0

ប្រពលរដ្ឋជាង១០០គ្រួសារ​ស្នើសុំសម្តេចតេជោ​ ហ៊ុន សែន ជួយឲ្យពួកគាត់បានសង់ផ្ទះនៅផង​ ក្រោយពីអាជ្ញាធរខេត្តព្រះសីហនុចុះទៅរុះរើ​វា​យកំទេចចោល​…!

ខេត្តព្រះសីហនុ៖ ថ្មីៗនេះ​ការ​ចុះ​អនុវត្តរុះរើសំ​ណង់ផ្ទះខ្ទម​របស់ប្រជាពលរដ្ឋ​ក្រោមការ​ដឹកនាំ​ផ្ទាល់​លោក​ ឆាយ​ សុគន្ធ​ដា​ អភិបាល​ស្រុក​ស្ទឹ​ងហាវ​ ក្នុងនោះ​ក៏​មាន​វត្តមាន​លោក​ សុខ​ សុខុ​ម​ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ ហៅកាត់​ថា​ (សុីអិនរ៉ូ​) C.N.RO ផង​ដែរ​ ខណៈ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ ប្រមា​ណជាង​ ៥០នាក់ ដែល​មក​អះអាងថា​ ជា​ផ្ទះ​និងដីរបស់ពួកគាត់ នាំគ្នា​មក​សាងសង់​២ឬ៣ខែមកហើយ ដោយ​ពួកគា​ត់​ទាំង​នោះ​មាន​អ្នកមកពី​ខេត្ត​ផ្សេងៗ​គ្នា​ ខ្លះទៀ​ត​ក៏​រស់​នៅ​ក្នុងស្រុក​ស្ទឹងហាវ​តែម្ដង​។

សូមបញ្ជាក់ថា​សំណង់ផ្ទះ​ខ្ទមគ្មាន​មនុស្សនៅ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ កង​កម្លាំង​អាវុធហត្ថ​ កម្លាំង​ប៉ូលិស​ និង​មន្ទីរ​ពាក់ព័ន្ធ​ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ បាន​ចុះ​អនុវត្តន៍​ធ្វើការ​រុះរើ​ចេញ​ពី​ដី​សង្គមកិច្ច​របស់​រដ្ឋ​ដែល​ជាដី​ទុក​សម្រាប់​ចែកជូនដល់​យុ​ទ្ធជន​​ ដែលមាន​ទីតាំង​នៅ​ចំណុច​ ឃុំ​ទំនប់​ទំរល​ក​ ស្រុក​ស្ទឹងហាវ​ ខេត្តព្រះសីហនុ​។

លោក​ ឆាយ​ សុគន្ធដា​ អភិបាល​ស្រុកស្ទឹងហាវ​ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ថ្ងៃនេះ​ក្រុមការងារ​គណ:បញ្ជាការ​ស្រុក​-ខេត្ត បាន​ចុះមក​រុះរើ​សំណង់​អនាធិបតេយ្យ​ ដោយកន្លងមក​ក៏បាន​ចុះ​មក​រុះរើ​ពីរដង​រួចមកហើយ​ ប៉ុន្តែ​នៅ​ដើម​ខែ៣​កន្លង​មក​ លោកបន្តថា ប្រ​ជា​ពលរដ្ឋ​ទាំងនេះ​ ​គាត់​ចាញ់បោក​គេ​ក្រោមការ​ញុះញង់​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​សាងស​ង់​ជាថ្មីទៀត​ទើបថ្ងៃ​នេះក្រុមការងារចុះ​មក​រុះរើ​ម្ដងទៀត​។ លោកបាន​បន្តថា​ ដីទាំងនេះជា​ដី​របស់រដ្ឋ​ជា​ដីសង្គម​កិច្ច​សម្រាប់​ទុកចែកជូន អតីត​យុទ្ធជន​និង​គ្រួសារ​យុទ្ធជន​។ លោក​មាន​ប្រសាសន៍ទៀតថា​ លោក​ចុះ​ធ្វើការ​ណែនាំ​ជា​ច្រើនលើកមកហើយ​ដែរ​។ លោក​ក៏បាន​បន្ថែម​ថា​ ដូចឃើញស្រាប់ហើយ​ ពួកគាត់​បានមក​ស​ង់​ជា​ខ្ទម​មាន​តែគ្រោងឆ្អឹង​គ្មានមនុស្ស​រស់នៅទេ​ ហើយ​ថ្ងៃ​នេះ​ពួកគាត់​ក៏បាន​មក​សួរនាំ​សមត្ថកិ​ច្ច​ដែរ​ មិនបាន​មក​រារាំង​កម្លាំង​សមត្ថកិច្ច​ទេ​ ពួក​គាត់​បាន​មក​អះអាង​ថា​ ពួក​គាត់​អត់ដី​រស់នៅ​ ហើយ​លោក​ក៏​ប្រាប់​ទៅវិញ​ថា​ បើបងប្អូនអត់ដី​រស់នៅមែនបងប្អូន​ស្នើសុំ​តាម​រយៈ​អាជ្ញាធរ​ រហូ​ត​ដល់​ខេត្តទៅ​បើ​ពិនិត្យ​ឃើញ​ថា​ គាត់ពិត​ជា​អ​ត់មែន​ ខេត្តនិងរកដី​សង្គម​កិច្ច​ជូន​។

