0

ថ្លើមធំពាសមេឃហើយប្អូនស្នងការនិងចៅហ្វា​យខេត្តមណ្ឌលគិរី​ដឹកឈើ​តាមរថយន្តឡង់គ្រី​ស័រប៉ើងបារ៉ាស់ប៉ុស្តិ៍៧ច្រកណាំលៀរ​ចូលទៅ​វៀតណាម​យ៉ាងរលូន​?

ខេត្តមណ្ឌលគិរី៖ ប្រមុខ​រាជរដ្ឋាភិបាល​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរា​ជាណាចក្រកម្ពុជា បាន​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញា​ធរនិងមន្ត្រី​អនុវត្តន៍​ច្បាប់​ ត្រូវ​​តែ​ធ្វើ​ការចុះ​ចាប់​បង្ក្រាប​នូវ​រាល់​បទ​ល្មើស​ឲ្យ​ដូច​ភ្លៀងរលឹម ​ជាពិសេស​ការទប់​ស្កា​ត់​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ខណ​:​ដែល​ព្រៃឈើ​នៅក្នុង​ប្រទេ​ស​កម្ពុជា​ កំពុង​រង​វិនាសកម្ម​យ៉ាង​ហិនហោច​ទៅ​ហើយ​នោះ ​ផ្ទុយទៅវិញ​ បែរ​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី លោក​ ស្វាយ សំអ៊ាង ជាអភិបាលខេត្ត​ និង​លោក​ ឡោ សុខា ជា​ស្នងការ​នគរបាល​ខេត្ត​ កំពុង​រង​ការរិះគន់​ថា​ បាន​បើកដៃ​ឲ្យ​ឧកញ៉ា​ និង​មេ​ឈ្មួញ​ឈើ​ជា​ច្រើន​សម្រុ​ក​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​កាន់តែ​មាន​ភាពល្បីល្បាញ​ខ្លាំងឡើង​តាមរយ​:​ការបើក​ភ្លើង​ខៀវពី​សំណាក់​លោក​ទាំងពីរ​ ដើម្បី​ទទួលបាន​លាភ​ស​ក្ការ​:​ផលប្រយោជន៍​ផ្ទាល់ខ្លួ​ន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​ដោយ​មិន​ខ្វល់ខ្វាយ​ពី​រឿង​ច្បាប់​ទម្លា​ប់​អ្វី​នោះឡើយ​ធ្វើឲ្យ​កិត្តិនាម​លោកចៅហ្វាយខេត្ត​និងស្នងការ​ល្បីថា​ជា​ស្តេច​ក្រាញ់ប្រចាំខេត្ត​មណ្ឌលគិរី​ ដែ​ល​ឧកញ៉ានិងមេឈ្មួញ​នាំគ្នារកស៊ីឈើបានយ៉ា​ងសុខស្រួល​ដោយសារ​យកលុយ​ទៅ​បង់​ឲ្យម​ន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុ​ងខេត្តមណ្ឌលគិរី។​

ជាក់ស្តែងសកម្មភាពដឹកជញ្ជូនឈើ​កាលពីយ​ប់ម្សិលមិញ​នេះ​ គេបានឃើញ​មេការ​ឈ្មោះ សឿន ដោយបានអះអាងថាជាប្អូន លោក ស្នងការ ឡោ សុខា បានយកលុយពីក្រុមហ៊ុនវៀតណាម មកចាត់ចែងរត់ការផ្លូវ បែងចែកដល់អាជ្ញាធរ សមត្ថកិច្ច ជំនាញជាច្រើនស្ថាប័ន ដើម្បីបិទភ្នែកបិទច្រមុះ បិទមាត់​ក្នុងការបើកដៃ​ឲ្យមេឈ្មួញ​ឈ្មោះ គួយ សុឃុន ជាមន្ត្រីនគរបា​លនិងត្រូវជាប្អូនប្រុសលោក ស្វាយ សំអ៊ាង ចៅ​ហ្វាយខេត្តមណ្ឌលគិរី​ បានបន្តសកម្មភាពដឹកជ​ញ្ជូន​ឈើទៅវៀតណាមយ៉ាងគគ្រឹកគគ្រេង​ប្រ​​មាណពី២០​ទៅ៣០រថយន្ត​ឡង់គ្រឺស័រកែច្នៃបានយ៉ាងរលូន តាមច្រកទ្វេរភាគីប៉ុស្តិ៍៧​-ណាំ​លៀរ។

ប្រភពបានឲ្យដឹងថា​ថ្មីៗនេះគេបានកត់សំគាល់​ឃើញមានសមត្ថកិច្ច​និងមន្ត្រីជំនាញ​បាន​ចុះ​ទៅតំបន់នោះយ៉ាងព្រោង​ព្រាត​ដូចជាទៅវាយស្មៅ​បង្អើលពស់គោះយកលុយ​ពីឈ្មួញឈ្មោះ ឆុង ដែល​បានលួចដឹក​ជញ្ជូនឈើតាមគោយន្ត​ជា​ច្រើនគ្រឿង​បន្តកន្ទុយគ្នា​ទៀត​ ចេញពីចំណុ​ចភូមិប៊ូលូស ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តម​ ណ្ឌលគិរី គឺនៅក្បែរការដ្ឋានមួយកន្លែង​​ដោយគ្មានចំណាត់​ការ​ចាប់​នោះទេ ដែលគេសង្ស័យ​ថាបើចាប់មាន​តែវាយបំបែកឆ្នាំងបាយខ្លួនឯងតែប៉ុណ្ណោះ។

