0

ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ នៅចំណុចផ្លូវប្រសព្វអតីត២ធ្នូ ក្បាលថ្នល់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសក​រាជ​២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃក ម្ពុជា បានអញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរាជធានីភ្នំពេញ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រារព្ធរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺ​ស្ពាន​អាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨​ ក្នុង​រាជធានីភ្នំពេញ ស្ថិត នៅត្រង់ផ្លូវច្រមុះជ្រូកចំណុច(អតីត២ធ្នូ ក្បា លថ្នល់) ដែលប្រសព្វរវាងខណ្ឌចំការមន និង​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីត្រូវបានបើកការដ្ឋានសាង​សង់កាលពីថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេ ចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។

គួររម្លឹកថាក្រោមម្លប់សន្តិភាពដែលរកបានដោយសម្តេចតេជោ ហ៊ុន សែន និងបន្ត​ថែទាំយ៉ាងរឹងមាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវ​មនុញ្ញ​​ផល និងសមិ ទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន​កម្ពុជា ជាហូរហែសម្រាប់តទៅគ្រប់ជំនាន់។ដូចតាមការគ្រោងទុកស្ពានអាកាសនេះត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦​ខែ ប៉ុន្តែជាក់ស្តែងអាស្រ័យដោយមានការ ខិតខំប្រឹងប្រែងស្ថាប​នាទាំង​ថ្ងៃ​ទាំងយប់ ធ្វើឱ្យការ ដ្ឋាននេះប្រើរយៈពេលសាងសង់ត្រឹមតែ ៣០ ខែ​ប៉ុណ្ណោះ។ ក្នុងនោះដោយមានគោលការ ណ៍អនុញ្ញាតពីសម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យប្រជាព លរដ្ឋ និងអ្នក​ដំណើរ​​បានប្រើប្រាស់ជាប ណ្តោះអាសន្ននូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តក្នុងគម្រោង ដែលបានស្ថាបនារួចជាបន្ត បន្ទាប់ រួមមាន លើកទី១ ដាក់​ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាសជាន់ទី២ កា លពីថ្ងៃទី១ ខែ​មេសា ឆ្នាំ២០២៤ និងលើកទី ២ ស្ពានអាកាសជាន់ទី១ កាលពីថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០២៤។

គួរជាទីមោទនភាពចំពោះរាជធានីភ្នំពេញ ដោ យសារកំណើនប្រជាពលរដ្ឋ និងការធ្វើចរាចរ ធ្វើឱ្យរាជធានីភ្នំពេញជួបការកក​ស្ទះ​ចរាចរណ៍ខ្លាំង ជាពិសេសចំណុចផ្លូវប្រសព្វតែម្តង គឺដើម្បីដោះស្រាយការកក​ស្ទះនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងនីតិ​កាល​កន្លងទៅ បានសាងសង់ស្ពានអាកាសជាបន្តបន្ទាប់ រហូតមកដល់ពេលបច្ចុ ប្បន្នស្ពានអាកាសចំនួន៨ហើយក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចមក។ ស្ពានអាកាសទាំង ៨រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពាន​អាកាស​៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពាន​អាកាស​៥មករា (៥ មករា ២០១៦), ស្ពានអាកាស​មិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨), ស្ពាន​អាកាស​រង្វង់​មូលចោមចៅ (៣១ មីនា ២០២  ២), ស្ពានអាកាសឫស្សីកែវ ស្ថិតលើ​ផ្លូវ​ជាតិលេខ៥ (៣១ ខែឧសភា ឆ្នាំ២០២៣) និងស្ពានអាកាសមរតកតេជោ សម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២ ០២៥។

បើតាមការថ្លែងឱ្យដឹងថា ស្ពានអាកាសមរតកតេជោ បានចំណាយថវិកាសាងសង់អស់ចំនួន ៣៦.៧៧៥.០០០ដុល្លារ ជាកញ្ចប់ថវិកាបានពីមូលនិធិអភិវឌ្ឍកោះនរា និងថវិ​កា​មួយ​ផ្នែ កដែលនៅសល់ពីការអនុវត្តគម្រោងសាងសង់ស្ពាន​អាកាសក្បាល​ថ្នល់ដំណាក់កាលទី២,ស្ពាននេះ គឺជាស្ពានអាកាសទី១ ដែលត្រូវសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការក្នងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃ​រដ្ឋសភា ។ ស្ពានអាកាសមរតកតេជោ ជាស្ពានអាកាសមានកម្ពស់២ជាន់ និងមានផ្លូវ​​ខ្វាត់​​ខ្វែងច្រើន ជាងគេ បើធៀបនឹងស្ពានអាកាសចំនួន៧ ដែ លដាក់ឱ្យប្រើ​ប្រាស់រួចហើយនោះ។

សូមបញ្ជាក់ថា រាជធានីភ្នំពេញ ដែលធ្លាប់បា នគេប្រសិទ្ធនាម​ជាទីក្រុង​ខ្មោច​ក្នុង​របបខ្មែរក្រ ហមនោះ បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ដ៏រស់រវើកនាពេលបច្ចុប្បន្ន ក្រោមម្លប់នៃសុខសន្តិភាពកើតចេញ ពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានកំពុងអភិវឌ្ឍន៍ឥតឈប់ឈរ ធ្វើឱ្យសមិទ្ធផលថ្មីៗរបស់រាជធានីភ្នំពេញ ក៏កាន់តែមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង ទទួលបានកំណើន​ប្រជាពលរដ្ឋ និងការធ្វើចរាចរ ណ៍យ៉ាងឆាប់រហ័សបំផុត។

ទន្ទឹមនឹងនេះ ស្ពានអាកាសទាំង៨ នាពេល បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុង​សាង​សង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច​ប្រស ព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជា តិលេខ២ ព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ និងខេត្ត​កណ្តាល ហើយស្ពានអាកាសភ្លោះតម្លៃជាង ១៦លានដុល្លារនេះ ត្រូវបានបើកការដ្ឋា នសាងសង់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២ ៤ នឹងគ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆា ប់ៗខាងមុខនេះ៕

Filed in: ព័ត៌មានជាតិ, សង្គម, សន្តិសុខ

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10 06
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net