*ព្រឹត្តិការណ៍ប្រចាំសប្តាហ៍
(ភ្នំពេញ)៖ សមិទ្ធផលអគារដ៏ទំនើបនិងខ្ពស់ស្កឹមស្កៃកណ្តាលទីក្រុងភ្នំពេញ គឺជាធនាគារ ឈីហ្វ បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់ពីរក្នុងឆ្នាំ២០២៥នេះ ដែលទី១ គឺជាការសម្ពោធដា ក់ឲ្យដំណើរការជាផ្លូវការនូវទីស្នាក់ការកណ្តា លថ្មីនៅក្នុងអគារ Chief Tower និងទី២ គឺ ជាការប្រារព្វខួបលើកទី១១ឆ្នាំក្នុងការធ្វើប្រតិ បត្តិការធនាគារក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែមេសា ឆ្មាំ២០២៥ នាសប្តាហ៍កន្លងមក ដែលនេះគឺ ជាការបោះជំហានថ្មីមួយក្នុងការបន្តពង្រីក និងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រទៅកាន់តំបន់ពាណិជ្ជកម្មដ៏លេចធ្លោបំផុតមួយនៃរាជធានីភ្នំពេញ ។
លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារ ឈីហ្វ CHIEF BANK បា នបញ្ជាក់យ៉ាងច្បាស់លាស់ពីសារៈសំខាន់ទាំ ងនេះថាទីស្នាក់ការថ្មីរបស់យើងមិនមែនគ្រា ន់តែជាអគារនោះទេ តែវាតំណាងឲ្យការវិវត្ត គុណតម្លៃ និងចក្ខុវិស័យវែងឆ្ងាយ តាមរយៈការផ្លាស់ប្តូរទៅកាន់ទីតាំងសំខាន់នេះ និងការពង្រីកប្រតិបត្តិការ សេវាកម្មរហូតដល់ចុងសប្តាហ៍ទៀតផង ដើម្បីបញ្ជាក់សារជាថ្មីថា យើ ងនឹងផ្តល់សេវាកម្មឲ្យកាន់តែងាយស្រួលដើ ម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។
សូមបញ្ជាក់ថា ការផ្លាស់ប្តូរទីស្នាក់ការកណ្តា លពីតំបន់បឹងកក់ មកទីស្នាក់ការកណ្តាលថ្មីនៅក្នុងអគារ Chief Tower ដែលមានទីតាំ ងនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងផ្លូវលេ ខ ៣២២ ក្នុងសង្កាត់បឹងកេងកង១ គឺដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងដៃគូអាជីវកម្ម។ ទីស្នាក់ការកណ្តាល Chief To wer នេះ នឹងធ្វើប្រតិបត្តិការ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារដើម្បីឲ្យអតិថិជនងាយស្រួលបន្ថែមទៀតក្នុងការទទួលនូវសេវាកម្មពីធនា គារ ។
ចំពោះការបោះជំហានដោយភាពអត់ធ្មត់ រហូ តទទួលបានជោគជ័យក្លាយជាធនាគារពាណិ ជ្ជ ធនាគារ ឈីហ្វ Chief Bank បង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០១៣ ជាមួយនឹងដើមទុនចុះ បញ្ជីដំបូងចំនួន ១០លានដុល្លារ ហើយបានចាប់ផ្តើមដំណើររបស់ខ្លួនដំបូងត្រឹមជាធនាគា រឯកទេសតែប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេលត្រឹម តែ៥ឆ្នាំ ធនាគារ ឈីហ្វ បានទទួលអាជ្ញាប័ណ្ណកម្លាយខ្លួនទៅជាធនាគារពាណិជ្ជនៅក្នុងឆ្នាំ២០១៨។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ យោងតាមរបាយការណ៍សវនកម្មដោយ EY ទ្រព្យសកម្មសរុបរបស់ធនាគារមានលើសពី ២៨១លានដុល្លារ ខណៈដែលប្រាក់បញ្ញើស រុបមានលើសពី ១៨៨លានដុល្លារ និងការកើ នឡើងប្រាក់ចំណេញយោងតាមស្ដង់ដារបា យការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា(CIFR S) ដែលជាសញ្ញានៃកំណើនដ៏រឹងមាំ និងប្រ សិទ្ធភាពនៃប្រតិបត្តិការ។