លោក​ សុខ​ សុខុម​ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជា​តិ​កម្ពុជា​ (C.N.RO) ក៏​បាន​មាន​ប្រសាសន៍​ស្រ​ដៀង​គ្នានេះដែរថា​ បច្ចុប្បន្ន​នេះ​យើងឃើញ​ស្រា​ប់ហើយ​ ទីតាំងទាំងនេះ​គឺជាដីរបស់រដ្ឋ​ មិនអាច​បុគ្គល​ណា​មក​ចូល​កាន់កាប់​ដីរដ្ឋ​បាននោះទេ​ បើ​ប្រជាពលរដ្ឋ​អត់​ពិតប្រាកដ​មែន​អាច​ស្នើ​សុំ​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​ នឹ​ង​អាជ្ញាធរ​មូល​ដ្ឋា​ន​ស្នើទៅ​ថ្នាក់ខេត្ត​។ លោក​បន្តថា​ ប្រជាពល​រដ្ឋ​ដែល​មកធ្វើការ​តវ៉ា​នេះ​ មាន​អ្នកខ្លះ​មកពី​ខេ​ត្តកំពត​ និងខេត្ត​ផ្សេងៗ​ទៀត​ ខ្លះនៅ​ស្រុកស្ទឹង​ហាវ​នេះផង​ដែរ​ ប៉ុន្តែ​ចំពោះ​ភាព​អនាធិបតេយ្យ​ត្រូវ​តែ​បង្ក្រាប​ ឲ្យ​តែ​មាន​ការ​សាងសង់​ខុសច្បា​ប់​លើដី​រដ្ឋ​ រដ្ឋ​ត្រូវ​តែទប់ស្កាត់​នៅភាព​អនាធិប​តេយ្យ​នេះ​ លោកក៏បាន​គាំទ្រ​ដល់​រដ្ឋបាល​ខេត្ត​ រដ្ឋបាលស្រុកដែល​ធ្វើការ​ទប់ស្កាត់​ទាន់​ពេលវេ​លា​ លើកលែង​តែ​រដ្ឋ​ចែកជូន​ដល់​ពលរដ្ឋ​ គឺត្រូវ​តែធ្វើឲ្យបាន​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​រា​ជរដ្ឋាភិបាល​ចែកជូន​។

អ្នក​ស្រុក​រស់នៅ​ក្នុងខេត្តព្រះសីហនុ​ភាគច្រើន​បាន​ដឹង​ច្បាស់លាស់​ណាស់​កន្លង​មក​ ដីរដ្ឋ​នៅ​ក្នុងខេត្ត​មួយនេះ​បាន​បាត់បង់​ដី​រដ្ឋ​ជាច្រើន​មកហើយ​ មានទាំង​ករណី​តវ៉ា​ផ្ទុះ​អំពើ​ហិឹ​ង្សារ​ថែម​ទៀត​ផង​។ ប្រជាពលរដ្ឋ​ក្នុងខេត្ត​បានលើកឡើ​ង​ថា​ មិនមែន​កំហុស​ពលរដ្ឋ​ទាំងអស់នោះទេ​ ករណី​មួយ​ចំនួន​ក៏​បង្កឡើង​ដោយ​អ្នកមានលុ​យ​មានអំណាចផងដែរ​ ដែល​កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀ​ង​សហការគ្នា​ជា​ប្រព័ន្ធ​ធ្វើឯក​សារ​ប័ណ្ណ​កម្ម​សិទ្ធិ​យកដីរបស់រដ្ឋ​ចែកគ្នា​ ដែលធ្វើ​ឲ្យ​អាជ្ញាធរ​​ថ្នាក់​ដឹកនាំ​ខេត្ត​ និងរាជរដ្ឋាភិបាល​មានការឈឺ​ក្បា​ល​ជាខ្លាំង​ពាក់ព័ន្ធ​នឹ​ង​ដីធ្លី​នេះ​។​

ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​ ដោយសារ​ពួក​គាត់​គ្មានផ្ទះ​គ្មានដី​ទើប​មក​ចាប់ដី​ទាំងនេះជាដី​រដ្ឋ​ដើម្បី​រស់នៅ​ បើដី​របស់​ក្រុមហ៊ុន​ក៏គាត់មិនហ៊ាននោះដែរ​ ពួកគាត់ក៏បាន សំណូមពរ​ដល់​សម្ដេច​តេជោ ហ៊ុន សែន​ ជួយ​ដល់​ពួកគាត់​ដែ​ល​អត់ដី​អត់ផ្ទះ​រស់នៅ​នេះផង​ ព្រោះ​ពួកគាត់​រា​ល់ថ្ងៃ​រស់នៅ​ជួលផ្ទះគេ​ទេ​ ពួកគាត់​សុំត្រឹម​តែ​ដី​ទំហំ​១៥ម៉ែត្រសម្រាប់ធ្វើផ្ទះ​រស់នៅប៉ុណ្ណោះ​។ ប្រជាពលរដ្ឋទាំងនោះ​ក៏បានប្រាប់ថា យ៉ាងហោ​ចណាស់​ក៏​មានផ្ទះ​ពួកគាត់​ប្រហែលជា​ជាង​១០ ០គ្រួសារដែលបានមកសាងសង់នៅទីនេះ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com