0

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១០ម៉ឺននាក់បានមកទស្សនាក្នុងព្រឹត្តិការណ៍បុណ្យទន្លេថ្ងៃទី១ នៅខេត្តតាកែវ 

(តាកែវ)៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ១០១ ៣៧៦នាក់ បានធ្វើដំណើរកម្សាន្ត និងទស្សនាព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ដែលមានការរៀបចំជាស្តង់ ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនដែលបង្ហាញអំពី វប្បធម៌ ប្រពៃណីខ្មែរ។

ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ រៀបចំឡើង ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅទីរួមខេត្តតាកែវ នៅបរិវរណសួនច្បារទល់មុខសាលមហោស្រពខេត្តតាកែវ។

នាល្ងាចថ្ងៃទី២២ ខែមីនា ដែលជាថ្ងៃនៃពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នឹងមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផងដែរ។

សូមជម្រាបថា គោលបំណងសំខាន់ៗចំនួន៣ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ក្នុងឆ្នាំ២០២៥ រួមមាន៖

ទី១៖ ដើម្បីជំរុញ លើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ

ទី២៖ ចូលរួមគាំទ្រគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេ និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា

ទី៣៖ បំផុសចលនាមហាជន និងគ្រប់ភាគីពាក់ព័ន្ធឲ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងសកម្មភាពនៃការបង្កើនសោភណភាព អនាម័យបរិស្ថានទីក្រុង និងសហគមន៍ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ, សង្គម, សន្តិសុខ, សិល្បៈ កំសាន្ត

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10 06
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net