0

ឧកញ៉ា តាំង អៀង កំពុង​ទន្ទ្រាន​កាប់បំផ្លាញព្រៃឈើ​ក្នុងខេត្តចំនួន៣​ ឯ​មន្ត្រីជំនាញ​គ្រប់ស្ថា​ប័ន​ដេកចាំយកលុយពីបទល្មើស​ជាការស្រេច​?

(ភ្នំពេញ)៖ តាម​សេចក្ដីរាយការណ៍ពិសេសមួយ​បានឲ្យដឹងថា បច្ចុប្បន្នគេបានឃើញសកម្មភាពប្រជាពល​រដ្ឋរាប់រយនាក់ដែលត្រូវបានឈ្មួញកែនឲ្យទៅស៊ីឈ្នួលកាប់និង​ដឹកជញ្ជូនឈើឲ្យ ក្រុមហ៊ុន អឹម ឌី អេស (MDS​)របស់លោក​ឧក​ញ៉ា​ ទ្រី​ ​ភាព ហើយត្រូវបាន​គ្រប់គ្រងបន្ត​ដោយ​ឧកញ៉ា តាំង អៀង កំពុងធ្វើ​សកម្មភាព​កាប់បំ​ផ្លាញនិងដឹកជញ្ជូន​ឈើ​យ៉ាងសកម្ម​ទាំងយប់ទាំងថ្ងៃតាមគោយន្តកន្ត្រៃនិងរថយន្តបាកុង ដោ​យមិនមានការរំខានដល់សម្ថកិច្ចពាក់ព័ន្ធទាំ​ង​នោះ​ឡើយ។

ប្រភពបានឲ្យដឹងថា​ ឈើទាំងនេះគឺជាឈើប្រ​ណីតប្រភេទឈើទាល សុក្រំ បេង និងនាងនួន ដែលមានមុខកាត់៥០ស.ម​ និងបណ្តោយ​៥ម​ និងជាង១០ម ហើយឈើទាំង​នេះក្រុមឈ្មួញបានដឹកតាមរថយន្តស៊េរីទំនើប និងរថយន្តខ្នាតយក្ស យកទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀងក្នុងខេត្តកំពតបានយ៉ាងរលូនតែម្តង​។​

ប្រភពបានបន្តទៀតថា បច្ចុប្បន្នដីព្រៃដែលឈ្មួញកំពុងតែកាប់បំផ្លាញនេះ ស្ថិតនៅក្នុងដែ​នជម្រកសត្វព្រៃឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ តំបន់អភិរក្សខេត្តកោះកុង និងព្រៃឈើនៅតំបន់អភិរ​ក្សជួរភ្នំក្រវ៉ាញភាគកណ្ដាលនៃខេត្តពោធិ៍សាត់ ហើយក្នុងករណីខាងលើនេះផងដែរ ត្រូវបានអ្ន​កបើកបរគោយន្តកន្ត្រៃបានឲ្យដឹងថា ពួកគាត់បានបង់លុយ​ទៅឲ្យមន្ត្រីបរិ​ស្ថានចំនួន៨០០​០០​រៀលក្នុង១គោយន្ត,ប៉ូលិស​ ៥០០០០រៀលនិងយោធា៣០០០០រៀលសម្រា​ប់ដឹក​ចេញពីក្នុងព្រៃ។

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ ឧកញ៉ា​តាំង អៀ​ង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ​រូបនេះ បានចំណា​​យលុ​​យ​រាប់លាន​ដុល្លារ​ឲ្យ​បក្ខពួក​របស់ខ្លួនប្រមូ​​លទិ​​ញ​ឈើ​នៅក្នុង​តំបន់ដែនជម្រកសត្វ​ព្រៃ​ភ្នំ​សំកុ​​ស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវ៉ា​ញ​ភាគកណ្តា​​លនៃខេត្តពោធិសាត់​,តំបន់ដែនជម្រកស​ត្វព្រៃឱរ៉ាល់នៃខេត្តកំពង់ស្ពឺ,តំបន់កាពារដែន​អ​ភិរក្សឧទ្យា​នធម្ម​ជាតិ​នៃខេត្តកោះកុង​ ឲ្យរងការកាប់បំផ្លាញ​យ៉ាង​រង្គាល។​

ប្រជាពលរដ្ឋ​បាន​ស្នើសុំដល់អភិបាលខេត្តទាំង​៣ មេត្តាមានចំណាត់ការខ្ពស់ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនជាបន្ទាន់​ ជាពិសេសលោក សា​យ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាពិនិត្យទៅ​លើ​សកម្មភាព​របស់មន្ត្រីបរិស្ថាន​ដែលកំពុងមានចំណែកយកលុយច្រើនជាងគេ​ទៀតផង​។
ដូច្នេះ​ហើយក៏មានការអំពាវនាវ​ស្នើសុំ​​ដល់សម្តេ​ចតេជោ ហ៊ុន សែន ដោយក្តីមេត្តាជួ​​យអន្តរាគម​ន៍ទប់ស្កាត់និងចាត់វីធានការតាមច្បាប់​ពីព្រោះ​មេឈ្មួញ តាំង អៀង ទំនង​ជា​បាន​ទទួល​អាជ្ញា​សិទ្ធិពិ​​សេស​ពី​ក្រុមហ៊ុន​ អឹម ឌី អេស​(MDS) របស់​ឧកញ៉ា ទ្រី ភាព​ ក្នុងការកា​​ប់បំផ្លាញ​ព្រៃ​ឈើ និង​ដឹកជញ្ជូន​ចូលមកក្នុងទី​​តាំងស្តុកជា​ច្រើន​កន្លែង ដើម្បីអារច្រៀករួច​ លើកឡើ​​ង​រថយ​ន្ត​យី​ឌុបដឹក​បន្តយក​​ទៅលក់​នៅ​ព្រំដែន​ប្រ​ទស​វៀតណាម​ ដែលការ​ប្រព្រឹត្ត​បទល្មើសព្រៃឈើ​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ធ្លាប់បានធ្វើការព្រ​មានទៅដល់ការដកតំណែងចៅហ្វាយខេត្តមួយចំនួនរួមទាំងមន្ត្រីដទៃទៀត​ដែលជាប់ពាក់ព័ន្ធ​នឹងការទទួលសំណូកពី​បទ​ល្មើសព្រៃឈើ​នាពេ​លកន្លងមកនេះ ដោយអនុ​វត្តន៍​នូវអភិក្រមទី៥​របស់ប្រមុខរាជរដ្ឋាភិបាននៃកម្ពុជា​។​

អង្គភាពគេហទំព័រMSKnewsពុំអាចធ្វើការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធខាងលើបានទេនៅពេលនេះយើងនឹងរង់ចាំទទួលព័ត៌មានថ្មីៗបន្ថែមទៀតរៀងរាល់ម៉ោងធ្វើការ៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com