0

សម្តេចក្រឡាហោម ស ខេង អញ្ជើញ​ជាអធិប​តីក្នុងពិធីផ្លាស់ប្តូ​ តំណែង​អភិបាលខេត្តបន្ទាយមាន​ជ័យ​

ខេត្ត​បន្ទាយមានជ័យ៖  នៅព្រឹកថ្ងៃសុក្រ​៧កើត ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី​១០ ខែឧសភា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋម​ន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរមុខតំណែង​អភិបាលខេត្តបន្ទា​យមានជ័យ។

លោក អ៊ុ រាត្រី អភិបាលរងខេត្ត ត្រូវបានរាជរដ្ឋា​ភិបាលតែងតាំងជាអភិបាលខេត្តបន្ទាយមានជ័​យថ្មី ជំនួសតំណែង លោក សួន បវរ ដែលត្រូវបានផ្ទេរភារកិច្ច ឲ្យ​ទៅបម្រើការងារនៅក្រសួង​មហាផ្ទៃ។ ការសម្រេចផ្លាស់ប្តូរ និងផ្ទេរតំណែងអភិបាលខេត្តបន្ទាយមានជ័យនេះ ធ្វើឡើងតាមការទូលថ្វាយដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។លោក​ អ៊ុំ រាត្រី ត្រូវបានប្រកាសចូលកាន់តំណែ​ងជាអភិបាល នៃគណ:អភិបាលខេត្តបន្ទាយមា​នជ័យរួចរាល់ជាស្ថាពរនិងបានប្រកា​ស​តែងតាំ​ងលោក​ គីង វណ្ណៈ​ ជាអភិបាលរង។​

ការផ្លាស់ប្ដូរភារកិច្ចអភិបាលខេត្តបន្ទាយមានជ័​យ លោក សួន បវរ ខាងលើនេះ បានកើតមាន​ឡើង ក្រោយពីលោក សួន បវរ ត្រូវបានស្ដ្រីម្នា​ក់អះអាងថា ជាស្រីកំណាន់បានប្ដឹងផ្ដល់ និងទម្លាយរឿងអាស្រូវ ពាក់ព័ន្ធទៅនឹងចំណងស្នេ​ហារបស់ពួកគេដែលធ្លាប់រស់នៅជាមួយគ្នា។​

ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ សង្ឃឹមនិង ជឿជាក់ថា លោក​ អ៊ុំ រាត្រី ដែលជាអភិបាលខេ​ត្តទើបតែទទួលតំណែងថ្មីនេះ នឹ​ងខិតខំយកចិ​ត្តទុកដាក់ដឹកនាំ​ក្នុងការកសាង អភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ ឲ្យ​រីកចំរើនទៅមុខបន្ថែមទៀត និងយកចិត្តទុកដាក់ក្នុងការ បង្ការ បង្ក្រាប ទប់​ស្កាត់ បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានគ្រប់​គ្រង ព្រមទាំងយកចិត្តទុកដាក់ក្នុងការរកដំ​ណោះស្រាយដែលប្រជាពលរដ្ឋ កំពុងប្រឈមរាល់បញ្ហាផ្សេងៗ ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com