0

ក្រសោបមួយសំណាញ់​ទាក់ក​សមត្ថកិច្ច​ព្រំ​ដែន​ដូច​សម្លកំពឹស​ពាក់ព័ន្ធ​រឿង​បង់លុយរាប់សែ​ន​ដុល្លារជាថ្នូរនឹង​ការដឹកជញ្ជូនឈើប្រណីត​ចេញ​ទៅវៀតណាមតាមប៉ុស្តិ៍​របៀង​និង​ច្រកឡាប៉ា​ខេ

ខេត្តមណ្ឌលគិរី៖ ថ្មីៗនេះ​សកម្មភាពនៃការចេញឈើប្រណិតគ្រប់រូបភាពនាំ​ទៅវៀតណាមយ៉ាងគ​គ្រឹកគគ្រេង​ នៅតំបន់ប៉ុស្តិ៍ការពារព្រំដែនឡាប៉ាខេ ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ជាមួយនឹងការបែកធ្លាយ​តួលេខ​នៃការបង់លុយ​រាប់សែនដុល្លារ​ឲ្យ​សមត្ថកិច្ចព្រំដែន​ជាថ្នូរនឹងកា​រដឹក​ឈើប្រណីតចេញ​ទៅវៀតណាម​ ដែល​អាចជាប់​ពាក់ព័ន្ធនឹងការឃុបឃឹតគ្នា​ជាមួយឈ្មួញប្រាកដមែនហើយ ទើបឈើអាចនាំ​ចេញ​ទៅវៀ​តណាមជារៀងរាល់ថ្ងៃរាល់​យប់បែបនេះបានយ៉ាងរលូនបំផុតនោះ។​

យោងតាមការបែកធ្លាយ​សារសម្លេងមួយ​បានឲ្យដឹងថា លោក សា ផល្លា មេប៉ុស្តិ៍ការពារព្រំដែ​នច្រក​ទ្វារទ្វេរភាគី​ឡាប៉ាខេ បានគាបសង្កត់ជម្រិតយកលុយ​ដូចឈ្លើង​ជញ្ជក់ឈាមពី​ឈ្មួ​ញអ្នករកស៊ីឈើខ្លាំង​ណាស់ ធ្វើឲ្យពួកគាត់វិល​មុខស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ​ព្រោះ​តែ​លុ​យ​ដែលត្រូវចំណាយបង់ផ្លូវ​ឲ្យសមត្ថកិច្ច​ប្រចាំតំ​ប​ន់ច្រក​ព្រំដែនឡាប៉ាខេ​នេះអស់រាប់សែនដុ​ល្លា​រ​ ក្នុងនោះឈ្មួញបានបញ្ជាក់ថា កន្លងមកលោក សា ផល្លា បានកំណត់ទារលុយពីខ្លួន មួយខែ​៣​០០០​ដុល្លារ​ ដើម្បីចែកប្រយោជន៍ជាមួយមេនគរបាលខេត្ត ប៉ុន្តែក្រោយមកក៏ត្រូវរ៉ូវគ្នាត្រឹមមួ​យខែ១៥០០ដុល្លារ​ សម្រាប់រថយន្តកាមរី កែច្នៃសាំយ៉ុងមួយគ្រឿងរបស់ខ្លួនដែលដឹកឈើប្រ​ណិតចេញ​ទៅវៀតណាម។

សូមបញ្ជាក់ថា ការបែកធ្លាយនូវសារសម្លេងរវា​ងឈ្មួញឈើនឹ​ងឈ្មួញឈើ ដែល​កំពុងនិយាយ​ឆ្លងឆ្លើយគ្នា ហើយ​ក្នុងនោះដែរ​ ពួកគេបានរៀប​រាប់អំពីចំនួនលុយដុល្លារ($)និង​លុយខ្មែរ(៛)​ ដែ​លបានបង់ឲ្យ លោក សា ផល្លា មេប៉ុស្តិ៍ការពារព្រំដែនឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិ​រីយ៉ាងច្បាស់លាស់ទាំងចំនួនបង់លុយ រាប់ជើង និងបង់លុយដាក់ខែ ជាថ្នូរនឹ​ងការដឹកជញ្ជូន ឈើប្រណិតចេញទៅវៀតណាមស្ទើរតែ​រាល់យ​ប់តាមម៉ូតូនិងរថយន្ត។

