0

អភិក្រមទី៥កំពុងផ្តោតទៅលើអំពើពុករលួយ​របស់លោក យូ ហេង មេគយខេត្តបាត់​ដំបង​ជិះសេះលែងដៃក្រោយពេលគ្មានកាំកុងត្រូលនិងប៉ូលិសសេដ្ឋ​កិច្ចរំខាន​?

ខេត្តបាត់ដំបង៖ តាមការបែកធ្លាយករណីអំពើពុ​ ករលួយរបស់លោក យូ ហេង ប្រធានសាខាគ​ យនិងរដ្ឋាករ​ខេ​ត្តបាត់ដំបង កំពុងជះក្លិនអសោ​ចិ៍​ដែល​មហាជន​បានសំដែ​​ងនូវការរិះគន់​ចំៗថា​​លោក គុណ ញឹម ជាអ្នករៀ​​បចំ​ប្រអប់​តួនាទី​ មុខតំណែង និងតែង​​តាំង​មន្ត្រី​​ក្រោមឱវាទ​មិន​​ស្មើភាព​ មានភាពរើស​អើង ប្រកាន់បក្ខពួកខ្សែ​ រយៈនិងអោបក្រសោប​មនុ​​ស្សជំនិតៗមួយចំនួន​​ធំ​ដែលគេស្គាល់ថាជា​មន្ត្រី​ស្មូ​មចចក​ស៊ី​ពែរពីមេ​​ឈ្មួញយកមកសែន​​ឲ្យ​ខ្លួ​ន​ឯងជាមេកោយថ្នាក់​​អន្ទ្រើសៗខាងលើបា​​នស៊ីផ​ងដែរ​​ ទើបរក្សាទុក​ ឲ្យបាននៅបន្តមុខតំណែងដដែលជាដដែលគ្រាន់តែធ្វើការផ្លាស់ប្តូរពីខេត្តមួយទៅខេត្តមួយដើម្បីបំភាន់ភ្នែកមហាជនតែប៉ុណ្ណោះដែលរហូតមកដល់ពេលនេះភាពអសកម្មរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងអគ្គនាយកគយមិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយនៅសាខាគយខេត្តបាត់ដំបង​ ខណៈដែ​ល​លោក យូ ហេង កំពុង​ទ​ ទួលយកសំណូកសំណែនដោយខុសច្បាប់យ៉ាងពេញបន្ទុកបែប​​នេះនៅឡើយទេ។​

ប្រភពបានឲ្យដឹងថា​លោក យូ ហេង មេគយខេ​ ត្ត​បាត់ដំបង​កំពុងយកតួនាទី​ខ្លួនធ្វើជាដើមទុន​ក្នុងការទទួលយកសំណូកសំណែនពីកូនចៅ​ដោយទង្វើខុសច្បាប់ដើម្បីប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់​ដែលគេសង្ស័យ​លោក យូ ហេង បានចំណាយលុយអស់ច្រើនសន្ធឹកសន្ធា​ ប់​ក្នុងការតូយកតំណែង​ ហេតុនេះហើយ​គឺមិន​​បាន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយរបស់​​លោក ឡេង សុខ ដែលជាមន្ត្រីគយដុះស្លែជាង​​២០ឆ្នាំ​ប្រចាំ​​ច្រកទ្វារអន្តរ​​ជាតិ​ “​ដូង “ក្នុងស្រុក​​កំរៀង នោះ​ឡើយ​ ទើប​លោក ឡេង សុខ នៅ​ តែ​បន្ត​ប្រើ​តួនាទី​និងអំ​​ណាច​របស់ខ្លួនឃុប​​ឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​នាំចូលទំនិញ​គេចព​​ន្ធ ប្រេងសាំង​គេចពន្ធ ទំនិ​ញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញខុសច្បាប់យ៉ាងរាលដាលតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍​ផ្ទាល់ខ្លួនដោយគ្មាន​ការរំខានពីជំនាញកាំកុងត្រូលនិងប៉ូលិសសេដ្ឋកិ​ច្ចនោះទៀតឡើយ។​

