0

សម្តេចតេជោ ហ៊ុន សែន ទទូចឲ្យ​អ្នកព័ត៌មានស្មោះត្រង់នឹងវិជ្ជាជីវៈ ហ៊ានផ្តល់ព័ត៌មានពិត និងជួយប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងថ្ងៃអបអរសាទរ”ទិវាសេរី​ភាពសារព័ត៌មាន”​

រាជធានីភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ប្រមុ​ ខរាជរដ្ឋាភិបាលកម្ពុជា ដែលជាបុគ្គលមួយរូបចូលចិត្តសរសេរ និងតែងនិពន្ធដែរនោះ បានគូសបញ្ជាក់យ៉ាងដូច្នេះ “​ដើម្បីឲ្យប្រព័ន្ធផ្សព្វ​ផ្សាយប្រកបដោយសក្តានុពលក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ គឺទាមទារឲ្យអ្នក​សារព័ត៌មានទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀតនូវការអភិវឌ្ឍសមត្ថភាពយល់ដឹងរបស់ខ្លួន និងមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ ក្លាហានហ៊ាននិ​យាយការពិត ធ្វើការរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិតដើម្បីឲ្យព័ត៌មានរបស់ខ្លួនក្លាយជាព័ត៌មានពិតហើយធ្វើការឆ្លុះបញ្ចាំងឲ្យឃើញគ្រប់តថភាពសង្គមដើម្បីចូលរួមចំណែ​កកសាងសង្គមមួយឲ្យមានភាពយុត្តិធម៌ សុខសន្តិភាព និងមានការអភិវឌ្ឍដែលជាបំណង​ប្រាថ្នារបស់មនុស្សជាតិនៅទូទាំងសកលលោក​”។

ក្នុងសារលិខិតអបអរសាទរទិវាសេរីភាពសារព័​ត៌មានសាកលលោក សម្តេចតេជោប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការបើក​ទូលាយនូវសេរីភាពសារព័ត៌មាននៅកម្ពុជា បា​នធ្វើឲ្យវិស័យព័ត៌មានមានការរីកចម្រើនលូត​លាស់យ៉ាងឆាប់រហ័សទាំងសារព័ត៌មានបោះពុ​ម្ពផ្សាយ សារព័ត៌មានអេឡិកត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ដែលមាននិន្នាការផ្សេងៗគ្នាស្របតាមស្ថានភាពនយោបាយ និងការវិវឌ្ឍនៃបច្ចេកវិជ្ជាទំនើបនាពេលបច្ចុប្បន្នដែ​លអាចផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទូទាំ​ងសា​កលលោកបានយ៉ាងឆាប់រហ័ស។

នៅក្នុងឱកាស​ប្រារព្ធ​ទិវាសេរីភាពសារព័ត៌មានពិភពលោក​នេះ សម្តេចតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវអំនាវដល់អ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌​មានបរទេសទាំងអស់ ដែលកំពុងបំពេ​ញការងា​រនៅកម្ពុជា និងបំពេញការងារនៅបរទេ​សក្តី ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រម​សីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សព្វផ្សា​យព័ត៌មា​នតែមួយជ្រុងដោយមិនបានផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយធ្វើការឆ្លុះបញ្ចាំងសភាពការណ៍ទាំងមូលដោយពុំបានគិតគូអំពីក្រឹត្យក្រមក្បួនខ្នាតនៃការសរសេរព័ត៌​មាន ឬការផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីបំប៉ោ​ងសភា​ពការណ៍ និងបន្ទុះបង្អាប់ ញុះញង់អុច​អាលឲ្យមានការស្អប់ខ្ពើម ប្រកាន់ពូជសាសន៍ ពណ៌ស​ម្បុរ ភេទ ជំនឿ សាសនា និន្នាការ ន​យោបាយ ឬ ស្ថានភាពដទៃទៀត ដែលធ្វើឲ្យមានអរិភាពដល់ទំនាក់ទំនងជាមួយប្រទេសដ​ទៃ បង្កឲ្យមា​នការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ឬបង្កឲ្យមានទំនាស់ជាមួយបរទេសដែលធ្វើឲ្យអន្តរាយដល់ប្រទេសជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

បច្ចុប្បន្ននេះ​ព័ត៌មានក្លែងក្លាយជាប្រធានបទដ៏ព្រួយបារម្ភមួយរបស់ពិភពលោកលើវិស័យព័ត៌​មានក្នុងយុគសម័យឌីជីថលនេះ។ សម្តេចតេ​ជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យអ្នកសារព័ត៌​មានរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លា​យដែលបង្កឡើងដោយជនអគតិមួយចំនួន ដើ​ម្បីបម្រើ​មហិច្ឆតាលោភលន់របស់ខ្លួន ដែលកំពុ​ងតែគម្រា​មកំហែងសុខសន្តិភាព ប្រជាធិបតេ​យ្យ និងការអភិវឌ្ឍនៅលើសកលលោកទាំងមូ​ល។​

ស្ថិតនៅ​ក្នុងសង្គមប្រជាធិបតេយ្យសារព័ត៌មានត្រូវបានគេចាត់ទុកជាអំណាចទី៤ ដែលបានចូលរួមចំ​ណែកយ៉ាងខ្លាំងសម្រាប់ពង្រឹងប្រជាធិ​បតេយ្យ ការគោរពសិទ្ធិមនុស្ស និងពង្រឹងយុត្តិ​ធម៌សង្គមផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានក្រើន​រំឭ​កដល់អ្នកព័ត៌មានថា ដើម្បីឲ្យ​ប្រព័​ន្ធផ្សព្វផ្សា​យប្រកបដោយសក្តានុពលក្នុងការគាំ​ទ្រសន្តិភា​ព និងប្រជាធិបតេយ្យ គឺទាមទារឲ្យ​អ្ន​កសារព័ត៌​មានខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថ​ភាព និងមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ និងហ៊ា​ននិយា​យនូវព័ត៌មានពិត។

ថ្លែង​អបអរសាទរទិវាសេរីភាពសារព័ត៌មានសា​កលលោកថ្ងៃ​៣ ឧសភា ២០១៩ លើកទី២៦​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវស្មោះត្រង់ក្នុងវិជ្ជាជីវៈ ក្លាហានហ៊ា​ននិយាយការពិត រិះគន់ក្នុងន័យស្ថាបនា និងត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យ​ឃើញតភាពសង្គ​ម ដើម្បីជួយកសាងយុត្តិធម៌សង្គម រក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចឲ្យ​អ្នក​សារព័ត៌មានត្រូវបន្តខិតខំអភិវឌ្ឍខ្លួនឲ្យមានសមត្ថភាពក្នុងការវិភាគសភាពការណ៍ទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិឲ្យបានស៊ីជម្រៅ ដើម្បីដើរទាន់ការវិវឌ្ឍសភាពការណ៍ទាំងនៅក្នុងប្រ​ទេ​ស នៅក្នុងតំបន់ និងនៅលើសា​កលលោកនាពេលបច្ចុប្បន្ននេះ​៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com