(តាកែវ)÷ ពិធីបុណ្យទទ្លេនារាត្រីដ៏សែនមនោ រម្យថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ បានឈានដល់ពិធីបិទបញ្ចប់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជំទាវ ហើយក៏មានការអញ្ជើញចូលរួមពីឯក ឧត្ដម វុី សំណាង អភិបាលខេត្តតាកែវ ឯកឧ ត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រម ទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង-ស្រុក កងកម្លាំងទាំង៣ មន្ត្រីរាជការ វិស័យឯកជន សមាគមយុវជន សិស្ស និស្សិ ត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។
ឯកឧត្ដមដ្ឋមន្ត្រី ហួត ហាក់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់គណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី៩នេះ ដែលបានរួមសហ ការគ្នាអស់ពីកម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ និងស ម្រេចបានលទ្ធផលគួរជាទីមោទនៈ ទាំងការ រៀបចំ ទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានចូល រួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមដែរថា ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ រយ: ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ បានប្រព្រឹត្តទៅដោ យរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ ដោ យមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួម ទស្សនាកម្សាន្តប្រមាណជាង៣៥ម៉ឺននាក់ ក្នុ ងនោះភ្ញៀវបរទេសប្រមាណជាង១០០០នាក់ ដោយនៅថ្ងៃទី១ ទទួលបានប្រមាណជាង១០ ម៉ឺននាក់ នៅថ្ងៃទី២ ដែលជាថ្ងៃបើកពិធីជាផ្លូវ ការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ១១ម៉ឺននាក់ ចំណែកនៅថ្ងៃបិទបញ្ចប់នេះទទួលបានប្រមាណជាង១៤ម៉ឺននាក់បន្ថែមទៀត។
គួរកត់សំគាល់ថា ភាពជោគជ័យដ៏ត្រចះត្រច ង់នេះ គឺអាស្រ័យដោយការចូលរួមពីគ្រប់តួអ ង្គពាក់ព័ន្ធទាំងអស់ដែលជាសហថាមពលដ៏ខ្លាំងក្លា ជាពិសេសជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលើរាជរដ្ឋា ភិបាលនិងអាជ្ញាធរ ដែលធ្វើឱ្យបងប្អូនមានភាពកក់ក្តៅក្នុងការចេញដើរកម្សាន្ត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួ ងទេសចរណ៍ និងក្នុងនាមគណៈកម្មការអន្តរ ក្រសួង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រា លជ្រៅជាទីបំផុតជូនចំពោះសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រសួង ទេសចរណ៍ និងគណៈកម្មការអន្តរក្រសួងរៀ បចំព្រឹត្តិការណ៍បុណ្យទន្លេជាប្រវត្តិសាស្ត្រនេះឡើងនៅលើទឹកដីខេត្តតាកែវដ៏ចំណាស់ដែលពុំធ្លាប់មានពីមុនមក។
សូមបញ្ជាក់ជូនថា នៅក្នុងពិធីបិទនេះក៏មាន ការប្រគល់-ទទួលទង់ ខេត្តជាម្ចាស់ផ្ទះរៀបចំបន្តព្រឹត្តិការណ៍បុណ្យទន្លេ គឺខេត្តពោធិ៍សាត់ ហើយខេត្តពោធិ៍សាត់ នឹងមានសក្តានុពលអ្វីខ្លះដែលទ្រទ្រង់ដល់ទេសចរណ៍សហគមន៍តាមដងទន្លេ…!សូមត្រៀមខ្លួនទាំងអស់គ្នាក្នុ ងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅលើទឹកដីខេត្តពោ ធិ៍សាត់៕