0

ការផ្តល់សិទ្ធឲ្យក្រុមហ៊ុន​អឹម ឌី អេស(MDS) ​ដែ​ល​ធ្លាប់​ល្បី​កាប់ឈើអស់​យក​ដីកំពុងបើកដៃ​​ឲ្យមេឈ្មួញ តាំង អៀង បន្តកាប់ឈើចេញពីដែ​​នជម្រកសត្វព្រៃនិងតំបន់អភិរក្សដែលអ្នកស្រុកនិយាយថាដូចកោរក្បាលចៅហ្វាយខេត្តពោធិ៍សាត់​ លោក ម៉ៅ ធនិន មិនខុសពីវែកគេស៊ីក្រោ​ម​​​ភ្នែកមិន​ដឹង?

ខេត្តពោធិសាត់​៖ សម្តេចតេជោ ហ៊ុន សែន នា​ យ​ករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងសារ​ព្រមានយ៉ាង​ដូច្នេះថា​”​បញ្ហាព្រៃឈើ​គឺត្រូវតែការពារ​ឲ្យបាន​ សៅ សុខា ឡើងឧទ្ធម្ភាគចក្រ​ល្បាតមើល​វាដឹក​ចេញពីណា​…អាកាប់ៗ​ហ្នឹង​វាកាប់នៅកន្លែង​​ណា​…បើឃើញហើយ​ខ្ញុំបញ្ជាឲ្យបាញ់​ បាញ់ពី​លើយន្តហោះ​កំទេចវាចោលតែម្តងទៅ​ព្រោះ​វាជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏ធ្ងន់ធ្ងរ​..! ហើយអាជ្ញាធរ​ដែ​នដី មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ​ត្រូវមើល​ព្រៃឈើទាំងមូល​ មិនមែនឲ្យមើល​ដើមឈើមួយ​ដើមប៉ុណ្ណោះទេ ឬ​ក៏ដើររាប់ដើមឈើធំៗ​នៅក្នុង​ព្រៃ​ដើម្បីឲ្យគេចូលទៅកាប់នោះជាដាច់ខាត​”។​

ជាក់ស្តែង​ថ្មីៗនេះ ក្រុមហ៊ុនអឹម ឌី អេស(MDS​)របស់លោកឧកញ៉ា ទ្រី ភាព ដែលធ្លាប់ល្បីល្បា​ញជើងខ្លាំងខាងកាប់បំផ្លាញនិងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងយកទៅលក់នៅវៀតណាម​រហូតមានលុយធ្វើមហាសេដ្ឋី​ ក្រោយពីអស់ព្រៃ​ឈើបានយកដីដាំកៅស៊ូនិងម្រេចអស់រាប់ពាន់រាប់ម៉ឺនហិកតានៅស្ទើរគ្រប់ទីកន្លែងនៃខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា​​​ ឥឡូវនេះស្រាប់តែ​ក្រុមហ៊ុ​​ន​អឹម ឌី អេស (MDS)ដែលផុតសុពល​​ភាពយូរ​ហើយនោះ​បែរជាបើកដៃឲ្យ​លោកឧក​​ញ៉ា តាំង​ អៀង មាន​សិទ្ធ​កាប់បំផ្លាញនិងប្រមូល​​ទិញឈើនៅក្នុងតំបន់ឧទ្យានជាតិការពារសត្វព្រៃភ្នំសំកុសនិងដែនអភិរក្សតំបន់់ជួរភ្នំក្រវាញភាគកណ្តាលដែលជាប់ព្រំប្រទល់ពីរស្រុកគឺស្រុកវាលវែង​និងស្រុក​ភ្នំក្រវាញ​ ខេត្តពោធិសាត់​ ដោយគ្មានចំណាត់ការទប់ស្កាត់និងបង្ក្រាបទាល់តែសោះ។​

