0

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អំពាវ​នាវឱ្យសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ទាំងអស់បន្តដំណើ​ររួមគ្នាឆ្ពោះទៅដណ្តើមជ័យជំនះជូនគណបក្ស​ប្រជាជនកម្ពុជា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២​០​១៩នេះ

ខេត្តត្បូងឃ្នុំ៖ ថ្ងៃសុក្រ​១៤កើត ខែពិសាខ ឆ្នាំកុរឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧស​ភា ឆ្នាំ២០១៩ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្ដាល ចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកអាណត្តិទី៣ ឆ្នាំ២០១៩នៅខេត្តត្បូងឃ្មុំ។

សម្តេចអគ្គមហាពញាចនក្រី ហេង សំរិន បានកោតសសេីរ​ និងវាយតំលៃខ្ពស់ចំពោះគណ​ប​ក្សគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដី​ សមត្ថកិច្ចគ្រប់ផ្នែក កងកំលាំងប្រដាប់អាវុធ​ ទាំងអស់ និងបង​ប្អូនប្រជាពលរដ្ឋទូទៅ ដែលបានចូលរួមបន្តថែ​រក្សាបាននូវសុខសន្តិភាព​ពេញលេញ ស្ថិរភាពនយោបាយរឹងមាំ សណ្តាប់ធ្នាប់សង្គម​ល្អនិងបា​នចូលរួមធ្វេីការងារមនុស្សធម៌ជួយប្រជាពលរដ្ឋដែលទទួលរងគ្រោះធម្មជាតិនានា សំដៅ លើក​កម្ពស់វឌ្ឍនភាពសង្គមនិងវិបុលភាពយូរអង្វែង ពិសេសទប់ស្កាត់ឱ្យបានជាដាច់ខាតនូវការប៉ុន​ប៉ងគ្រប់រូបភាពធ្វេីបដិវត្តពណ៌​ផ្តួលរំលំរដ្ឋាភិបា​លស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សម្តេចអគ្គមហាពញាចនក្រីហេងសំរិនបានមា​នប្រសាសន៍ថាឆ្នាំ២០១៨ កន្លងទៅនេះ ជាឆ្នាំចុងក្រោយ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ និងជាឆ្នាំចាប់ផ្តើម នៃរាជរដ្ឋាភិបាលអាណ​ត្តិទី៦ បច្ចុប្បន្ននេះផងដែរ។ នៅក្នុងអំឡុងពេល​នេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានភាព​ល្អប្រសើរជាងពេលណាៗ ដែលផ្តល់អំណោយ​ផលកាន់តែច្រើន ដល់ដំណើរការអភិវឌ្ឍន៍សេ​ដ្ឋកិច្ចសង្គម និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។

សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានលើក​ឡើងទៀតថាឆ្នាំ២០១៨កន្លងមកនេះ យើងទទួ​លបាននូវកំណើនសេដ្ឋកិច្ច ៧,៥% ដែលគាំទ្រដោយការរីកចម្រើនលើវិស័យឧស្សាហកម្ម កា​ត់ដេរសម្លៀកបំពាក់ កំណើនលើវិស័យសំណង់ កំណើនទេសចរណ៍ និងកសិកម្ម ហើយអត្រានៃភាពក្រីក្រ ស្ថិតនៅក្រោម ១០% ជីវភាពរស់​នៅរបស់ប្រជាជនកាន់តែល្អ ប្រសើរឡើងជាលំ​ដាប់។

ជាមួយគ្នានេះ​ សម្តេចអគ្គមហាពញាចក្រី ហេ​ង​ សំរិន បានសំណូមពរដល់ឲ្យបន្តកសាងពង្រឹងបក្ស​ឲ្យបានរឹងមាំដោយផ្សារភ្ជាប់ជាមួយប្រជាជនលេីកកម្ពស់ផលប្រយោជន៍ប្រជាជន​ និងបន្តពង្រឹងការឯកភាពផ្ទៃក្នុង កំណែទម្រង់ស៊ីជ​ម្រៅប្រកបដោយប្រសិទ្ធភាព និងបន្តដំណើររួម​គ្នាឆ្ពោះទៅដណ្តើមជ័យជំនះជូនគណបក្ស​ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ អាណត្តិទី៣ នៅថ្ងៃទី​២៦ ខែឧសភា​ ឆ្នាំ២០១៩ ខាងមុខ​ ដើម្បីបន្តសន្តិភាពនិងការអភិវឌ្ឍ​រីកចម្រើនជូនប្រទេស​ជាតិ​ និងសុខដុមរម្យនា​ជូនប្រជាជនយេីង៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com