0

មូលហេតុអ្វីបានជារថយន្តនៅថៃ​មានតម្លៃថោក​ជាងខ្មែររហូតដល់ទៅ៧០%​ឯណោះ​?

(កម្ពុជា_ថៃ)៖ គួរឲ្យមានការ​ភ្ញាក់ផ្អើលខ្លាំងនៅ​ពេលដែលដឹងថា រថយន្តនៅថៃថោកជាងនៅខ្មែរដល់ទៅ៧០% ឯណោះ​ ចុះហេតុអ្វី​បានជា​បែបនេះ? បើ​ផ្អែកតាមការលើកឡើងរបស់លោ​កស្រី ​PANATDA CHENNAVASIN ដែលជាអនុប្រធានប្រតិបត្តិ ISUZU ប្រចាំប្រទេសថៃ បានឲ្យដឹងថា រថយន្តដែលបាននាំចូលមក​កាន់ប្រទេសអាស៊ានត្រូវជាប់បន្ថែមពន្ធពិសេស ដែលធ្វើឲ្យតម្លៃរថយន្តកាន់តែថ្លៃ។

កាលពីឆ្នាំកន្លងទៅ លោកTOSHIAKI MA​E​KAWA ដែលជាអគ្គនាយកគ្រប់គ្រង ISUZU បានបញ្ជាក់ផងដែរថា ការដែលតម្លៃរថយន្តនៅកម្ពុជាមានតម្លៃថ្លៃជាងរថយន្តនៅប្រទេសថៃដល់ទៅ៧០%នោះ គឺដោយសារតែការដាក់ត​ម្លៃថ្លៃពន្ធរថយន្តថ្មីនៅកម្ពុជា។ តម្លៃពន្ធលើរថ​យន្តដែលនាំចូល មានអត្រា១១០% ដែលមាន​ការកើនឡើងចំនួន៤០% នៅក្នុងឆ្នាំ ២០១៨​កន្លងទៅនេះ។

មូលហេតុចម្បង​ដែលធ្វើឲ្យប្រទេសថៃសម្រេចបានការបន្ធូរបន្ថយតម្លៃរថយន្ត គឺដោយសារតែមានរោងចក្រតម្លើងរថយន្តច្រើននៅក្នុងស្រុក។ ថៃបានផ្តល់សិទ្ធិសាងសង់ ផ្តល់ទិដ្ឋាការយ៉ាងងាយស្រួល និងការអនុញ្ញាតច្បាប់ផ្សេងៗទៀត ដើម្បីជាការលើកទឹកចិត្តដល់ក្រុមហ៊ុនតម្លើងរថយន្តនៅក្នុងប្រទេស នេះបើតាមការលើកឡើ​ងរបស់CNNMoney។ គួរបញ្ជាក់ផងដែរថា ថៃបានអនុវត្តយុទ្ធសាស្រ្តយកពន្ធលើរថយន្តរហូតដល់៨០% និងលើម៉ូតូ៦០% អស់រយៈ​កា​ល៣ទស្សវត្សន៍មកហើយ។

ក្រៅពីនេះប្រទេស​ថៃបានលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល៨ឆ្នាំ ដែលជាកាយវិការមួយយ៉ាងល្អចំពោះវិនិយោគិនបរទេស ជាពិសេ​សក្រុមហ៊ុនធំៗ ហើយ​មិនត្រឹមតែលើកលែងព​ន្ធលើប្រាក់ចំណូលប៉ុណ្ណោះទេ ថៃថែមទាំងកាត់​បន្ថយពន្ធសាជីវកម្មទាំងនោះទៀត​ផង តួយ៉ាង​ដូចជាក្រុមហ៊ុន GM និង Ford ដែលសុទ្ធតែត្រូវបានកាត់បន្ថយពន្ធសាជីវកម្មរហូតដល់៥០​% នៅមជ្ឈមណ្ឌលRoyong ។

ម៉្យាងវិញទៀត ថៃបានលើកលែងពន្ធសាជីវកម្ម លើការវិនិយោគលើរថយន្តកូនកាត់ និងរថយន្តអគ្គីសនី ក្នុងរយៈពេលពី៥ ទៅ៨ឆ្នាំ ដែលនាំ​ឲ្យ​មានការចូលរួមពីក្រុមហ៊ុនជប៉ុនជាច្រើន ដូចជា តូយ៉ូតា ហុងដា នីសាន់​ ជាដើម។ ក្រៅពីការលើ​កទឹកចិត្តដល់ក្រុមហ៊ុនតម្លើងរថយន្តហើយ ថៃក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតអាគុយ និងគ្រឿងផ្គត់ផ្គង់ម៉ូទ័រផ្សេងទៀតផងដែរ។

ដោយឡែកនៅកម្ពុជាតម្លៃរថយន្ត​មានការកើនឡើ​ង​ទ្វេរគុណ​ ទ្វេរដងពីរទៅបីភាគ​បើប្រៀបធៀ​បទៅនឹងតម្លៃរថយន្ត​នៅប្រទេសថៃ​ ដូច្នេះឃើ​ញថាតម្លៃរថយន្តនៅខ្មែរ​ថ្លៃជាងតម្លៃ​រថយន្ត​នៅ​ថៃរហូតដល់ទៅ​៧០%​ឯណោះ​។​ មូលហេតុនៃការ​ឡើងថ្លៃរថយន្ត​ខ្ពស់កប់ពពក​បែប​នេះ​ ពុំទា​ន់មាន​ការបញ្ជាក់លំអិត​អំពីការកំណត់ថ្លៃ​ពន្ធ​ខ្ពស់ពេក​ឬ​ដំ​ណោះ​ស្រាយ​យ៉ាងណាពីរដ្ឋា​ភិបា​លនៅឡើ​យទេ​ ខ​ណៈដែលកម្ពុជាក៏នឹងកំពុង​មានរោងចក្រតម្លើ​ង​រថយ​ន្តដ៏មានសក្តានុពល​ភាព សា​ជីវកម្ម កន្លែ​ងលក់​រថយន្តដ៏សម្បូរបែបផងដែរ​ ប៉ុន្តែពេលមានករណីភាពមិនប្រក្រតី សមត្ថកិ​ច្ច​គយចុះត្រួតពិនិត្យ​ចាប់​និងបង្ក្រាប​បានសុទ្ធតែ​រថយន្តសេរីទំនើប​ដែលនាំចូលមក​អត់បង់ពន្ធ​ទៅវិញ​៕​msk

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com