0

កាកបាទក្រហមកម្ពុជាទទួលបានថវិកាជាង ២០លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់សកម្ម​ភាពមនុស្សធម៌នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា២​០១៩​

រាជធានី​ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប លើកទីី​១៥៦ឆ្នាំ នៃទិវាកាកបាទក្រហម អឌ្ឍច​ន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ទទួលបានថវិ​ថកាឧបត្ថម្ភពីសប្បុរសនានាសរុបចំនួន ២០លាន ៧សែន ៥ម៉ឺន ៧ពាន់ ៥១០ដុល្លារអាមេរិក ដើ​ម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ពោលមានការកើនឡើងជាងឆ្នាំបានទទួ​លជាង១៨លានដុល្លារប៉ុណ្ណោះ។

នៅឆ្នាំនេះក៏​មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះឡើយ ការប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩នេះ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គេសង្កេតឃើញថា សប្បុរសជនយ៉ាងច្រើនកុះករបានរួមគ្នាបរិច្ចាគ ថវិកាផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជួយទ្រងទ្រង់សកម្មភាពមនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជា តែងតែបានធ្វើយ៉ាងសស្រាក់សស្រាំជារៀងរាល់ឆ្នាំនោះ។

សប្បុរសជនដែលបានបរិច្ចាគថវិកា គឺតាំងពីព្រះមហាក្សត្រ និងព្រះមហាក្សត្រីយ៍ មន្រ្តីជាន់​ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា លោក​ឧកញ៉ា ជាម្ចាស់ក្រុមហ៊ុននានា រួមទាំងសិល្បៈ សិល្បការិនី និងប្រជាពលរដ្ឋធម្មតាផងដែរ។ ក្នុងនោះ​ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី និងព្រះវររាជមាតាជាតិ​ខ្មែរ ព្រះមុនី​នាថ នរោត្តម សីហនុ បានព្រះរាជ​ទានថវិកាសរុប ៤ម៉ឺនដុល្លារ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com