ក្នុងរយ:ពេលជាង១១ឆ្នាំកន្លងមកនេះ ធនា គារ ឈីហ្វ Chief Bank រីកចម្រើនទាំងអតិ ថិជន និងបុគ្គលិកការងាររបស់ខ្លួន ខណៈពេ លដែលធនាគារប្រឹងប្រែងបន្ថែមទៀតលើគោ លដៅជាយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរតាមបែបឌីជីថល(Digital)ដោយគោរពលើអនុលោមតាមបទប្បញ្ញត្តិ និងការកំណត់ម៉ាកយីហោ ។ លោកបណ្ឌិត នាយកប្រតិបត្តិបានចាត់ទុកការរីកចម្រើននេះទៅនឹងទស្សនវិជ្ជាណែនាំរបស់ធនាគារ”The Chief Way” ដែលស ង្កត់ធ្ងន់លើវិជ្ជាជីវៈ សុចរិតភាព និងភាពជាដៃគូរយៈពេលវែងជាមួយអតិថិជន ។
លោកបណ្ឌិត ម៉ូរ៉ារិទ្ធ បានមានប្រសាសន៍ថា <<យើងបានចាប់ផ្តើមជាមួយនឹងបេសកកម្មច្បាស់លាស់ ដើម្បីបម្រើប្រជាជនកម្ពុជា តាមរយៈសេវាធនាគារប្រកបដោយក្រមសីលធម៌ និរន្តរភាព និងអាចប្រើប្រាស់សេវាធនាគារគ្រប់ៗគ្នាបាន។ “តម្លៃនៃការជឿទុកចិត្ត និងទំនួលខុសត្រូវគឺជាចំណុចស្នូលដែលអាចឲ្យ យើងធ្វើទាំងអស់គ្នាបាន”។ ទំនុកចិត្ត វិជ្ជាជី វៈ និងគំនិតច្នៃប្រឌិត និងទស្សនវិស័យក្នុងឆ្នាំ ២០២៥ លោកបណ្ឌិត បានគូសបញ្ជាក់ថាម កដល់ឆ្នាំ២០២៥ យើងបន្តការប្តេជ្ញាចិត្តជាថ្មី ដើម្បីផ្តល់ជំនឿទុកចិត្ត សីលធម៌ និងទំនាក់ ទំនងអតិថិជនឲ្យកាន់តែរឹងមាំ ដែលជាគោល ការណ៍គ្រឹះសម្រាប់ឆ្នាំខាងមុខ។ លោកបានពន្យល់ថា”ទំនុកចិត្ត និងក្រមសីលធម៌ គឺជាសសរស្តម្ភដែលនាំយើងឆ្លងកាត់គ្រប់ដំណាក់ កាលនៃការរីកចម្រើន ហើយវានឹងជាមូលដ្ឋា នគ្រឹះសម្រាប់ភាពជោគជ័យរបស់យើងនៅក្នុងឆ្នាំ២០២៥ នេះ”។ “យើងមានក្រុមការ ងារខ្លាំងវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត និងគំរូអាជីវកម្មដែលសមស្របនឹងតម្រូវការរបស់អតិថិជនរបស់យើងនៅថ្ងៃនេះ និងទៅអនាគត”>>។
ដោយឡែកការប្រកាន់ខ្ជាប់របស់ធនាគារ ឈីហ្វ ចំពោះការអនុវត្តអាជីវកម្មប្រកបដោយសី លធម៌ត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងយុទ្ធ សាស្ត្ររយៈពេលវែង ដោយផ្តោតលើនិរន្តរភា ពលើប្រាក់ចំណេញរយៈពេលខ្លី។ បើតាមលោ កបណ្ឌិត បានបញ្ជាក់បន្ថែមថា “យើងផ្តោតលើការកសាងទំនាក់ទំនងដ៏រឹងមាំ និងប្រកប ដោយនិរន្តរភាពជាមួយអតិថិជនរបស់យើង។ វិធីសាស្ត្រប្រកបដោយក្រមសីលធម៌ធានាថាយើងបន្តបម្រើអតិថិជនប្រកបដោយប្រសិទ្ធ ភាព ខណៈពេលយើងកំពុងកសាងទំនុកចិត្តយូរអង្វែង”។ ធនាគារ ឈីហ្វ នឹងពង្រីកប ណ្តាញសាខាបែបយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់នៃរាជធា នីភ្នំពេញ និងទីប្រជុំជនខេត្ត។ ការរីកចម្រើនផ្នែករូបវន្តនេះនឹងបំពេញបន្ថែមនូវគំនិតផ្តួច ផ្តើមបែបឌីជីថល(Digital)ដែលកំពុងដំណើ រការ ដូចជាកម្មវិធី Chief Mobile 3.០ ដែ លផ្តល់ឲ្យអ្នកប្រើប្រាស់នូវចំណុចប្រទាក់នឹងបទពិសោធន៍ធនាគារឌីជីថលដ៏ប្រសើរមួយ ។