ជាពិសេស​គេបានសង្កេតឃើញថា លោក សំរិទ្ធ ណយ មេប៉ុស្តិទ្វេរភាគីណាំលៀរ ជាមេក្លោងបង្កើតឲ្យ​មានបទល្មើសឈើឆ្លងដែនទៅ​ប្រ​ទេ​សវៀតណាម ដោយយកច្រករបស់ខ្លួនតែម្តងសម្រាប់ធ្វើ​ជាមធ្យោបាយឲ្យ​ឈ្មួញដឹកជញ្ជូនឈើ តាមរយ:ឡានឡង់គ្រឺស័រកែច្នៃ គោយន្តកែច្នៃ ជាភារកិច្ចរបស់លោក សំរិទ្ធ ណយ បើកបារ៉ាស់ ចាំ​ទទួលបានសេដ្ឋកិច្ចពីឈ្មួញ​ទាំង​នោះ​ដោយ​ខ្លួនឯង​សមគំនិតឲ្យ​មានបទល្មើសក្នុងតំណែងតួនាទី ភារកិច្ចរបស់ខ្លួនដែលមានកាតព្វកិច្ចការពារ​ទប់ស្កាត់និង​បង្ក្រាប។

ប្រភពបន្តថា​លោកផ្កាយ២ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រសិនបើ​មិនបានសើមមាត់សើមក​នោះទេ គឺច្បាស់ជា​គាត់មិន​ទុកឲ្យ​​លោក សំរិទ្ធ ណយ ឈរជើងប្រចាំប៉ុស្តិ៍​៧​​ដុះស្លែ​សម្រាប់ប្រមូលសេដ្ឋកិច្ចពីបទល្មើសឈើឆ្លងដែន ខណៈបទល្មើសបន្តកើតឡើងយ៉ាងកក្រើកឥតឈប់ឈរ​ដដែលៗក្នុងការ​លួចដឹក​ជញ្ជូន​ឆ្លងដែនជាញឹកញាប់ គឺលោកស្នងកា​រមិនចាប់អារម្មណ៍ ធ្វើមិនដឹងមិនឮអ្វីទាល់តែ​សោះ ។

ប្រជាពលរដ្ឋបានលើកឡើងថា​បើ​មេក្លោងបទ​ល្មើសឈើ នឹងមេប៉ូលីស ចៅហ្វាយខេត្ត​​ បានបើកដៃឲ្យ​ឈ្មួញដឹកឈើឆ្លងទៅប្រទេសវៀត​ណាមជារៀងរាល់ថ្ងៃ​យ៉ាងដូច្នេះ​ ពួកគេគឺស្ថិត​នៅមិន​ឆ្ងាយពីក្រសែភ្នែកអាជ្ញាធរខេត្ត សមត្ថ ​កិច្ច ជំនាញ អាចស្រាវជ្រាវឈានដល់ការចាប់​ខ្លួន​ជន​ល្មើសជាក់ស្តែងទាំងអស់នោះបាន​គ្រប់​ ពេលវេលា​។ប៉ុន្តែ​លោក ស្វាយ សំអ៊ាង ចៅហ្វា​យ​ខេត្តមណ្ឌលគិរី ទោះរងនូវការស្តីបន្ទោសយ៉ាងធ្ងន់ៗ​ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញបទល្មើសព្រៃឈើបន្តកើតមាននៅខេត្ត​មណ្ឌលគិរី ល្បីក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាអភិបាលខេត្តអសមត្ថភាព។

ចំណែកឯ​ឈ្មួញវិញ​មានឱកាសច្រើនឡើងៗ​ក្នុងជម្នួ​ញ ប្រមូលទិញដឹកជញ្ជូនឈើឆ្លងដែន​ទៅវៀតណាមបានជារឿយៗ គឺ​ឈ្មួញមុខដដែ​លៗ សមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រើនស្ថាប័ន ធ្លាប់យកលុយមុខដដែលៗ រហូតដល់ប្រជាជនលើកដោយសម្តី​ចំអកថាអស់លោកទាំងនោះបើមិនមានបទល្មើសឈើ ពួកគាត់មុខជាដាច់បា​យ ហើយគ្មានលុយទិញឡានទំនើបៗជិះ​និង​សង់ភូមិគ្រិះស្កឹមស្កៃនោះទេ។​

ពាក់ព័ន្ធនឹងករណី​មេការនិងឈ្មួញឈើ​ដែលត្រូវជាសាច់ញាត្តិ​បងប្អូនរបស់លោកស្នងការ និងចៅហ្វាយខេត្តមណ្ឌលគិរី ត្រូវបានប្រជា​ពលរដ្ឋ​រស់នៅ​ក្នុងស្រុកពេជ្រាដា ក៏​បាន​សំណូ​ម​ពរដល់ប្រមុខដឹកនាំរាជ​រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើចាត់វិធា​ន​ការឲ្យបានម៉ឹង​ម៉ាត់ថែមទៀត​ជម្រុញ​គណៈកម្មាធិ​ការថ្នាក់ជាតិដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ធ្វើយ៉ាងណាសូមមានវិធានការបង្ក្រាបដល់មន្ត្រីគ្រាប់ល្ពៅទាំង​នេះ តាមអភិក្រមទី៥​ទើបមានប្រ​សិទ្ធភាព​ចំពោះពួកឈ្មួញទុច្ចរិច្ច​និងមន្ត្រីពុក​រលួយ​ទាំង​នោះ​បាន។

អង្គភាពគេហទំព័រMSKnewsពុំអាចធ្វើការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធខាងលើបានទេនៅពេលនេះយើងនឹងរង់ចាំទទួលព័ត៌មានថ្មីៗបន្ថែមទៀតរៀងរាល់ម៉ោងធ្វើការ៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com