0

លោក យី ថុល មេគយព្រែកចាក​រងការរិះគន់​ធ្វើឲ្យបាត់​ប្រា​ក់ពន្ធចំណូលរដ្ឋ​ចំណែកផលប្រយោជ​ន៍​ធ្លាក់ចូលហោប៉ៅឯកជន​!ល្មមACU​ចុះ​ស៊ើបអង្កេតហើយ​

ខេត្តកំពត៖ តាមសេចក្តីរាយការណ៍បានឲ្យដឹង​ថា​លោក យី ថុល មេ គយច្រកទ្វារអន្តរ​ជាតិព្រែកចាកស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំ​ពត ដែលទើបឡើងកាន់តំ​ណែងកាលពីពេលថ្មីៗនេះ បានឃុប​ឃិតបើក​ដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិ​ញខុសច្បាប់កា​ន់តែច្រើ​នឡើងៗ ដើម្បីជាថ្នូរនឹ​ងផលប្រយោជ​ន៍ព្រម​ទាំងប្រើអំណាចគាបសង្ក​ត់យកលុយពីក្រុមអាជីវករតូចតាចដែលរកស៊ីនាំចូលទំនិញកំប៉ិក​កំប៉ុកពីវៀតណាមទៀតផង ហើយ​មិនតែប៉ុ​ណ្ណោះលោក យី ថុល ថែមទាំងបញ្ជាឲ្យលោ​ក រស់ សាត អនុប្រធានស្នាក់ការព្រមទាំងបក្ខ​ពួក២នាក់ទៀតធ្វើជាលេស​ពិនិ​ត្យមើលឡើង​វិញនូវរាល់ការនាំចូលនាំចេញទំនិញគ្រប់ប្រ​ភេ​ទពីពួក​ឈ្មួញធំៗ​សម្រាប់ប្រមូលលុ​យដាក់ថ្ងៃដាក់ខែ​ថែមទៀតផង។​

ប្រភពពីសមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថាបច្ចុប្បន្នឈ្មួញធំៗនាំចូលទំនិញ​ទំគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុស​ខុសច្បាប់តាមច្រកទ្វារអន្តរជាតិព្រែកចាកគឺបង់​ពន្ធត្រឹមតែ៣០ភាគរយទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺលោក យី ថុល ឃុបឃិតបែងចែក ផលប្រយោជន៍លើតុក្រោមតុជាមួយឈ្មួញនិង​បក្ខពួក​យ៉ាងសុខស្រួល ព្រោះលោក យី ថុល ធ្លាប់មានជំនាញខាងប្រព្រឹត្តអំពើពុករលួយ​កា​លពីគាត់កាន់តំណែងជាប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វេរភាគី៤០០​នៅក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង មកម៉្លេះហើយឥឡូវនេះ​លោក យី ថុល កំពុងយកមកអនុវត្តន៍​ក្នុងយុទ្ធ​សាស្ត្រគ្រុឌជាន់គ្រុឌនៅច្រកទ្វារអន្តរជាតិព្រែកចាក​ ស្រុកកំពង់ត្រាច ខេត្តកំពត ជាបន្តទៀត។​

ប្រភពបានបន្តថា ក្រោយពេលឡើងកាន់តំណែ​ងជាមេគយច្រកព្រែកចាកភ្លាមលោក យី ថុល បានបញ្ជាឲ្យលោក រស់ សាត ដែលជាអនុប្រ​ធានស្នាក់ការព្រមទាំងបក្ខពួក២នាក់ទៀតដើរ​ពិនិត្យមើលឡើងវិញចំពោះការនាំចូលនាំចេញ ទំនិញគ្រប់ប្រភេទនៅច្រកទ្វារអន្តរជាតិព្រែក ចាក បន្ទាប់ពី​ទទួលបញ្ជានេះ លោក រស់ សាត និងបក្ខពួកបានរឹតបន្តឹងគាបយកលុយពីក្រុម ឈ្មួញនាំចូលនាំចេញទំនិញតាមច្រកព្រែក ចាកយ៉ាងកំរោលតែម្តង ហើយលោក យី ថុល បានឃុបឃិតឲ្យឈ្មួញធំៗបង់លុយដាក់ខែ​ឲ្យ​បាននៅ​បន្តនាំចូលទំនិញគេចពន្ធ ទំនិញបង់​ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូនដើ​ម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។​

