0

លោក សួន បវរ ចៅហ្វាយខេត្ត​ធ្លាក់យីអ៊ុនដោ​យសារប្រពន្ធអត់ខាន់ស្លា​ អាចនឹងត្រូវរបូតតំ​ណែង​ដោយតែងតាំងលោក អ៊ុំ រាត្រី ជាអភិបា​លខេត្តបន្ទាយមានជ័យ​ ជំនួសវិញ​…!

រាជធានី​ភ្នំពេញ៖បើតាម​ប្រភពព័ត៌មានពីមន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលបានឲ្យដឹងថា សម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បា​នក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រ គោរពស្នើសុំផ្ទេរភារកិច្ចលោក សួន បវរ ពីអភិបាលខេ​ត្តបន្ទាយមានជ័យ  ជំនួសដោយ លោក អ៊ុំ រាត្រី ជាអភិបាលខេត្តវិញ។

គួរកត់សំគាល់ថា​ ការស្នើរសុំរបស់ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជាក្នុងការ​ផ្លាស់ប្តូមុខតំណែងនេះ​ត្រូវបានធ្វើឡើង​យ៉ាងតក់ក្រហល់បែបនេះ​បន្ទា​ប់​ពី​គេ​សង្ស័យថា អាចមកពីលោក សួន បវរ អភិ​ខេត្តបន្ទាយមានជ័យ​រូបនេះ​ត្រូវបានស្ដ្រីម្នាក់ ទម្លាយរឿងអាស្រូវរស់នៅជាមួយគ្នារាប់ឆ្នាំមិនទទួលខុសត្រូវ  រហូតដល់មានការ ប្ដឹងផ្ដល់ ពា​ក់ព័ន្ធទៅនឹងចំណងស្នេហារបស់ពួកគេដែលធ្លាប់រស់នៅជាមួយគ្នាដោយគ្មានខាន់ស្លា។​

យោងតាមលិខិតស្នើសុំ​នោះ​បង្ហាញ​​ឲ្យដឹងថា លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រធ្វើការផ្ទេរភារកិច្ច មកបម្រើការងារនៅក្រសួងមហាផ្ទៃ ដោយតែង​តាំងអភិបាលរងម្នាក់ គឺលោក អ៊ុំ រាត្រី ជំនួ​ស​វិ​ញ។ ចំណែក លោក សួន បវរ ឲ្យ​មកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីទទួលភារ​កិច្ចថ្មី ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពស្នើសុំបញ្ចូល លោក គឹង វណ្ណៈ ពី​ឋានន្តរ​ ស័ក្តិ​ឧត្តមសេនីយ៍ឯក​ អត្តលេខ ៦៤៥៥៥​​ នៃ​ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា​ មក​ជាឋា​ន​ន្តរស័ក្តិ​ឧត្ត​មមន្ត្រីថ្នាក់លេខ២​ នៃក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជា​អភិបាលរងខេ​ត្តបន្ទាយមានជ័យផងដែរ។

សូមរំឭក​ថា កាលពីថ្មីៗ​កន្លងមកនេះ ស្ត្រីស្អាតវ័យ៤១ឆ្នាំម្នាក់មានស្រុកកំណើតនៅខាងខេត្តកំពង់ចាម បានបង្ហោះសារថានាង ជាប្រពន្ធ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ តែមិនបានរៀបការទេ​ គឺបាន​រួមរស់នៅជាមួយគ្នា អស់រយៈពេល​៥ឆ្នាំហើយ ប៉ុន្តែក្រោយពីស៊ីចុក ឆ្អែត ឆ្អន់ អភិបាលខេត្តលោក សួន បវរ បានឲ្យនាងឈប់ទាក់ទងទៅលោកទៀតហើយនឹ​ងថាគម្រា​ម រកចាប់គាត់ដាក់គុកទៀតផង។ធ្វើ​ឲ្យនាងតូចចិត្តលេបថ្នាំសម្លាប់ខ្លួន និងតាមទៅ​ដ​ល់មុខសាលាខេត្ត លើកបដាទាមទារឲ្យ លោក សួន បវរ ចេញមុខទទួលសខុសត្រូវ ។

ប្រភពដដែលបន្តថា ក្រោយពីមានការ សម្រប​សម្រួលគ្នា ភាគីទាំងពីរ​បានសម្រេចព្រមព្រៀងធ្វើកិច្ចសន្យា​បញ្ចប់រឿង ដោយស្ត្រីឈ្មោះ ឡៅ សុភី ព្រមផ្តិតមេដៃទទួលយកប្រាក់ចំនួន​២​ម៉ឺនដុល្លារដើម្បី​បញ្ចប់រឿង។​បើ​យោងទៅលើកិច្ចស​ន្យា របស់ស្ត្រីឈ្មោះ ឡៅ សុភី កាលពីប៉ុន្មានថ្ងៃមុននេះ ដោយធ្វើឡើងនៅចំពោះមុខ មានស្ត្រីជាម្តាយ ពូបង្កើត និងមេធាវី ឈ្មោះ ឥន យឿន បានបញ្ជាក់យ៉ាងច្បាស់លាស់ថា​”នាងខ្ញុំ សន្យាថាបញ្ចប់ទំនាក់ទំនង និងមិនធ្វើការរំខាន ចំពោះ ឈ្មោះសួន បវរ ជារៀងរហូត”។​

ក្នុងកិច្ចសន្យាបានបន្ថែមទៀតថា”​នាងខ្ញុំសូមសន្យាថា មិនបង្កបញ្ហាឬការរំខានតាមគ្រប់រូបភាព ទោះដោយផ្ទាល់ ឬដោយប្រយោល ឬសកម្មភាពណាមួយដែលមានគោលបំណងគំរាមគំហែង ការប្រើអំពើហិង្សា ការជេរប្រមាថ បរិហាកេរ្តិ៍ បង្ហោះរូបភាពមិនសមរម្យ ឬរូ​បភាពអាសអាភាស តាមគ្រប់រូបភាពនិងគ្រប់មធ្យោ​បាយ ដែលនាំឲ្យ​មានការរំខាននិងប៉ះពាល់ដល់កិត្តិយស ផ្លូវចិត្ត ផ្លូវកាយ សេចក្តីថ្លៃថ្នូរ និងសិ​ទ្ធិស្របច្បាប់ របស់គាត់ ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ។

ស្ត្រីរូបនោះក៏​​បាន​ធានាអះអាងថា”លុបចោលនូវ​រូបភាពទាំងអស់ដែលមិនសមរម្យតាមគ្រប់​រូប​ភាពនិងគ្រប់មធ្យោបាយដែលបានធ្វើកន្លងមកដែលនាំឲ្យ​មានការរំខាននិងប៉ះពាល់ដល់កិ​ត្តិ​យ​ស ផ្លូវចិត្ត ផ្លូវកាយ សេចក្តីថ្លៃថ្នូរ និងសិទ្ធិស្រប​ច្បាប់ ព្រមទាំងក្រុមគ្រួសារ និងសាច់ញា​តិរប​ស់គាត់ឡើយ។ ហើយចំពោះក្នុងករណីណាមួ​យ ដែលនាងខ្ញុំមិនអនុវត្តតាមការសន្យានេះ នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់​”៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com