0

មន្ត្រីជាន់ខ្ពស់CPP2រូប​ត្រូវបានប្រជាជនរិះគន់​ថាជាអ្នកនាំពាក្យដើរទៅមុខមួយជំហ៊ានដើរ​ថ​យពីរ​ជំហ៊ានយករឿងដាច់ភ្លើងមកលាបពណ៌ឆ្លុះប​ញ្ចាំងក្នុងរបបប៉ុលពត?​

រាជធានី​ភ្នំពេញ​ ​៖ ខណៈ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា​ ​បាន​អញ្ជើញ​ដឹកនាំ​គណៈ​ប្រ​តិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​អញ្ជើញ​ទៅដល់​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​ដោយ​សុវ​ត្ថិ​ភាព​ ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ចាប់ពី​ថ្ងៃទី​ ​២៥​ ​ដល់​ថ្ងៃទី​ ​២៩​ ​ខែមេសា​ឆ្នាំ​ ​២០១៩​នេះ ហើយស្របពេល​ដែលអគ្គិសនីកម្ពុជា នៅតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ កំពុងតែជួបការដាច់ចរន្តជាញឹកញាប់ បូករួមទាំងរដូវក្តៅផងនោះ ស្ថានភាពដាច់ភ្លើងនៅរា​ជធានីភ្នំពេញ កាន់តែធ្ងន់ធ្ងរទៅៗ ដោយពេលខ្លះ ដាច់ទាំងថ្ងៃ ដាច់ទាំងយប់ ហើយមានបញ្ហាមួ​យទៀត គឺភ្លើងដាច់ញឹកញាប់ តែបែរជាគីឡូភ្លើងឡេីងទៅវិញ ?​។

ទាក់ទិននឹង​រឿងរ៉ាវអគ្គិសនីប្រហែលជាប្រិយមិ​ត្តគ្រប់គ្នាបានដឹងហើយ ជាពិសេសប្រជាពល​រដ្ឋបាននាំគ្នាលើកឡើងជាបន្ដបន្ទាប់ ហើយថែ​មទាំងបានឆ្ងល់​ចោទជាសំណួ​រ ដ៏ចាក់ដោតបំផុ​តនោះ ប្រជាជនបានសួរថា តើផ្ទះរបស់អគ្គនា​យ​កអគ្គិសនីកម្ពុជា មានដាច់ចរន្ដភ្លើងដូចប្រជាព​លរដ្ឋដែរ​ឬទេ?។​

លោក ទិត សុធា អ្នកនាំពាក្យទីស្ដីការ បានលើ​កឡើងថាកាលពីសម័យប៉ុលពត គ្មានម៉ាស៊ីនត្រជាក់ គ្មានកង្ហា គ្មានភ្លើងអគ្គិសនីនិងអត់មាន​អាហាហូបគ្រប់គ្រាន់ក៏ចេះរស់បាន​?​​។​លោក​បា​នបញ្ជាក់ថា​សម័យប៉ុលពត នៅពេលគេបង្ខំឲ្យ​ធ្វើការទាំងថ្ងៃក្តៅហែង យប់គ្មានពេលសម្រាករស់នៅមិនបានជួប​ជុំគ្រួសារ គ្មានម៉ាស៊ីនត្រជា​ក់ គ្មានកង្ហា គ្មានភ្លើងប្រើប្រាស់ គ្មានចំណីអា​​ហារគ្រប់គ្រាន់ ម៉េចក៏ចេះតស៊ូរស់បាន ចុះពេល​នេះគ្រាន់តែខកខានប្រើប្រាស់ភ្លើងមួយរយៈ ហេតុអ្វីក៏ស្រែកថ្ងូរ​យ៉ាងនេះ? អាចមកពីធ្លាប់បានរស់នៅសុខស្រួលពេក​ ទើបពិបាកទ្រាំនឹងការលំបាក។

លោក សុខ ឥសាន អ្នកនាំពាក្យគណៈបក្សប្រ​ជាជនកម្ពុជា បានធ្វើការចោទប្រកាន់ថាមានតែ​ក្រុម​ប្រឆាំងទេដែលរអ៊ូ​ររទាំនិងរិះ​គន់រឿងដាច់​ភ្លើ​ងនៅស្រុកខ្មែរយើង​ហើយថាពួក​អ្នកស្រែក​រិះ​គន់រឿងដាច់ភ្លើងបន្តិចបន្ទួច​ទាំង​នោះ​ជាពួកអ​គតិ​!។

ប្រតិកម្មពីមហាជនទៅនឹងការលើកឡើងរបស់​មន្ត្រីជាន់ខ្ពស់​នៃគណៈបក្សប្រជាជនកម្ពុជា​(CPP)ចំនួ​ន២រូបនេះ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គ​ម(Facebook)ដោយមាន​អ្នក​ខ្លះលើកឡើងថាមកពីមានអ្នកអន្ទ្រើសៗច្រើន​ពេកដែលប្រើប្រាស់ភ្លើងរដ្ឋមិនបង់លុយ ទើបភ្លើងវាដាច់ញឹកញាប់បែបនេះ​?។​ចំណែកអ្នកខ្លះ​ទៀតនិយាយថា​កាលបោះឆ្នោត២០១៨គ្មានបក្សប្រឆាំងស្អីនោះទេ ចុះឥឡូវលោក សុខ ឥសាន ចោទប្រកាន់អ្នកបោះឲ្យគណៈបក្សប្រ​ជាជនកម្ពុជា​ជាបក្សប្រឆាំងទៅវិញ​…អត់យល់! រីឯអ្នកខ្លះទៀតលើកឡើងតាមបែបជា​ចំអកថា​មិន​បាច់ឆ្ង​ល់​អី​ទៀតទេ ពួកគាត់ទាំងពីរនាក់ហ្នឹង​បើ​សិនមិនបាននិយាយអញ្ចឹងទេនោះគឺច្បាស់ជា​អត់កន្លែងអង្គុយ​ ម៉្លោះហើយចេះតែខំប្រឹងនិយា​យដូរបាយស៊ីប៉ុណ្ណោះ។

អង្គភាពគេហទំព័រ​MSKnews​យើងនឹងរង់ចាំទទួល​ព័ត៌មានពីគ្រប់មជ្ឈដ្ឋាននានានៅរៀងរា​ល់ម៉ោងធ្វើការ៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com