ទន្ទឹមនឹងនេះសេវាកម្មផ្តល់ប្រាក់កម្ចីខ្នាតតូចបែបឌីជីថល (Digital Micro-Lending Platform) ក៏បន្តជួយដល់បរិយាប័ន្នហិរញ្ញ វត្ថុផងដែរ ដោយផ្តល់ឥណទានជូនអតិថិជនរហូតដល់ $៥០០០ គ្មានទ្រព្យបញ្ចាំ ដោយគ្រាន់តែស្នើសុំតាមទូរស័ព្ទ ហើយប្រើរយ:ពេ ល ២៤ម៉ោង ដើម្បីទទួលបានប្រាក់កម្ចីហៅថា Chief Easy ។ វាអនុញ្ញាតឲ្យអតិថិជនដែលមានសិទ្ធិស្នើសុំប្រាក់កម្ចីរហូតដល់ $៥,000 ដោយគ្មានវត្ថុបញ្ចាំ តាមរយៈស្មាតហ្វូនរបស់ពួកគេ ដែលបម្រើសេវាកម្មរយ:ពេ ល ២៤ម៉ោង។ លើសពីនេះធនាគារ Chief រក្សាភាពជាដៃគូជាមួយប្រព័ន្ធទូទាត់ឌីជីថលសំខាន់ៗ រួមមានប្រព័ន្ធបាគង (Bakong) របស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជា KHQR និង CSS ។
ជាមួយគ្នានេះផងដែរក្នុងអំឡុងពេលឱកាសចូលឆ្នាំថ្មី ឆ្នាំ២០២៥ នេះ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះការបន្តគាំទ្រពីសំណាក់ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និងអាជ្ញាធរពាក់ព័ន្ធដទៃទៀត ព្រមទាំងអតិថិជន និងដៃគូអាជីវកម្មដ៏ស្មោះ ត្រង់របស់យើងដែរ។ ដោយមានទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ការផ្តោតទៅលើតម្រូវ ការរបស់អតិថិជន និងគុណតម្លៃស្នូលលើរា ល់ការសម្រេចចិត្តដោយប្រុងប្រយ័ត្ន ហើយធនាគារ ឈីហ្វ ត្រៀមរួចជាស្រេចដើម្បីវឌ្ឍន ភាពឆ្នាំបន្តទៀត ក្នុងគោលបំណងផ្តល់នូវទំនុ កចិត្ត ការច្នៃប្រឌិត និងសេវាកម្មហិរញ្ញវត្ថុរួមបញ្ចូលសម្រាប់ប្រជាជនកម្ពុជាយើង។
ក្នុងភាពជាអ្នកដឹកនាំនៅតែមានទំនុកចិត្តដោ យសារតែធនាគារមានការគាំទ្រយ៉ាងពេញទំ ហឹងពីសំណាក់អតិថិជន បុគ្គលិក និងដៃគូយុទ្ធសាស្ត្រ និងស្ថិតក្រោមការត្រួតពិនិត្យរប ស់ធនាគារជាតិនៃកម្ពុជា (NBC) ទើបធ្វើឲ្យសម្រេចអោយខានតែបាននូវគោលបំណងរប ស់ខ្លួនក្នុងឆ្នាំ២០២៥។ លោកបណ្ឌិតបានគូ សបញ្ជាក់បន្ថែមទៀតថា “មកដល់ឆ្នាំ២០២៥ នេះ ដោយមានចក្ខុវិស័យច្បាស់លាស់ ដើម្បីបន្តក្លាយជាដៃគូហិរញ្ញវត្ថុដ៏គួរឲ្យទុកចិត្តស ម្រាប់អតិថិជនរបស់យើង ក៏ដូចជារក្សាបាននូវកំណើនសីលធម៌ខ្ពស់បំផុត និងការរួមចំ ណែកដល់កំណើនសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា”។
ដោយឆ្លងតាមការអនុវត្តលើការគ្រប់គ្រងហា និភ័យ និងភាពជាអ្នកដឹកនាំប្រកបដោយក្រ មសីលធម៌ ការរីកចម្រើនឥតឈប់ឈរជាលំ ដាប់របស់ធនាគារ ឈីហ្វ ចំពេលដែលមានទិដ្ឋភាពហិរញ្ញវត្ថុកំពុងវិវឌ្ឍន៍ដែលបណ្តាលឲ្យការគ្រប់គ្រងហានិភ័យប្រកបដោយមាន ការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងការយកចិត្តទុកដាក់អនុវត្តន៍តាមបទប្បញ្ញត្តិឲ្យមានប្រសិ ទ្ធភាព។ លោកប្រធាននាយកប្រតិបត្តិ បណ្ឌិ ត សឿង ម៉ូរ៉ារិទ្ធ បានមានប្រសាសន៍ថា ការគ្រប់គ្រងហានិភ័យ គឺជាមូលដ្ឋានគ្រឹះនៃប្រតិ បត្តិការរបស់យើង។ ការផ្តោតអារម្មណ៍លើការសម្រេចចិត្តដោយប្រុងប្រយ័ត្នខ្ពស់ និងប្រកប ដោយការទទួលខុសត្រូវដែលស្របតាមចក្ខុវិ ស័យរយៈពេលវែងរបស់យើង និងគាំទ្រទាំងស្ថិរភាពអតិថិជន និងកំណើនប្រកបដោយនិរន្តរភាព៕ ដោយសហការី