មជ្ឈដ្ឋានមហាជនបានសំដែងនូវ​ការ​រិះគន់​ចំៗ​ថា លោក យូ ហេង ប្រធាន​សាខាគយខេត្តបាត់​​ដំបង ដែលមាន​ជំនាញ​ខាង​ប្រព្រឹត្តអំពើពុករលួ​​យ​យ៉ាង​ពេញបន្ទុក​តាំង​ពី​នៅ​ធ្វើជា​ប្រធានសា​ខាគយខេត្តកំពង់​ឆ្នាំង​ ​និង​ជាប្រធាន​សាខា​គយ​​ខេត្តឧត្ដរមានជ័យ នាពេល​កន្លងមក​នោះ​ ហើ​ ​យបានមក​បន្តអនុវត្ត​ន៍តាមគន្លងចាស់​នៅ​សា​​ខាគយខេត្តបាត់ដំបង​ លោក យូ ហេង ជាមេ​គ​ យមានបទពិសោធន៍ខាងប្រព្រឹត្តអំពើពុ​​ក​រលួយ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក ឡេង សុខ មន្ត្រី​គយ​ ច្រកទ្វារអន្តរជាតិ​ដូ​ង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មានការ​បែងចែក​ផលប្រយោជន៍ជាមួយ​​គ្នាយ៉ា​​ង​សុខ​ស្រួល​ទៀតផង។​

តាម​សេចក្តីរាយការណ៍បានឲ្យ​ដឹងថា​​បន្ទាប់ពី​លោក យូ ហេង មក​ធ្វើជា​ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តបាត់ដំបង ទើបតែបាន​កាន់តំ​ណែងជាង​មួយខែ​ប៉ុណ្ណោះចាប់ផ្តើមយកតួនាទី​​ក្តោបក្តាប់អំណាចប្រមូលលុយតាមរបៀបឃុប​​ឃឹតគ្នាប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើ​​តកោតខ្លាចអ្វីទាំងអស់​​គឺ​នៅតែ​បណ្ដោយ​ឲ្យ​លោក ឡេង សុខ ជាមន្ត្រីគយចាស់វស្សារូប​នេះ​កំពុងអែបអប​ជាមួយមេថ្មី លោក យូ ហេង​ ​ដើម្បីត្រៀមជ្រែយកតំណែងធ្វើជាប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិដូងនេះហើយ​ទើប​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពីការរិះគន់នឹងការថ្នាំងថ្នាក់ក្តៅក្រហាយពីសំណាក់​ឈ្មួ​ញ អាជីវករ និង​ប្រ​ជាពលរដ្ឋនោះឡើ​ យ។​

ភាពមិនប្រក្រតីនៅក្នុងអង្គភាពសាខាគយខេត្តបាត់ដំបង​រហូតមកដល់​ពេលនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនទាន់ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​ខុសច្បាប់​​របស់លោក យូ ហេង ប្រធានសាខាគ​​យ​ខេត្តបាត់ដំបង នៅឡើយ​ទេ​ ទើបមានការអំ​ពាវនាវដល់រាជរដ្ឋាភិបាល​ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំងអំពើពុករលួ​​យ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅទៅ​​លើ​រឿងអាស្រូវ​ពុករលួយ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបងផងដែរ​ដើម្បី​កុំ​ឲ្យ​មេ​គយ​រូ​បនេះ​ជិះសេះលែងដៃ​ផ្គើននឹង​អភិក្រមទី៥​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុ​ជាយ៉ាងដូច្នោះ។​អង្គភាពគេហទំព័រMSKnewsពុំអាចធ្វើការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធខាងលើបានទេនៅពេលនេះយើងនឹងរង់ចាំទទួលព័ត៌មានថ្មីៗបន្ថែមទៀតរៀងរាល់ម៉ោងធ្វើការ៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com