0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសក្ខីភាព​ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦

(ប៉េកាំង)៖ ​​បន្ទាប់ពីជំនួបពិភាក្សាដែលបានចំ​ណាយពេលប្រមាណ២៥នាទីរួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយ​ករដ្ឋមន្រ្តីចិន បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ ក្នុងនោះរួមមាន៖

១_អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគចុះហត្ថ​លេខារវាងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ ឯកឧត្តម ចាង យុង អនុប្រធានគណៈកម្មការកំណែទំរង់ និងអភិវឌ្ឍន៍ជាតិ។

២_អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ នៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ចុះហត្ថលេខារវាង ឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយ​ករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពសាធារណ​រដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុ​ជា។

៣_អនុស្សារណៈ​ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ស្តីពីការនាំអង្ករកម្ពុជាចំនួន៤០ម៉ឺនតោន ចូលទីផ្សារចិន ចុះហត្ថលេ​ខារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយ លោក លូ ជុន ប្រ​ធានក្រុមហ៊ុនសាជីវកម្ម COFCO ។

៤_អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីសហប្រតិបត្តិការក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ចុះហត្ថលេ​ខារវាង ឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម លីវ លានកី ប្រធានធនាគារចិន ។​

៥_ផែនការសកម្មភាព ស្តីពីការបង្កើតសហគម​ន៍វាសនារួម កម្ពុជាចិន ចុះហត្ថលេខារវាង ឯក​ឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តី ក្រ​សួងការបរទេសចិន ។​

៦_កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេក​ទេស ជាហិរញ្ញប្បទានឥតសំណង ចុះហត្ថលេខារវាង​ ឯកឧត្តម អគ្គបណ្ឌិ​ តសុភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអភិឌ្ឍអន្តរជាតិ របស់ប្រទេសចិន៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com