0

មេឈ្មួញ​ គង់ ក្រឹង ជួញឈើមួយលានដង​ជួយ​ជាតិមួយដង​សម្ញែញរូបភាពថ្នាក់ដឹកនាំ​នឹ​ងស្នា​ដៃ​ធ្វើជាអាវក្រោះ​ការពារ​បិទបាំងបទល្មើស​?

ខេត្តក្រចេះ៖ សម្តេច​តេជោ​ ហ៊ុន សែន នឹងមិនលើកលែងឲ្យជន​ទាំងឡាយណា​ដែលជាប់ពាក់​ព័ន្ធនឹងបទល្មើសព្រៃឈើ​ពីការកាប់បំផ្លាញ ដឹកជ​ញ្ជូនលួចឆ្លងដែនយកទៅលក់នៅក្រៅប្រទេ​ស​ដោយខុសច្បាប់​ហើយយកលុយកខ្វក់ទាំង​នោះ​មកជួយ​ជាតិ​ជាដាច់ខាត​ ខណៈ​ដែល​មេឈ្មួញ គង់ ក្រឹង មានងារជាឧកញ៉ា​និងជាឧត្តម​សេនីយ៍ផ្កា​យ​១ទីប្រឹក្សាក្រសួងការពារជាតិ​ ជាអ្នក​រកស៊ីឈើ​ដុះស្លែ​ ធ្លាប់​​​ចេញមុខមាត់ថាខ្លួនជាអ្នកជួយដល់សង្គមជាតិច្រើន​ ដើម្បីបិទបាំងបទល្មើសក្នុងរបរជម្នួញឈើប្រណីតទៅវៀត​ណាម​ប្រឆាំងនឹងបទបញ្ជា​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែល​បាន​ប្រកាស​ជា​សា​ធារណៈ​ថា សម្តេច​ហ៊ាន​កាត់​ក​ខ្លួន​ឯង​ក្រវាត់​ចោល​ បើ​សម្តេចមិន​អាច​ទប់​ស្កាត់​ការ​កាប់​បំ​ផ្លា​ញ​ព្រៃឈើ​បាន​ទេ​នោះ ហើ​យ​ក៏​ធ្លាប់​ចេញ​បញ្ជា​ឲ្យ​នាយឧត្តមសេនីយ៍ សៅ សុខា បាញ់​គ្រាប់​រ៉ុកកែត​កម្ទេច​ជន​ល្មើសកាប់បំ​ផ្លាញ​ព្រៃ​ឈើ​ទៀត​ផង។​

គេនៅចាំបានថាលោ​កឧកញ៉ា​ គង់ ក្រឹង គឺជាកម្មករទិញនិងចៀរជ័រកៅ​ស៊ូតូចតា​ចមួយប៉ុណ្ណោះ​ ដោយសារតែ​ភាព​ជោគ​ជ័យ​លើមុខជំ​នួញជាឧក្រិដ្ឋកម្មព្រៃឈើយ៉ាងរង្គាល​នៅភូមិភាគឦ​សាន្តទើបធើ្វឲ្យបុគ្គល​រូប​​នេះអភិវឌ្ឍន៏ខ្លួនមានទ្រព្យស​ម្បត្តិដ៏មហាសាលមួយប៉ព្រិចភ្នែ​ក​ហើយ​ដើម្បីបិទបាំងនូវទង្វើរបស់ខ្លួនបា​នប្រព្រឹ​​ត្តឧកញ៉ាគង់ ក្រឹង បានប្រែរូបភាពបើកកសិ​ដ្ឋា​នចិញ្ចឹមគោ តំបន់កំសាន្ត សណ្នា​គារ និ​​ងបើកក្រុមហ៊ុននាំជីពីបរទេ​សតែមិនមា​នឈ្មោះនៅលើទីផ្សារនោះ​ឡើយ។

ប្រជា​ពលរដ្នរស់នៅក្នុងស្រុកស្នួល ​ខេត្តក្រចេះ មួ​យចំនួន បានស៊ីឈ្នួល​ដឹកជញ្ជូន​ឈើតាមម៉ូ​តូទៅលក់ឲ្យឧ​ក​ញ៉ា គង់ ក្រឹង ដល់បន្ទាយយោធាវ​រៈការពារព្រំដែន​លេខ២០៤ ដោ​យពុំមានម​ន្ត្រីជំនាញ ឬសម​ត្ថកិច្ចពាក់ព័ន្ធណា ហ៊ានបង្ក្រា​បបាន​ឡើយ។​គេតែងតែសង្កេតឃើញមានរថ​យន្តដឹកឈើតូចធំគ្រប់ប្រភេទ​សម្រុកដឹកឈើអត់ច្បាប់ចេញពីខេត្តស្ទឹង​ត្រែង ខេត្ត​ក្រចេះ​និងខេត្តមណ្ឌលគិ​រី ហូរចូលទៅច្រករបៀងមួយ​កន្លែងហៅថា​ ច្រករបៀ​ង​ដេបី ដែលអង្គភាពលោក គង់ ក្រឹង កំ​ពុងគ្រប់គ្រងដើម្បី​ឆ្លងចូល​ទៅក្នុងទឹកដីប្រទេសវៀត​ណាម។

