(ព្រះសីហនុ)៖ ថ្ងៃសៅរ៍ ៨កើត ខែ ចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ពីវេទិកានៃពិធីសម្ពោ ធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមូល ដ្ឋានសមុទ្ររាមកងជើងទឹក នៅខេត្តព្រះសីហនុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានថ្លែងថា កា រសម្ពោធសមិទ្ធផលទំនើបកម្ម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន ផែរាមនេះ បានបង្ហាញថា ការអភិវឌ្ឍនៅមូលដ្ឋានសមុទ្ររាម មិនមានអាថ៌កំបាំងនោះឡើយ។
សូមជម្រាបថា មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជា ទទួ លបានឯករាជ្យពីអាណានិគមនិយមបារាំង ដោយមានឈ្មោះដើមថា «មូលដ្ឋានសមុទ្រកងទ័ពជើងទឹក»។ លុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចប្តូរឈ្មោះទៅជា «មូលដ្ឋានសមុទ្ររាមកងជើងទឹក»។មូលដ្ឋានសមុទ្ររាម គឺជាមូលដ្ឋានមួយនៃកងទ័ពជើងទឹក ប្រើប្រាស់សម្រាប់កិច្ចការគ្រប់គ្រងសន្តិសុខ លើលំហសមុទ្ររបស់កម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ មកធ្វើកម្មវិធីសម្ពោធជាផ្លូវការ បើយើងចង់លាក់ យើងមិនចាំបាច់សម្ពោធនោះទេ បើយើងចង់លាក់ យើងធ្វើរបងបិទជិត…! អ្វីដែលយើងឃើញជាក់ស្តែ ង នៅថ្ងៃនេះ គឺយើងធ្វើពិធីសម្ពោធ»។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមឱ្យប្រ ជាពលរដ្ឋ សូមជឿទុកចិត្ដ មកលើរាជរដ្ឋាភិ បាល ហើយរាជរដ្ឋាភិបាល មិនមានធ្វើសកម្ម ភាពណា ដែលរំលោភទៅលើរដ្ឋធម្មនុញ្ញខ្លួន ឯងនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បទៀតថា ការធ្វើពិធីសម្ពោធនេះ គឺចង់ឱ្យប្រជាពលរដ្ឋ ទាំងប្រជា ពលរដ្ឋកម្ពុជា ទាំងប្រជាពលរដ្ឋ និងកងទ័ព នៅលើពិភពលោកទាំងអស់ កុំឱ្យមានការមន្ទិល សង្ស័យអ្វីតទៅទៀត ហើយកម្ពុជា មិនមានអ្វីលាក់លៀមនោះទេ។
ថ្លែងក្នុងពិធីសម្ពោធនេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានច្រានចោលមតិទាំងឡា យ ដែលបានចោទប្រកាន់ថា មូលដ្ឋានកង ទ័ពជើងទឹករាមដែលដាក់ឱ្យដំណើរការនាពេ លនេះ នឹងអនុញ្ញាតឱ្យតែនាវាកងទ័ពជើងទឹ កចិនចូលចត។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា៖ «ដូចខ្ញុំប្រកាសមិញហ្នឹងចា ប់ពីថ្ងៃនេះទៅដែលយើងបើកដំណើរការជាផ្លូវ ការហើយ រាល់ការហ្វឹកហ្វឺនជាមួយប្រទេសជាមិត្ត ភាគីណាទាំងអស់ ដែលជាកងទ័ពជើងទឹ ក នឹងត្រូវអនុញ្ញាតឱ្យចូលមក យើងមានទាំងផែឱ្យនៅ និងមានកន្លែងឱ្យស្នាក់់នៅថែមទៀត»៕