0

ឆ្នាំនេះពិធីច្រត់ព្រះនង្គ័ល​នៅខេត្តតាកែវ​មានអំ​ណោយផលល្អប្រសើរ​ដល់ប្រជាកសិករ​ធ្វើស្រែ​និងដាំ​ដំណាំ​អាចទទួលបានទិន្ន​ផលខ្ពស់​

ខេត្តតាកែវ៖ តាម​ទំនៀម​ ​នៅ​ថ្ងៃ៤រោច​ ​ខែ​ពិសា​ខ​ ​រៀងរាល់​ឆ្នាំ​ ​តែងតែ​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ដើម្បី​ជាពិធី​មង្គល​មួយ​ ​ដែល​ព្រះករុ​ណា​ ​ព្រះមហាក្សត្រ​ ​ចាត់ទុកថា​ ​ជា​ការប្រកាស​ថា​ ​រដូវ​វប្បមង្គល​បាន​ចូល​មកដល់​ហើយ​ ​ចាប់​ផ្ដើម​ប្រកក់​ប្រសិទ្ធី​ដល់​ប្រជាកសិករ​ ​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ​ ​នៅ​រដូវវស្សា​ឲ្យ​ទទួល​បាន​ទិន្នផល​ខ្ព​ស់​ ​។​ ​

​ឆ្នាំនេះដែរ​ ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​បាន​ប្រារ​ព្ធ​ឡើង​ ​ក្នុង​ទី​ព្រះស្រែ​នៅក្នុង​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ​ ​ក្រុង​ដូនកែវ​ ​ខេត្តតាកែវ​ ​។​នៅ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​នា​ព្រឹក​ថ្ងៃទី​ ​២២​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​គឺ​គោឧសភរាជ​មួយ​នឹម​ ​បាន​បរិភោគ​ស្រូវ​ ​និង​ ​ពោត​ ​ច្រើនជាង​គេ​ ​បន្ទាប់មក​បរិភោគ​សណ្ដែក​ ​ក្នុងចំណោម​អា​ហារ​ ​៧មុខ​ ​ដែល​បានន័យ​ថា​ ​ស្រូវ​ ​ពោត​ ​និង​ ​សណ្ដែក​ ​ឆ្នាំនេះ​នឹង​ទទួល​បានផល​ល្អ​ប្រសើ​រ ​។​

តាមលំអានព្រះរាជប្រវេណីមុននឹងការចាប់ផ្តើមព្រះរាជពិធីលោក​តាអាចារ្យបានធ្វើពិធីបួងសួងដល់ទសបរមី ទេវតាថែរក្សាប្រទេសកម្ពុជា និងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសព្រំប្រសិទ្ធព្រះពុទ្ធពរជ័យសេរីមហាប្រសើរថ្វាយព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រជារាស្ត្រខ្មែរ ក៏ដូចជាសុំឲ្យ​ទឹកភ្លៀងធ្លាក់បរិបូរណ៍ទៀងទាត់តាមកាលវេលា និងសូមឲ្យ​ការបង្កបង្កើនផលទទួលបានផលល្អប្រសើរ។

បន្ទាប់ពីលោកតាអាចារ្យបានបួងសួងរួចរាល់ហើយនោះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដែលព្រះមហាក្សត្ររាជានុញ្ញាតធ្វើជាស្តេចមា​ឃ តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ បានចាប់​ផ្តើមភ្ជួរលើវាលព្រះស្រែ និងព្រួស​គ្រាប់ស្រូវដោយលោកស្រី ស្រី ប៊ុណ្ណាដាវី ភរិយាលោក អ៊ូច ភា ដែលជ្រើសតាំងជាមេហួ ចំនួន៣ជុំ។

ក្រោយពេលការភ្ជួរ និងព្រួស​គ្រាប់ស្រូវអស់រយៈពេល៣ជុំរួចហើយ ព្រាហ្មណ៍ ព្រះរាជគ្រូបុរោហិត បានធ្វើពិធីសូត្រមន្តប្រោសព្រំទឹកលើគោឧសភរាជ និងដោះយកគោឧសភរាជទៅបរិភោគគ្រាប់ធញ្ញជាតិចំនួន ៧មុខ រួមមាន៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹក ដែ​លបានរៀបចំទុករួចជាស្រេចនោះ។

ក្នុងចំណោមធញ្ញជាតិទាំង ៧មុខនោះ គោឧស​ភរាជបរិភោគស្រូវ ៨៥ភាគរយ ពោត ៩០​ភាគ​រយ និងសណ្តែក ៨៨ភាគរយ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោមិនបរិភោគនោះទ។​បញ្ជា​ក់ថា​ឆ្នាំនេះ​ប្រជាកសិករ​ទូទាំង​ប្រទេស​កម្ពុជា​ ​ដាំដុះ​ដំណាំ​កសិកម្ម​ទាំង​ ​៣​ ​មុខ​នេះ​បានផល​ច្រើន​ជាង​ដំ​ណាំ​ណាៗ​ទាំងអស់​ ​៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com