ប្រភពបន្តឲ្យដឹងថា​ដោយសារ​តែការរកស៊ីបាន​កាក់កប​ក្នុងរបរ​ជំនួញឈើប្រណិតធើ្វឲ្យបុគ្គល​គង់ ក្រឹង បាន​ក្លាយខ្លួន​ទៅជាឧកញ៉ានិង​ឧត្តម​សេនីយ៍​ជាទីប្រឹក្សាក្រសួងការពារជាតិ​និងជាមេ​បញ្ជាការរងវរៈកា​រពារព្រំដែន​លេខ២០៤​គ្រាដែ​ល​អតីតជាកូនទា​ហានតូ​ចតាចប៉ុណ្ណោះ ពេល​នេះ​លោ​ក គង់ ក្រឹង អាចបន្តការងាររកស៊ី​ឈើខុសច្បា​ប់បាន ដោយសារមានការឃុបឃិ​តគ្នាជាប្រព័ន្ធនិងមាន​ការ​បែងចែកផលប្រយោជន៍​ដល់មន្ត្រីជំនា​ញ និងសមត្ថកិច្ចពាក់ព័ន្ធចាប់ពីថ្នាក់​ក្រោមដល់ថ្នាក់លើ។

ប្រភពបានឲ្យដឹងទៀតថា​មេឈ្មួញឈើ​ឧកញ៉ា គង់ ក្រឹង បានទិញផ្លូវនិងបើក​ច្រក​របៀងផ្តាច់​មុខ​ស្ថិតនៅភូមិត្រពាំងស្រែ​ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រ​ចេះ ពោលគឺនៅ​ជិតនឹ​ងច្រកទ្វារទ្វេ​រ​ភាគីអន្ដរជាតិ​វ៉ាលី សម្រាប់ដឹកជញ្ជូនឈើចេញទៅលក់នៅវៀតណាម​ជារៀងរាល់ថ្ងៃរាល់យប់​ហើយមិនខុសពីអ្វីដែលគេលើកឡើងថា​”ជួញឈើមួយលានដងជួយជាតិមួយដង”​នោះទេ​ជាក់​ស្តែង ឧកញ៉ា គង់ ក្រឹង ត្រូវបានគេ​និយាយថា​ បានបង្កើតដេប៉ូ​ទិញឈើ និងស្តុកទុក ស​ម្រាប់យកទៅ​លក់នៅប្រទេសវៀតណាម ហើយ​ឈើទាំងនោះ ស្ថិត​នៅបរិវេ​ណក្រោយផ្ទះរបស់លោ​កផ្ទាល់តែម្ដង ដោ​យមានការហ៊ុំព័ទ្ធយ៉ាងជិតល្អ ដែល​ជាចំណុចក្រោលគោខាងក្រោ​យបន្ទាយទាហាន​ស្ថិតនៅក្នុងឃុំពី​រធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

គួរកត់សំគាល់ថា​ក្រោយពីប្រមុខរាជរដ្ឋាភិបាល​អនុវត្តន៍នូវអភិក្រមទីី៥ ដោយបានចាប់ខ្លួនលោ​ក​​ គឹម រស្មី មេប៉េអឹមខេត្តរតនគិរី រួចមក​លោក ឧកញ៉ា គង់ គ្រឹង ដែលតែងតែផ្តល់ប្រយោជន៍បន្តិចបន្ទួ​ចដល់ម្ចាស់បណ្តាញសង្គម​មួយចំនួនតូច និងផ្តល់សំណែនឲ្យ​មន្ត្រីគ្រាគ់ៗប្រចាំខេត្ត​ក្រចេះ បានបញ្ឈប់ផ្តល់ឲ្យ​ដូចកាលពីមុនហើយ​ព្រោះមេឈ្មួញ​ឈើ គង់ ក្រឹង ទំនងជាមានការ​ភ័យខ្លាច​ជាប់ពាក់ព័ន្ធ​នឹងការរត់ពន្ធឈើខុស​ច្បាប់​ឆ្លងកាត់តំបន់កាន់កាប់របស់សមត្ថកិច្ច​ដែលធ្លាប់បានចែកផលប្រយោជន៍ឲ្យគ្នា​នាពេ​លកន្លងមកនោះ ហើយធ្វើឲ្យឧកញ៉ា​ គង់ ក្រឹង នាំប្រព​ន្ធរត់គេចខ្លួនទៅប្រទេសថៃបានមួយរយៈរួចក៏បា​នវិល​ចូលស្រុក​វិញ​លឹបលៗ​មិនសូវហ៊ាន​រស់នៅឯភូមិគ្រឹះ​ស្រុកស្នួល ខេត្តក្រចេះទេ គេ​តែងតែបានឃើញឧកញ៉ា គង់ ក្រឹង កំពុងរស់​នៅផ្ទះមួយកន្លែងទៀតម្តុំ​ផ្សារអ៊ីអន២​ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ​។​

ទាក់ទិននឹងការ​ទិញឈើស្តុបទុកក្នុងឃ្លាំងដ៏ធំមួយ​របស់លោកឧកញ៉ា គង់ ក្រឹង ក៏មាន​ការស្នើសុំឲ្យ​កម្លាំងសមត្ថកិច្ចចម្រុះ​ចុះទៅ​ពិនិត្យ​នឹ​ងធ្វើការបង្ក្រាប​ជាបន្ទាន់ផង​។​អង្គភាព​គេហទំព័​រMSKnews​យើងនឹងរង់ចាំទទួលព័ត៌មាន​ថ្មីៗបន្ថែមទៀត​នៅរៀងរាល់ម៉ោងធ្វើការ​៕

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com