេចបាននូវការអភិវឌ្ឍប្រកបដោយសមធម៌ យុត្តិធម៌​និងតម្លាភាព​។​(msknews​យើងនឹង​រង់ចាំទទួល​ព័ត៌មាន​ពីគ្រប់​មជ្ឈដ្ឋាននានា​ដើម្បី​ចែករំលែ​ក​ក្នុងការផ្សព្វផ្សា​យនៅលេខក្រោយទៀត​)៕

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com