តាមសេចក្ដីរាយការណ៍ពីខេត្តពោធិសាត់បានឲ្យ​​ដឹងថា​ សព្វថ្ងៃនេះ​ លោកឧកញ៉ា តាំង​ អៀង​ កំពុ​ងក្លាយជាម្ចាស់​ក្រុមហ៊ុន អឹម ឌី អេស​(M​D​​S)បាននឹងកំពុងមានមុខមាត់ក្នុងការកេណ្ឌកម្មករឲ្យចូលទៅកាប់និងប្រមូលទិញឈើដ៏ធំមួ​យ​នៅក្នុងខេត្តពោធិសាត់​ ជាពិសេស​គឺ​ជាប់​ពាក់ព័​​ន្ធនឹងបទល្មើសកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃ​ភ្នំសំកុស ស្រុកវាលវែង និងតំបន់អភិរក្សជួរ​ភ្នំក្រវាញភាគកណ្តាលដែលកំពុងធ្វើសកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូនយ៉ាងពេញបន្ទុកតែម្តង​ ហើយអា​ជ្ញាធរ សមត្ថកិច្ច និងមន្ត្រី​ជំនា​ញ​ ក្នុងខេត្តនេះ​គ្មាន​អើ​ពើធ្វើការចុះទៅទប់ស្កាត់​ ឬចាត់វិធានការបង្ក្រាប​​​នោះឡើយ។​

ប្រភពពីប្រជាសហគមការពារព្រៃឈើនិងមន្ត្រីអង្គការមួយចំនួន​បានឲ្យដឹងថាមេឈ្មួញ តាំង អៀង និងបក្ខពួក​ដែលគេ​សង្ស័យថា ​បានយក​ឈ្មោះក្រុមហ៊ុនអឹម ឌី អេស (MDS)របស់​​លោ​ក​​ឧកញ៉ា ទ្រី ភាព មកធ្វើជាឈ្នាន់នឹងជាន់ពន្លិច​​កិត្តិយសលោកឧកញ៉ា ទ្រី ភាព តែ​ម្តង​​ ហើយ​ទទួលផលប្រយោជន៍ពីបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសនិងដែនអភិរក្សជួរភ្នំក្រវាញភាគកណ្តាលយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់ពីព្រោះ​មេឈ្មួញ​ឈើដ៏ធំឈ្មោះ តាំង អៀង ​ជា​អ្នកបែងចែក​កញ្ចប់​លុយ​អស់រាប់លាន​ដុល្លារក្នុងការប្រមូលទិញ​និងដោះស្រាយ​ឲ្យម​ន្ត្រីជំនាញ​និងសមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ផងដែរ​ក្រោមក្រសែភ្នែកលោក ម៉ៅ ធនិន អភិបាលខេ​ត្តពោធិសាត់​ដែល​​ធ្វើជា​មិនដឹងមិនឮ​នោះ។​

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ​មេឈ្មួញ តាំង អៀង បានដំឡើងរោងម៉ាស៊ីនអារឈើជា​ច្រើនកន្លែងទៀត​នៅខាងក្រៅក្រុមហ៊ុន​អឹម ឌី អេស(MDS)​ក្នុង​ស្រុក​វាលវែង​ និង​ស្រុកភ្នំក្រ​វា​​ញ​ សម្រាប់​អារ ច្រៀក រួចដឹកជញ្ជូនចូលឃ្លាំង​​ក្រុមហ៊ុនឲ្យក្លាយជាឈើស្របច្បាប់​ ​​ហើ​​យ​ដឹក​ ជញ្ជូន​ឈើ​ចេញពី​តំបន់​នោះ នាំយកទៅល​ក់​នៅប្រទេសវៀតណាម​​​យ៉ាង​ពេញបន្ទុកជារៀង​​រាល់​ថ្ងៃ​ប្រព្រឹត្តទៅដោយ​ភាពរលូនបំផុត​ទំនងជា​មេឈ្មួញរូបនេះពិតជាបានរៀបចំកញ្ចប់បែងចែក​ឲ្យគ្រប់ស្ថាប័ន​ដល់មន្ត្រីពាក់ព័ន្ធក្នុងស្រុក ក្នុង​​ខេត្តទាំង​អស់​យ៉ា​ងពេញចិត្តពេញថ្លើម​ហើយ ទើបបានជាសម្ងំស្ងៀមស្ងាត់​គ្រប់គ្នាបែបនេះ​។​

