0

មេឈ្មួញ ធី បាញ់​ កាន់តែព្រហើនដាក់សម្តេច​តេជោ ហ៊ុន សែន លើករណីនាំឈើចេញទៅ​វៀតណាមដោយខុសច្បាប់?

ខេត្តក្រចេះ៖ ថ្វីត្បិតតែ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ ត្រូវបានការដោយច្បាប់តាម​រយៈ​ការ​បង្កើត​ស្ថាប័ន​ អង្គភាព ជំនាញ​និង​យន្តការ​ជា​ច្រើន​ទៀត​ ដើម្បី​ទប់​ស្កាត់​បទល្មើស​ឧក្រិដ្ឋ​កម្ម​ក្នុង​វិស័យ​ព្រឈើនៅកម្ពុជា​ ជាពិសេសប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវ​បម្រាមមិនឲ្យមានការនាំឈើចេញទៅវៀតណាមជាដាច់ខាត​។ សម្តេច​តេជោ​ ហ៊ុន សែន ធ្លាប់​បាន​ចេញ​ប​ញ្ជា​ឲ្យ​នាយឧត្តមសេនីយ៍ សៅ សុខា បាញ់​គ្រាប់​រ៉ុកកែត​ពីលើយន្តហោះ​កម្ទេច​ជន​ល្មើសកាប់បំផ្លាញ​ព្រៃ​ឈើ​ទៀត​ផង​។​

ឥឡូវនេះ​បែរជា​សកម្មភាពបទល្មើសព្រៃឈើរបស់លោកឧត្តមសេនីយ៍ ថន ប៊ុនធី​ ហៅធីបាញ់​ កំពុងធ្វើសកម្មភាព​ដឹកជញ្ជួនឈើកាន់តែព្រហើនដាក់សម្តេចតេជោ ហ៊ុន សែន ដោយគ្មានញញើតកោតខ្លាចអ្វីទាំងអស់​ ពោលគឺមេឈ្មួញឈើដ៏ល្បីល្បាញដែលជាមន្ត្រីយោធាមានឋានៈឧត្តមសេនីយ៍ផ្កាយ១​រូបនេះ​គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន​ក្នុងរបរជម្នួញឈើខុស​ច្បាប់​ដែលកំពុងសម្រុកដឹកជញ្ជូន​ទាំងថ្ងៃទាំង​យប់​តាមរថយន្តសាំយ៉ុងយក​ទៅលក់នៅឯប្រ​ទេសវៀតណាមបានយ៉ាងរលូនជារៀងរាល់ថ្ងៃ ខណ:អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធហាក់បីដូ​ចជានៅសង្ងំស្ងៀមឈឹង ដែលគេ​សង្ស័យថាអា​ចនឹ​ងទទួលបានផលប្រយោជន៍ពីមេឈ្មួញឈើ​ធីបាញ់​យ៉ាងក្រាស់ក្រែលផងដែរ​។

តាម​សេចក្តីរាយការណ៍ឲ្យដឹង​ថា សព្វថ្ងៃនេះជំនួញឈើឆ្លងដែនខុសច្បាប់របស់​មេឈ្មួញឈើដុះស្លែ លោក ថន ប៊ុនធី ហៅធីបាញ់ដែល​មានមុខងារជាទាហានពាក់ផ្កាយ១ នៅក្នុងក្រ​សួងការពារជាតិ បានចាប់ផ្តើមរកសុីដឹកជញ្ជួនឈើប្រណី​តឆ្លងដែនខុសច្បាប់យ៉ាងកក្រើកសា​រជាថ្មី ក្រោយពីស្ងប់ស្ងាត់មួយរយៈពេល​ខ្លីរួចម​ក នៅភូមិ​ភាគឦសាន្ត សូម្បីលោក សាន្ត ប៊ុនថាន មេប៉េអឹមខេត្តក្រចេះ ក៏មិនហ៊ានប៉ះពាល់ដល់ការរកស៊ីល្មើសច្បាប់របស់​មេឈ្មួញឈើ ធីបាញ់​នេះ​បានឡើយ​។

