0

ស្វាគមន៍មុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតចូលមកដល់រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រណាំងរទេះគោសាឡីចំនួន២៥ នឹម…!

(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ថៃទី១ ០ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីប្រ ណាំងរទេះគោសាឡី ដែលរៀបធ្វើឡើងនៅទីតាំងមុខមន្ទីរអប់រំខេត្ត ដែលស្ថិតនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងមន្រ្តីរាជការព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ។

បើយោងតាមគណៈកម្មាធិការរៀបចំាការប្រ កួត រទេះគោសាលីដែលចូលរួមប្រណាំង មា នចំនួន២៥នឹម មកពីខេត្តកំពង់ស្ពឺ ខេត្តក ណ្ដាល ខេត្តកំពង់ចាម និងមកពីរាជធានីភ្នំពេញ។ ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការរៀបចំពិធីនេះ ក្នុងគោលបំណងរក្សាទំនៀមទម្លាប់ប្រពៃណីវប្បធម៌ និងអត្តសញ្ញាញជាតិខ្មែរ ឲ្យប្រជាពលរដ្ឋបានដឹងបានស្គា ល់ ជាពិសេសយុវជនជំនាន់ក្រោយ ចេះរក្សាការពាវប្បធម៌ប្រពៃណីល្អផូរផងរបស់ខ្មែរយើ ងពីបូរាណមក ដូចពាក្យស្លោកមួយបានលើក ឡើង «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងបន្តថា ការរៀបចំពិធីប្រណាំងរទេះ គោសាឡីឡើង ក៏ដើម្បីបង្កការសប្បាយរីករា យដល់មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ នៅមុនពេលបុណ្យចូលឆ្នាំប្រ ពៃណីជាតិខ្មែរ ចូលមកដល់ខាងមុខឆាប់ៗនេះផងដែរ៕

Filed in: ព័ត៌មានជាតិ, សង្គម, សិល្បៈ កំសាន្ត, អប់រំ

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10 06
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net