0

ប្រជាពលរដ្ឋជិត៤០០០នាក់​ទទួលបានការពិនិ​ត្យ​ _ព្យា​បាលឥតគិតថ្លៃ​ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ឯកឧត្ត​ម​ ហ៊ុន ម៉ានី នៅស្រុកបសេដ្ឋ ខេត្តកំព​ង់ស្ពឺ​

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃ​អាទិត្យ​ ២កើត ខែពិ​សាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តម​ ហ៊ុន ម៉ានី ចំនួន៣១​៥នាក់​បាន​បន្តចុះពិនិត្យ-ព្យាបាល និងចែកថ្នាំ​ពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជិត​៤​០​០០​នាក់ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងស​កម្មភាពមនុស្សធម៌​នៃការ​ចុះពិនិត្យព្យាបាលជ​ម្ងឺ​ និងអំណោយថ្នាំពេទ្យរបស់ឯកឧត្តម​ ហ៊ុន ម៉ានី ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣,​៩៨​៩​នាក់ ស្ថិត​នៅវត្តធម្មមង្គល ភូមិតាធម្ម ឃុំភារីមា​នជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ព្រមទាំងមា​នចែកជូនអាហារសម្រន់ជានំបុ័ង និងទឹកសុទ្ធផងដែរ។

ការចុះពិនិត្យនិងព្យាបាលជម្ងឹ​ជូនប្រជាពលរដ្ឋនាឱកាសនេះ ដឹកនាំដោយឯកឧត្តម​ លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ត​ម​ ហ៊ុន ម៉ានី ដោយមានការចូលរួមសហការពីឯកឧត្ត​ម​កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ តាមរយៈឯកឧត្តម​ ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្ត​ម​ យឹម សុខុម ប្រធានក្រុមការងារថ្នាក់កណ្តា​លចុះជួយស្រុកបសេដ្ឋ ឯកឧត្តម​ ទិត វុទ្ធី អភិ​អបាលរងខេត្តតំណាង ឯកឧត្តម​ វ៉ី សំណា​ង អភិ​បាលខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរពាក់​ព័ន្ធ ជាពិសេសគឺលោកគ្រូ-អ្នកគ្រូពេទ្យ របស់ក្រុម​ការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម​ ហ៊ុន ម៉ានី មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរស្រុកបសេដ្ឋ​។​

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម​ ហ៊ុន ម៉ានី មានលទ្ធភាពចុះពិនិត្យ ព្យាបាលជូនប្រជាព​លរដ្ឋតាមមូលដ្ឋានដាច់ស្រយាល តាមខ្នងផ្ទះដោយផ្ទាល់នេះ គឺដោយសារតែមានការគិតគូរដល់សុខទុក្ខ របស់ប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម​ ហ៊ុន ម៉ានី ដោយឯកឧត្តម​បានគាំទ្រណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ និងប្រកបដោយថាមពល ដើម្បីឲ្យ​សកម្មភាពមនុស្សធម៌នេះ កើតមានក្នុងន័យចង់ឃើញ ជនរួមជាតិមានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មាន​ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដែលទាំងអ​ស់នេះកើតចេញពីការតស៊ូ ការបូជាលះបង់អ​ស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ពេលវេ​លា និងស្មារតីរបស់វិរថ្នាក់ដឹកនាំ របស់យើងជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបិតាសន្តិភាពនៃកម្ពុជា ដែលបានផ្តល់ភាពសុខសាន្តដល់ប្រជាជន ដោយសម្តេចមានទេពកោសល្យពីកំណើតដឹកនាំប្រទេសជាតិចេ​ញពីផេះផង់ នៃរបបមហន្ធការឲ្យមានការរើកចំរើនដូចសព្វថ្ងៃ មានការផ្សះផ្សាបង្រួបបង្រួមជាតិ មានស្ថិរភាពជាតិ និងមានសុខសន្តិភាពពិតប្រាកដ ។

សូមជម្រាបថា​ក្នុងរយៈពេល៧​ឆ្នាំ​(២០១២​_​២​០១៩) គិតចាប់ពីថ្ងៃបង្កើត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​ ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋបានចំនួន១៧៩លើក ដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯ​កឧត្តម​ ហ៊ុន ម៉ានី ចូលរួមចំនួន៤,២៧៥នាក់ បា​ នពិនិត្យ និងព្យាបាល ព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ បានចំនួន ៤២​២​,៥៩១នាក់ ក្នុងនោះស្ត្រីមានចំនួន២​៨៦,​៧៩២​នាក់ ក្នុង១៨រាជធានី​ _​ខេត្ត ។

ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អន​ប្រជាពល​រដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្ខ​ពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូល​រួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើ​ម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គលជូនគ្រួ​សារ និងសង្គមជាតិ។

សូមបញ្ជាក់ថា​ជម្ងឺ​ដែលបានព្យាបាលជូនប្រជា​ពលរដ្ឋរួមមាន៖ ជម្ងឹ​ទូទៅ មានវះកាត់ខ្នាតតូច ជម្ងឺ​ផ្លូវចិត្ត ជម្ងឺ​ទូទៅផ្នែកកុមារ ជម្ងឺ​រោគស្ត្រី ជម្ងឺ​ឬសដូងបាត ជម្ងឺ​សួត ក្រពះ ពោះវៀន ជម្ងឺ​ផ្លូវដ​ង្ហើម ជម្ងឺ​ប្រ​ដាប់រំលាយអាហារ ជម្ងឺ​សើស្បែក ជម្ងឺ​ព្រូន ជម្ងឺ​ស្លេកស្លាំង ជម្ងឺ​សន្លាក់ឆ្អឹង ជម្ងឺ​រលាកថ្លើម ជម្ងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជម្ងឺ​គ្រុនឈាម ជម្ងឺ​ភ្នែ​ក សុខភាពមាត់ធ្មេញ ជម្ងឺ​ទឹកនោមផ្អែម ជម្ងឺ​បេះដូង លើសឈាម ជម្ងឺ​ត្រចៀក ច្រមុះ បំពង់ករ ជម្ងឺ​តម្រងនោម អេកូ​សាស្ត្រ…។ល។

ជាការឆ្លើយតប​ចំពោះកម្មវិធីនេះ​ ប្រជាពលរដ្ឋបានសម្តែងក្តី​សប្បាយរីករាយស្វាគមន៍ និងត្រេកអរឥតឧបមារទៅលើ​សកម្មភាពចុះពិនិត្យព្យាបាលនេះ ហើយក៏​សូមគាំទ្រ និងថ្លែងអំណរ​គុណយ៉ាងជ្រៀលជ្រៅ និងសូមគោរពជូនពរដល់ឯកឧត្តម​ប្រធាន និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម​ ហ៊ុន ម៉ានី ទាំងអស់សូមជួបនូវពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com