ប្រភព​ពី​ឈ្មួញឈើបានឲ្យដឹង​ថា ឡានកាមរីគូទហើម ដឹកឈើចូលទៅវៀតណាម តាមច្រក​របៀងង៉ាំយូលិត,ង៉ាំបាឡាង,ង៉ាំបាវ៉េ,និងច្រកង៉ាំដី​គឺត្រូវបង់ឲ្យលោក សា ផល្លា ដោយរាប់ចំនួនក្បាលឡាន។ ដោយឡែកអ្នកដឹកឈើតាមម៉ូតូវិញ បានអះអាងថា ខ្លួនដឹករា​ល់លើកគឺត្រូវបង់​លុយជូនលោក សា ផល្លា មេប៉ុស្តិ៍ការពារព្រំដែ​នឡាប៉ាខេ និង​លោក ហ៊ាង,លោក ល័ក្ខ ជារៀ​ង​រហូតមិនដែលអាក់ខានទេ​ ព្រោះច្រករបៀងទាំងនេះនៅក្រោម​ការគ្រ​ប់គ្រងរបស់លោក សា ផល្លា ហើយ​ជាក់ស្ដែងទៀតសោតនោះ បើដឹក​ឈើបីម៉ូតូ គេគិតតែ​ពីរ​ម៉ូតូយកត្រឹម​២៧ម៉ឺនរៀ​លប៉ុ​ណ្ណោះ។​

ប្រភពបានបន្តឲ្យដឹទៀតថា ក្នុងមួយយប់ៗ​មាន​ម៉ូតូដឹកឈើប្រសេកប្រសាច​មិនក្រោមពី២០០​គ្រឿងនោះទេ ដែលពួកគេបានដឹកចេញទៅវៀ​តណាម ហើយចំពោះរថយន្តវិញ​ក្នុងមួយយប់ៗ​ក៏មិនក្រោមពី៣០​គ្រឿងទៅ៦០គ្រឿង​ផងដែរ​ គឺដឹក​ចេញរហូតដូចហែរកឋិន​ ហើយ​ក្នុងចំណោ​ម​នោះ​ឈ្មួញដឹកឈើតាម​រ៉ឺម៉កម៉ូតូក្នុង​មួយ​គ្រឿ​ង​ៗ​ចេញទៅវៀតណាមគឺត្រូវបានលោក សា ផ​ល្លា មេប៉ុស្តិ៍ការពារព្រំដែនឡាប៉ាខេ កំណត់យ​​កលុយ​ចំនួន​៦០ម៉ឺនរៀលជាកំហិត ជាងនេះទៀត​ថែ​មទាំងមានការសង្ស័យរឿងសមត្ថកិច្ចនគរបា​លខេត្តមណ្ឌលគិរី និងប៉ុស្តិ៍ការពារព្រំដែនឡាប៉ាខេ បាន​កំណត់យកលុយពីថៅកែឈើខាងវៀត​ណាមទៀតផង។

ទាក់ទឹននឹងករណីខាងលើនេះ​លោក ឡោ សុ​ខា ស្នងការខេត្តមណ្ឌលគិរី បានថ្លែងបញ្ជាក់​ប្រាប់​ថា លោកមិនបានដឹងទេរឿងយកលុយមួ​យខែ១៥០០ដុល្លារ​អីទាំងហ្នឹងទេ លោកបន្តថា លោកសូមបដិសេធន៍​មិនដឹង​ ហើយ​ក៏​មិនដែលបានបង្គាប់​ឲ្យយកលុយពីបទល្មើសនោះ​ទេ។​ ដូច្នេះ​បើមានការយកលុយមែន គឺអ្នកយកហ្នឹង​ទទួលខុសត្រូវចំពោះមុខច្បាប់​ដោយខ្លួនឯង។ទោះជាយ៉ាងណាគេចាំមើលថាតើ​ស្នងកា​រខេត្ត​មណ្ឌលគិរី​ លោក ឡោ សុខា ហ៊ានលេងមួយ​សំណាញ់​ច្បាប់ចាប់ក្របួច​មន្ត្រី​ស៊ីសំណូក​របស់ខ្លួន​បានតាមរបៀបណា?​ដើម្បីអនុវត្តន៍នូវអភិក្រ​ម​ទី៥របស់រាជរដ្ឋាភិបាល​៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com