0

ឯកឧត្តម កឹម ជាតិ មានចិត្តធម៌​ចំពោះ​កូនចៅ​ក្រោយពី​អ្នកបើកបរ​ព្រមយករថយន្តប្រគល់ឲ្យ​វិញ​ដោយមិនយកទោសពៃរ៍​បញ្ចប់ត្រឹមការអប់រំ​និងផ្តល់ថវិកាមួយចំនួន​ដល់ជនសង្ស័យ​…!

(ភ្នំពេញ)៖ ជនសង្ស័យជា​អ្នកបើកបរលួចឡានចៅហ្វាយរត់គេច ព្រមយកមកប្រគល់ឲ្យម្ចាស់វិញហើយ នៅ​មុន​នេះ​បន្តិច ​ឯកឧត្តម​ឧត្តម​សេ​នីយ៍​ឯក​ កឹម ជាតិ ​បាន​បង្ហោះ​រូប​ថត​អ្នក​បើក​បរ​រថយន្ត​របស់​ខ្លួន ​ព្រម​ប្រគល់​រថយន្ត​សង​វិញ​ហើយ ​បន្ទាប់​ពី​ព័ត៌មាន​អំពាវ​នាវ​ឲ្យ​សមត្ថកិច្ច​តាម​ស្វែង​រក​ជន​ឆបោក​មក​ផ្ដន្ទាទោស​ ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​ពាស​ពេញ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក។

​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កោត​សរសើរ​នូវ​ទឹក​ចិត្ត​របស់​ឯកឧត្តម​ឧត្តមសេនីយ៍​ជា​ចៅហ្វាយ​នាយ​របស់​ជន​ឆបោក​ខាង​លើ ​គឺ​លោក​សម្រេច​ដក​ពាក្យ​បណ្ដឹង ​មិន​យក​ទោស​ពៃរ៍​ ​ថែម​ទាំង​ជូន​ប្រាក់​មួយ​ចំនួន​ឲ្យ​ជន​ឆបោក​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំ​ណើត​ទៀត​ផង។ ឯកឧត្តម​បាន​សរសេរ​រៀប​រាប់​ជា​​មួយ​ខ្លឹម​សារ​ដូច​ខាង​ក្រោម៖

«សូម​គោរពថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ គោរព​ជូនចំពោះ​ ឯកឧត្តម លោក​ជំទាវ​ បងប្អូន​ប្រុស​ស្រី សមត្ថកិច្ច​ជំនាញ​ទាំងអស់ ដែល​បាន​ស៊ែរ​ព័ត៌មាន​របស់ខ្ញុំ ហើយ​នារសៀល​ម៉ោង ៥ ម៉ ៣៥នាទី ថ្ងៃទី ៧ ឧសភា​ ២០១៩ ខ្ញុំបាន​រកឃើញ និង​យក​រថយន្តបាន​មកវិញ​ហើយ ខ្ញុំក៏​បាន​ដកពាក្យ​បណ្តឹង ហើយ​សុំឲ្យ​មាន​ការ​អប់រំ​ដល់រូប​បុគ្គល​នេះ ហើយ​ផ្តល់ថវិកា​ឲ្យវិល​ទៅស្រុក​កំណើត ដើម្បីរក​ទទួល​ទាន​ស្រប​ច្បាប់ និងថែទាំ​គ្រួសារ»។​

គួរ​បញ្ជាក់​ថា នៅរំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី៧​ ខែ​ឧសភា​ ឯកឧត្តម​ឧត្តមសេនីយ៍​ផ្កាយ​៣ កឹម ជាតិ បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជន​ឆបោក​ ​និង​​បាន​ដាក់​ពាក្យ​បណ្ដឹង​ផង​ដោយ​ឯកឧត្តម​បាន​សរសេរ​​ជាមួយ​ខ្លឹម​សារ​ថា «​ឯក​ឧត្តម ​លោកជំទាវ បង​ប្អូន​ប្រុសស្រី សមត្ថកិច្ច​គ្រប់​ជំនាញ មេត្តា​ជួយ​ស៊ែរ​បន្ត​ផង រូបនេះ​ជាអ្នក​បើកបរ​ឡាន​របស់ខ្ញុំ ​ឈ្មោះ ​សីហា បាន​លួ​ច​បើក​រថយន្ត​ម៉ាក ស្តា​រិក ១២ ​កៅអី ​មានផ្លាក​លេខ ​ភ្នំពេញ 2 BA ​7181 រត់​គេចខ្លួន​តាំ​ងពី​ម៉ោង ៦ល្ងាច ​ថ្ងៃទី ៦ ខែឧសភា ​ឆ្នាំ​២០១៩ រហូ​ត​ដល់ពេល​នេះ ខ្ញុំដើរ​រកមិន​ឃើញទេ បើបង​ប្អូ​នបាន​ដំណឹង សូមមេត្តា​ផ្តល់​ដំណឹង តាម​លេខ​ទូរសព្ទ័ 012337166 ខ្ញុំនឹង​ជូនសាគុណ ដោ​យ​ក្តីគោរព​អរគុណ​ទុកជាមុន»៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com