0

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្លែងអំណរគុណស្វាគមន៍​គណៈប្រតិភូ​នាំយកអំណោយសប្បុរសធម៌​មកផ្តល់ជូនកាកបាទ​ក្រ​ហមកម្ពុជា​

រាជធានីភ្នំពេញ៖ នៅ​ថ្ងៃពុធ​១១​រោច​ ខែ​ចេត្រ ​ឆ្នាំកុរ ​ឯក​ស័ក ព.ស ​២៥៦៣ ត្រូ​វនឹ​ងថ្ងៃ​ទី០១ ​ខែឧ​សភា ​ឆ្នាំ​២០១៩ ​សម្តេចកិ​ត្តិព្រឹទ្ធប​ណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុនសែ​ន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុ​ជា ​បាន​ទទួល​ជួប​សវនាការ ​និងទទួលអំ​ណោ​យ​សប្បុរសធម៌ ​មកពី​បណ្តា​ក្រុម​ហ៊ុន​ចំនួន​១៩​ក្នុងនោះ១៧​ក្រុមហ៊ុនដឹកនាំតំណាង​ដោយ​អ្នក​ឧកញ៉ា ហ៊ុន តូ ដើម្បី​យក​ទៅ​ជួយ​ដល់​ជន​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ដោយ​កត្តាផ្សេ​ងៗ​។អំណោយដែ​លស​ប្បុរសជន ​តំណាង​ក្រុមហ៊ុន​ទាំង​នោះនាំមក​ផ្តល់​ជូន​កាកបា​ទក្រហម​កម្ពុជា​រួម​មាន​៖ អ្នក​ឧកញ៉ា ​ហ៊ុន​ តូ ​ប្រធាន​ក្រុម​ហ៊ុន​ អិល ​អិល​ អេស៊ាន ​អ៊ីនវេស​មេន​ និង​សហការី​ថវិកា​ចំនួន ២.៤១០.០០០​$ (ពីរលានសែសិបមួយម៉ឺនដុល្លារ​), លោកឧកញ៉ា សៀ ឫទ្ធី ប្រ​ធា​ន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អកស៍ឡី​ វើសដ៍ប៊្រីដ​ ខេមបូឌា និងសហការី ថវិកាចំនួន១៥​០០​០០​$​(ដប់ប្រាំម៉ឺនដុល្លារ)និង​លោក ​លី ​ដុងហ៊ួន​ អគ្គនាយក​រង​ក្រុម​ហ៊ុន ដុង​អេ ​ធីអេស ​និង​ស​ហការី ​ថវិកកា​ចំនួន១០០០០០$(ដប់ម៉ឺ​នដុល្លារ)​។
សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ​ប៊ុន ​រ៉ានី ​ហ៊ុន​សែន​ បា​ន​ថ្លែង​អំណរ​គុណ និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅចំ​ពោះ​គណៈប្រតិភូ ​ដែល​បាននាំយ​កអំណោយ​មក​ផ្តល់​ជូនកាកបាទ​ក្រហម​កម្ពុជានៅ​ថ្ងៃនេះ។​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានការជម្រាបជូនភ្ញៀវពីការរៀបចំទិវាពិភពលោក ៨ ឧសភា ទិវាកា​ក​បាទក្រហម-អឌ្ឍចន្ទក្រហមខួបលើកទី១៥៦ ដែលជាទិវាជាពិសេស ក្រោម​អធិបតីភាពដ៏ខ្ពង់​ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់អំ​ពាវនាវស្វែងរកអំណោយមនុស្សធម៌ពីសប្បុរស​ជននានានៅក្នុងទិវាថ្ងៃនោះដើម្បីបរិច្ចាគនូវអំ​ណោយមនុស្សធម៌តាមសទ្ធាជ្រះថ្លា។សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបញ្ជាក់ថា តាមរយៈសកម្មភាពនោះ នឹងជួយដល់កាកបាទក្រហមកម្ពុជាក្នុងការបន្តធ្វើសកម្មភាព ក៏ដូចជាបេសកកម្មមនុ​ស្សធម៌របស់ខ្លួន ក្នុងការបន្តជួយដល់ប្រជាជនរងគ្រោះនៅទូទាំងប្រទេស ហើយជាពិសេសគឺការឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជា​ពលរដ្ឋជាក់ស្ដែង។​

ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវ​ការរបស់ប្រជាជន ពិសេសស្ដ្រីមេម៉ាយ ចាស់ជរា គ្មានទីពឹង ក៏ដូចជាប្រជាជន ដែលបានរងគ្រោះដោ​យគ្រោះមនហន្ដរាយនានា, មានហើយក៏បានសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះ ដោយភ្លើងឆេះ ខ្យល់​កន្ដ្រាក់ ជាដើម។ លើសពីនេះកាកបាទក្រហមកម្ពុជា ក៏បានសហការជាមួយរាជរដ្ឋាភិបាល និងបន្ដជួយផ្គត់ផ្គង់នូវទឹកស្អាត ជូនដល់ប្រជាពលរដ្ឋតាមរយៈការជីកអណ្ដូង និងជីកស្រះជាដើម។

ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលតែងតែចូលរួមផ្ដល់ថវិកា និងសម្ភារៈ​ផ្សេងៗ ដើម្បីបន្ដសកម្មភា​ពមនុស្សធម៌ជួយសង្គ្រោះ និងសម្រាលទុក្ខលំ​បាកតាមរយៈអំណោយដ៏ថ្លៃថ្លា​របស់សប្បុរសជ​ន​ដល់ប្រជាពលរដ្ឋយើង៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com