0

ពលករលួច​ឆ្លងដែនខុសច្បាប់​ចំនួន១១៤នាក់​ ត្រូវបានកម្លាំងនគរបាលការពារព្រំដែន៨១៥ចុះ​ល្បាតឃើញនាំយកមក​អប់រំរួចឲ្យ​វិលត្រឡប់ទៅស្រុកកំណើតវិញ​

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់​មនុ​ស្សចំនួន១១៤នាក់​សង្ស័យ​ថាបាននឹង​កំពុង​លួចឆ្លងដែនខុសច្បាប់ ហើយក៏​ត្រូវបាន​កម្លាំង​នគរបាលវរៈសេនាតូច​ការពារព្រំដែនលេខ​៨១​៥​ប្រចាំតំបន់​ស្រុកម៉ាឡៃធ្វើការឃាត់ខ្លួននៅក្នុងពេលប្រតិបត្តិការចុះល្បាត​កាលពីយប់​កណ្តាលអធ្រាត្យ​វេលាម៉ោង១២និង១៥នាទី​ថ្ងៃ​អាទិត្យទី២៨ ខែមេសា​ ឆ្នាំ២០១៩ នៅចំណុច​ភូមិក្បា​លស្ពាន​ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមាន​ជ័យ។​

លោក ហេង ប៉ូ​រ៉ាម៉ូ នាយប៉ុស្តិ៍​ស្ពានម៉ាឡៃនឹង​បានសហការជាមួយអង្គភាព​វរៈ​សេនាតូចនគរ​បាលការពារ​ព្រំ​ដែនលេខ៨១៥​តំបន់ស្រុកម៉ា​ឡៃ បាន​ចាត់តាំងនិងដឹកនាំ​កម្លាំង​ក្នុងកិច្ចសហ​ការ​ជាមួយអាជ្ញាធរមូលដ្ឋាន​ដើម្បីការពារ​ រក្សាសុវត្ថិ​ភាព​ភូមិ ឃុំ ឲ្យបានរឹង​មាំ​តាមគោលការ​ណ៍​រប​ស់ថ្នាក់ដឹកនាំ​និង​រាជរដ្ឋាភិបា​ល​ ជាពិសេ​សការ​ទប់ស្កាត់​ពល​ករឆ្ល​ង​ដែនដោយ​ខុសច្បាប់​ផងដែរ។​

ជាក់ស្តែង​លោក​បានដឹកនាំកម្លាំង​៣នាក់ចុះ​ដេីរ​ល្បាតនៅក្នុងភូមិសាស្រ្តដែលលោក​ទទួលខុស​ត្រូវលុះ​មកដល់ចំណុចភូមិក្បាលស្ពាន ឃុំម៉ា​ឡៃ ស្រុកម៉ាឡៃក៏បានជួបប្រទះពលករលួចឆ្ល​ង​ដែនខុសច្បាប់ចំ​នួន១១៤នាក់ ក្នុងនោះ​(ស្រី​៤​៨​នាក់)​និ​ងកុមារ​៩នាក់ ដែលពួកគាត់បានមកពីខេត្តផ្សេងៗគ្នា​ ។​ បើ​តាមការសាកសួរ​មានពលករម​កពី​ខេត្តពោធិ​សាត់ចំនួន​១២នាក់,​ខេត្ត​កំព​តចំនួន​២នាក់,ខេត្តបាត់ដំបងចំនួន១៩នាក់,​ខេត្តព្រៃវែងចំនួន​២៤នាក់,ខេត្តបន្ទាយមានជ័យ​ចំនួន​២៦នាក់,ខេត្តកំពង់​ធំចំនួន​៣នាក់,​ខេត្ត​សៀមរាបចំនួន​១០នាក់,ខេត្តឧត្តរ​មានជ័យ​ចំនួ​ន​៤នាក់,ខេត្តស្វាយរៀងចំនួន៣នាក់,ខេត្ត​កំព​ង់ចាមចំនួន​៨នាក់និង​ខេត្តត្បូងឃ្មុំ​ចំនួន​៣​នាក់​។​

សូមបញ្ជាក់ថា​ ការឃាត់ខ្លួនពលករខ្មែរធ្វើ​ចំ​ណាក​ស្រុក​ទាំងកណ្តាលអធ្រាត្យ​នៅនឹង​កន្លែង​ដើម្បី​សួរ​នាំម្តងម្នាក់ៗ​ មិនបាន​រួចរាល់នោះ​ទេ​គឺ​ដោយសារពេលវេលា​យប់ជ្រៅផងកម្លាំងក៏បាននាំពួកគាត់មកស្នាក់នៅប៉ុស្តិ៍​ស្ពានម៉ាឡៃមួយយ​ប់សិន លុះព្រឹកឡេីងម៉ោង៧.០០នាទីថ្ងៃចន្ទ​ទី​២៩​ ខែមេ​សា ឆ្នាំ២០១៩ ទើប​បានធ្វេីការសា​កសួរ​បន្ត​និង​បានធ្វើការណែនាំ​អប់រំ​ ដោយ​មានវត្ត​មានលោកវរសេនីយ៍ទោសួង សៅ ​ប្រធានវរៈ​​សេនា​តូច​៨​១៥នគរបា​លការពារ​ព្រំដែន​,លោ​កនាយករដ្ឋ​បា​លសាលាស្រុកម៉ាឡៃ,លោកវរសេ​នីយ៍​ឯក ជីម សុខន មេបញ្ជាការរងវរៈ​៨១៥,និ​ ង​លោកវរសេ​នីយ៍​ឯក ហេង ប៉ូរ៉ាម៉ូ នាយប៉ុស្តិ៍​ស្ពានម៉ា​ឡៃបា​​នធ្វេីការអប់រំ​ណែនាំដល់ពលករ​ចំនួន១១៤នាក់​រួច​ធ្វេីកិច្ចសន្យា​បញ្ជូនឲ្យ​ត្រឡប់​ទៅលំនៅដ្ឋា​ន​ឯស្រុកកំណើតរៀងៗខ្លួន​វិញ។

គួរកត់សំគាល់ថា​ ក្នុងពិធី​ចូលរួមដោះស្រាយ​ជូ​នប្រជាពលរដ្ឋ​ចំនួន១១៤នាក់​នេះបានបញ្ចប់ដោយភាពរីករាយនិងស្និទ្ឋស្នាលបំផុត​ពីសំណា​ក់​មន្រ្តីពិត​ៗ​ក្នុងនាមជាអ្នកដឹកនាំ​ខិតខំយកចិត្តទុក​ដាក់​បំរេីរាស្រ្តដោយស្មោះត្រង់​ ខណៈ​ដែលស​ម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចង់បា​ននោះ​គឺមន្ត្រី​ដែលចេះចូលរួម​គ្នាដោះស្រាយគ្រ​ប់​បញ្ហានៅនឹងកន្លែងបានទាន់ពេលវេលា​ ដូច​ជា​ថ្នាក់ដឹកនាំ​របស់អង្គភាព​ខាងលើ​នេះ នឹ​ង​លោកប្រធាន​វរៈ​៨១៥គឺ​លោកខិតខំការពារ​សុវ​ត្ថិ​ភាពជូនប្រជាពល​រដ្ឋ​គ្រប់វិនាទីទោះបីជាមាន​ការ​នឿយហត់យ៉ាងណា​មិនថាថ្ងៃឬយប់លំបាកនោះ​ឡេីយ៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com