ប្រភពបន្តថាការដឹកជញ្ជួនឈើជារៀងរាល់យប់ ថ្ងៃរបស់ឈ្មោះ ធីបាញ់ មេឈ្មួញឈើដុះស្លែរម្នាក់នេះ គឺដឹកចេ​ញពីចំណុចមាត់ទន្លេកោះខ្ញែរ ហើយដឹកយកទៅទំលាក់នៅជិតផ្លូវជាតិលេខ​៧​-A បន្ទាប់មកធ្វើការលើកដាក់លើរថយន្តសាំយ៉ុងជាច្រើនគ្រឿងទៀត ដើម្បីយកទៅលក់នៅឯប្រទេសវៀ​តណាម​យ៉ាងរលូន​ដោយគ្មានស្ថា​ប័ន ជំនាញ ឬសមត្ថកិច្ចណាហ៊ានទៅ​ស្ទាក់ចា​ប់​និងបង្ក្រាបនោះទេ។​

ប្រភពបន្តឲ្យ​ដឹងទៀតថា​មេឈ្មួញឈើ ធី បាញ់ បាននាំឈើចេញទៅលក់នៅវៀតណាម​ឆ្លងតា​មច្រករបៀងដេ៤,ដេ៥និង​តាមច្រកអន្តរជាតិត្រ​ពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ យ៉ាង​គគ្រឹក​គគ្រេង​ដោយភាពរលូនបំផុត​ ធ្វើឲ្យ​ប្រជាពលរ​ដ្ឋមានការងឿងឆ្ងល់ថា​ សម្ដេចតេជោ​ ហ៊ុន សែ​ ន នាយករដ្ឋមន្ត្រី ធ្លាប់បាន​ប្រកាសដាច់ខា​ត គឺ​មិនឲ្យ​នាំ​ឈើឆ្លងដែនទៅលក់នៅប្រទេស​វៀត​ណាម​ទេ ប៉ុន្តែចុះហេតុអ្វី​គេនៅតែ​មើលឃើញជា​ក់ស្ដែង មន្ត្រីជំនាញនិងសមត្ថកិច្ចប្រចាំការច្រក​ព្រំដែន​ នៅតែរៀបចំបែបបទ នឹងឡប់ប៊ីគ្រប់រូបភាព ក្នុងការ​សម្រួលឲ្យ​មេ​ឈ្មួញ ធី បា​ ញ់ បាននាំឈើយកទៅលក់នៅ​ប្រទេសវៀត​ណាម​ដដែ​លជាដដែល​។

ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្នួល​ ខេត្ត​ក្រចេះ កំពុងតែព្រួយបារម្ភអំពីការវិនាសហិន​ហោចព្រៃឈើក្នុងខេត្តមួយនេះទៅថ្ងៃអនាគត ជាក់ជាមិនខាន​ព្រោះថាព្រៃឈើកំពុងត្រូវកាប់បំផ្លាញស្ទើរតែគ្មានសល់ទៅហើយ ដូច្នេះហើយទើបប្រជាពលរដ្ឋបាននាំគ្នាធ្វើការសំណូម​ពរទៅ​ដល់នាយ​ឧត្តមសេនីយ៍ សៅ សុខា មេប​ញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រ​ធានគណៈកម្មការ​ជាតិ​ទទួល​ប​ន្ទុកខាងបង្រ្កាបបទល្មើសព្រៃឈើទូទាំងព្រះ​រាជា​ណាចក្រកម្ពុ​ជា សូមឯកឧត្តមមេត្តា​ចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យមេឈ្មួញដុះស្លែ ធី បាញ់ ដែល​កំពុងប្រព្រឹត្តបទល្មើស​ខាងកាប់បំផ្លាញព្រៃឈើជាប​ន្ទាន់ផង​ បើហោះល្បាតឃើញហើយបាញ់កម្ទេ​ច​ចោលតែម្តង​ នេះជាបទបញ្ជារបស់ប្រមុខរាជ​រដ្ឋាភិបាលដែលប្រជាពលរដ្ឋចង់​បាននោះ។

អង្គភាពគេហទំព័រMSKnewsពុំអាចធ្វើការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធខាងលើបានទេនៅពេលនេះយើងនឹងរង់ចាំទទួលព័ត៌មានថ្មីៗបន្ថែមទៀតរៀងរាល់ម៉ោងធ្វើការ៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com