0

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងធ្វើកំណែទម្រង់ស៊ីជម្រៅចំពោះវិស័យការពារជាតិ និងកម្លាំងនគរបាល

រាជធានី​ភ្នំពេញ៖ ដូចអ្វីដែលជាការរំពឹងទុករបស់​រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបង្ហាញ​ជំហរអំពីការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ​ទៅលើវិស័យកងកម្លាំង​ប្រដាប់អាវុធ​នាពេលកន្លងមកនេះ​ រាជរដ្ឋាភិបាល​គ្រោងនឹងធ្វើ​ចំពោះក្រសួង​ការពារជាតិ និងក្រសួងមហាផ្ទៃ ដែលជាក្រសួងគ្រប់គ្រងលើកម្លាំងកងទ័ព និងកម្លាំងនគរបាល​។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅ​ក្នុ​ងកិច្ចសម្ភា​ស​ន៍មួយ​ពីទីក្រុងប៉េកាំង ប្រទេសចិន នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា នៅថ្ងៃអនាគតខាងមុខនេះទៀត ក្នុងជួរកងទ័ពមានតែរដ្ឋមន្រ្តីការពារជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ ដែលពាក់ផ្កាយ៤, ត្រឹមអគ្គមេបញ្ជាការរង និងអគ្គនាយកនៃអគ្គនាយកដ្ឋាននានា ពាក់ត្រឹម​ផ្កាយ៣, អគ្គ​នាយករងពាក់ត្រឹមផ្កាយ២ប៉ុណ្ណោះ។មេបញ្ជា​ ការកងទ័ពជើងគោក ជើងអាកាស ជើងទឹក​ គឺពាក់ត្រឹមផ្កាយ៣ និងតាមបណ្តាមេបញ្ជាការភូមិភាគនានា ផ្តល់ត្រឹមផ្កាយ២។ ដោយឡែកអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទទាំងអស់ នឹងត្រូវពាក់ត្រឹមផ្កាយ៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ចំណែកថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិ​ការ ដែលពាក់ផ្កាយ៤ និងទម្លាក់មកត្រឹមផ្កាយ​៣។ ពាក់ព័ន្ធនឹងកំណែទម្រង់នេះសម្តេចតេជោ ហ៊ុន​ សែន មានប្រសាសន៍ដែរថា នឹងធ្វើកំណែ​ទម្រង់លើកម្លាំងនគរបាលផងដែរ ហើយទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នឹងសិក្សាលម្អិតបន្ថែមលើការកែទម្រង់នេះ៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com