ប្រភពបានឲ្យដឹងទៀតថា ការផ្តល់សិទ្ធឲ្យក្រុម​​ហ៊ុនអឹម ឌី អេស​(MDS)ដែល​​មានឈ្មោះ​ឧក​ញ៉ា​ តាំង​ អៀង មកចេញមុខធ្វើអ្វីៗបានស្រេច​តែអំពើចិត្តនោះគឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីកសិកម្ម មន្ត្រី​​បរិស្ថាន ប្រចាំការនៅ​តំបន់​ដែន​​ជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិ​​រក្ស​ជួរភ្នំក្រវា​ញភាគកណ្តាល​​នេះ​ផងដែរ ទើបពួ​ កគេមិនចាត់វិធានការបង្ក្រាបបទល្មើសកំពុងកើតឡើងយ៉ាងរាលដាលដែលអាចនឹងរងការវិនាសហិនហោចនៅពេលដ៏ខ្លីខាងមុខនេះ​។​ ដូច្នេះ​ លោក វេង សាខុន​ រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និងនេសាទ​ និងលោក​ ​សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថា​ន​ គួរតែរួមគ្នាពិនិត្យឡើ​ង​​វិញជាបន្ទាន់ចំពោះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសនិងដែនអភិរក្សតំបន់ជួរភ្នំក្រវាញព្រោះមានមន្ត្រីបរិស្ថានជាប់ពាក់ព័ន្ធនឹងបទល្មើសនេះខ្លាំងជាង​មន្ត្រី​រដ្ឋបាលព្រៃឈើ​ទៅទៀត ដោយសារ​ តែអំណាចរបស់មន្ត្រីបរិស្ថានជាកម្លាំងពាក់កណ្តាលប្រដាប់អាវុធ​ដែល​បានស្ពាយកាំភ្លើងដើរ​​កំញើញពួកអ្នកចូលទៅកាប់ឈើក្នុងព្រៃហើយទទួលបានផលប្រយោជន៍​ច្រើនជាងគេ​។​

សូមបញ្ជាក់ថាពាក់ព័ន្ធទៅនឹងបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីក្នុងតំបន់ដែន ជម្រកសត្វព្រៃភ្នំសំកុស និងដែនអភិរក្សជួរភ្នំក្រ​​វាញភាគកណ្តាលយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់នោះ​ គឺមេឈ្មួញ តាំង អៀង ​​អាចនឹងដើរតាមគន្លងចាស់របស់លោកឧកញ៉ា ទ្រី ភាព ​ខណៈសកម្មភាព​ដឹកជញ្ជូនឈើហ៊ុប​ត្រូវបានបើកចំហរ​ ធ្វើឲ្យព្រៃឈើកាន់​តែ​រងការ​វិ​នា​ស​ហិនហោច​ ដោយប្រើយុទ្ធសាស្ត្រអស់ព្រៃ​​យកដី​លក់​ ហើ​យ​​​គ្មា​នការទប់ស្កាត់ពីអាជ្ញាធរដែ​​នដី​ លោក ម៉ៅ ធនិន​ អភិបាល​ខេត្តពោធិសាត់​ ល្មម​ដល់ពេល​បើកភ្នែក​យកចិត្តទុកដាក់ទប់ស្កា​​ត់​នឹងចាត់វិធា​នការ​ជាបន្ទាន់​ ដោយត្រូវស្រង់​​ឈ្មោះ​លោក​ឧក​ញ៉ា​តាំង​ អៀង និងបក្ខពួកដាក់​​ចូលក្នុងប​ញ្ជីខ្មៅ​ជូនប្រមុខរាជរដ្ឋាភិបាលនៃកម្ពុ​​ជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​ ដើ​ ម្បីអនុវត្តន៍នូវអភិក្រមទី៥របស់រាជរដ្ឋាភិបាលនៅក្នុអាណត្តិទី៦នេះ​។អង្គភាពគេហទំព័រ​MSK​​newsយើងនឹងរង់ចាំទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាននានា​នៅ​រៀងរា​​ល់​ម៉ោ​ងធ្វើការ៕​​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com