សូមបញ្ជាក់ថា​លោក យី ថុល កំពុង​ប្រើ​អំណា​ច​នឹងតួនាទីខ្លួន​ធ្វើជាដើមទុន​ដើម្បី​ប្រមូលលុយ​ តាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំង​ អស់ មិនតែប៉ុណ្ណោះលោក យី ថុល បានចាត់​ តាំងមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យគាបជម្រិត​យ​ កលុយពីក្រុមឈ្មួញនាំចូល នាំចេញទំនិញតាម​ ច្រកព្រែកចាកយ៉ាងគឃ្លើនហើយថែមទាំង​គាប​សង្កត់ជាន់កប្រជាពលរដ្ឋ អាជីវករតូចតាច​យកលុយ​គ្មានត្រាប្រណី​សូម្បីតែពួកគាត់​រកស៊ីលក់​ដូរ​ទំនិញ​បន្តិចបន្ទួច​ស្ទើររកលុយ​បង់ឲ្យសមត្ថ​កិច្ច​និងគយ​មិនគ្រាន់ផង​ ពួកគាត់ត្អូញត្អែរ​ថាសព្វថ្ងៃ​នេះរកស៊ីចិញ្ចឹមតែគយប៉ុណ្ណោះ។​

ប្រភព​បានឲ្យដឹងថាសព្វថ្ងៃនេះ​លោក យី ថុល ប្រធានការិយាល័​យ​គយនិងរដ្ឋាករ​ច្រកទ្វារអន្តរ​ជាតិ ព្រែកចាក កំពុងប្រើអំណាចគាបសង្កត់​យ​កលុយពីអាជីវ​ករតូច​តាចនិងឈ្មួញធំៗ​តាមរ​បៀបពុករលួយយ៉ាងគគ្លើន​គ្មា​នញ​ញើត​កោត​ខ្លាច​ចំពោះមហាជនរិះគន់ឬ​ថ្នាក់ដឹ​កនាំដកតំ​ណែងគ្រវាត់ចោលនោះ​ឡើយ​ ព្រោះ​លោក យី ថុល កំពុងងុបងុលនឹងការ​ប្រព្រឹត្ត​អំពើពុករលួ​យ​ដោយបាន​ឃុបឃិតឲ្យឈ្មួញធំ​ៗ នាំចូលទំនិ​ញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ប្រចាំខែ​យកមកបែង​ចែកបក្ខពួ​កខ្លួនធ្វើមានបានតែប៉ុណ្ណោះ​។​

ពាក់ព័ន្ធនឹងករណីខាងលើ​នេះ ប្រជាពលរដ្ឋនិងអាជីវករ​បានសំ​ណូមពរដល់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងលោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសលោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួ​យ​គួរ​ពិនិត្យឡើងវិញជាបន្ទាន់ចំពោះភា​ពមិនប្រក្រតី​នៅអង្គភាពគយច្រកទ្វារអន្តរជា​តិព្រែកចា​ក​ហើយចាត់វិធានការទប់ស្កា​ត់អំ​ពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោ​ក យី ថុល ព្រម​ ទាំងបក្ខពួកខ្លះៗផងព្រោះលោក​ យី ថុល គ្រាន់​ តែ​ឡើងកាន់តំណែង​មិន​ទាន់បាន​មួយខែស្រួល​បួលផងបែរជាលោក យី ថុល និងបក្ខពួកឃុប​ឃិតគ្នាប្រព្រឹត្ត្រ​អំពើពុក​រ​លួយតាមច្រើនរូប​ភា​ពដោយគ្មានខ្លាចក្រែងអ្វីទាំង​អស់ ។

អង្គភាពគេហទំព័រMSKnewsពុំអាចធ្វើការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធខាងលើបានទេនៅពេលនេះយើងនឹងរង់ចាំទទួលព័ត៌មានថ្មីៗបន្ថែមទៀតរៀងរាល់ម៉ោងធ្វើការ៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com