0

មហន្តរាយព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស​និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្តាល​សង្ស័យក្រុមហ៊ុនMDSបើកដៃ​ឲ្យមេឈ្មួញ តាំ​ង អៀង បន្តកាប់បំផ្លាញ​​និងដឹកជញ្ជូនចេញទៅ​​វៀតណាមយ៉ាងពេញបន្ទុកដោយគ្មា​នចំណាត់​​ការ?

ខេត្តពោធិសាត់៖ រហូតមកដល់ពេលនេះ លោក​ ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងក​ ងរាជអាវុធហត្ថលើផ្ទៃប្រទេស​និង​ជាប្រធា​ន​ប្រ​​ចាំ​ទិ​ស​ទី​៣​នៃគណៈកម្មការជាតិបង្ក្រាបប​ទ​ល្មើ​ស​ព្រៃឈើ​ នៅតែ​មិ​​នទាន់​មានចំណាត់ការទប់​​ស្កាត់និង​បង្ក្រាប​ទៅលើ​សកម្មភាព​របស់លោក​ឧកញ៉ា តាំ​ង អៀង ដែលកំពុងកេណ្ឌកម្មករឲ្យ​​ចូលទៅ​កា​ប់​​បំផ្លាញ​ព្រៃឈើនៅក្នុងតំ​បន់ព្រៃការ​​ពារ​ ជម្រក​សត្វព្រៃ​ និង​ព្រៃ​អភិរក្ស នៅស្រុកវាល​ វែ​​ង​ និង​ស្រុក​ភ្នំក្រ​ញ​ ហើយ​ដឹកជញ្ជូន​ចូលទីតាំ​​ង​ក្រុ​មហ៊ុន អឹម ឌី អេស​(MDS)របស់លោកឧក​ញ៉ា​ ទ្រី ភាព ដើម្បី​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​ក្រោ​យពេល​អារច្រៀក​រួច​ទើប​ឧកញ៉ា តាំង អៀ​ ង ធ្វើសកម្មភាពដឹកជញ្ជូនចេញទៅប្រទេសវៀត​​ណាម​​យ៉ាងរលូ​​ន​ដោយមាន​ការឃុបឃិត បើក​​ដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រីបរិស្ថាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ដែល​គិតតែ​រឿង​ប្រមូលលុ​យចែក​​គ្នា​ធ្វើ​មាន​ធ្វើបាន​ ​។

ប្រភព​​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ព្រៃឈើ​ដែល​នៅ​សេសសល់ក្នុងដែនការពារជម្រក​សត្វព្រៃ​ ស្រុក​ វាលវែង និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្តា​ល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ កំពុងរងការ​ កាប់បំផ្លាញយ៉ាងពេញបន្ទុកពីសំណាក់​ឧកញ៉ា តាំង អៀង ​ជាមេឈ្មួ​ញ​ឈើដុះស្លែ​នៅតែបន្ត​ស​កម្មភាព​កាប់​ឈើយ៉ាងរាលដាល​​ចូលទៅ​ក្នុង​ដែ​នជម្រកសត្វព្រៃភ្នំសំកុសនិងតំបន់អភិរក្សជួរភ្នំំក្រ​វាញភាគកណ្តាល​​ រួចដឹកជញ្ជូនចូ​ល​ក្នុង​ក្រុម​ហ៊ុ​ន​MDS​ដើម្បីអារច្រៀ​​ក ហើយដឹកជ​​ញ្ជូនចេ​​ញ​វិញ​យ៉ាង​រលូន​ដោយដឹ​កជញ្ជូន​ឈើចេញពី​​ស្រុ​​ក​វាលវែង​ ខេត្តពោធិសាត់ នាំយក​ទៅលក់​​នៅ​ប្រទេសវៀត​ណាម​តាមច្រកព្រំ​​ដែន​ក្នុងស្រុក​ស្នួល ខេត្តក្រ​ចេះ និង​ច្រកព្រំដែនក្នុងស្រុកមេ​មត់ ខេត្ត​ត្បូង​ឃ្មុំ គឺ​​គ្មានសមត្ថកិ​​ច្ច​ណា​ហ៊ានប៉ះ​​ពាល់​បានឡើ​​យ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​វាលវែង ខេត្តពោធិសាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឧកញ៉ា តាំង អៀង បាន​ចំណាយលុយ​រាប់សែន​ដុល្លារ​ដើម្បី​ប្រមូល​ទិញ​ឈើ​និងដឹកជ​​ញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ខេត្តពោធិសាត់ យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬសមត្ថ​​កិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​ ហើយដែ​​លគេ​ដា​ក់​ការសង្ស័យ​ថា ​មេ​ឈ្មួញ តាំង អៀង អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារមាន​​ការឃុ​​បឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបា​ ល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធជា​​ច្រើនស្ងាប័​​នទៀត​​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយចែក​​គ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

គួររំឭកថា​គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្រោមការ​ ដឹកនាំបញ្ជាពីនាយឧត្តមសេនីយ៍​ សៅ សុខា អគ្គបញ្ជការរងកងយោធពលខេមរភូមិន្ទ​និងជា​​មេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រទេសដែ​ល​ត្រូវបានសម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់តាំងឲ្យដឹកនាំការបង្ក្រាបបទល្មើស​ ព្រៃឈើនៅទូទាំងប្រទេសផងដែរ ហើយក៏ត្រូវ​បាន​លោក​នាយឧត្តមសេនីយ៍ សៅ សុខា បង្កើ​តសមាសភាពដឹកនាំបញ្ជា​ដែលកំណត់ក្នុងផែន​ការប្រចាំទិសនិមួយៗក្នុងនោះដែរលោកឧត្តមសេនីយ៍ឯ​ក ហុង វិណុល ជាប្រធានទទួលទិស​ ទី៣​ ដើម្បីចុះល្បាតបង្ក្រាបនិងទប់ស្កាត់បទល្មើ​​សផ្សេងៗពាក់ព័ន្ធនឹងការកាប់បំផ្លាញធនធានធម្មជាតិ​។​

ផ្ទុយទៅវិញលោក ហុង វិណុល ដែលប្រជា​ពល​រដ្ឋរិះគន់ថា​រូបលោក​ពុំបានយក​ចិត្តទុកដាក់ចំ​ពោះ​ការងារដែលលោកនាយឧត្តមសេនីយ៍ សៅ សុខា ផ្តល់ឲ្យនោះទេ ទើបបានបណ្តែត​បណ្តោ​យ​ឲ្យ​មេ​ឈ្មួញ តាំង អៀង ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹម​ឌី​អេស (MDS) របស់​ឧកញ៉ា​ ទ្រី ភាព ដែល​ហួស​សុពល​ភាពជា​យូរ​មកហើយ​នោះ ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ តាម​អំពើ​ចិត្ត​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ​ទោះបីជាគេឃើញបទ​ល្មើសនឹងភ្នែក​គឺជាក់ស្តែង​ឈើ​ដែល​មេ​ឈ្មួញ តាំង អៀង និង​បក្ខពួក​កំពុង​ប្រមូល​ទិញនេះ​ ភា​​គច្រើន​ជា​ឈើ​ប្រភេទ​ធ្នង់ គ្រញូង បេង នាងនួន និង​ឈើ​រាជ​កុល​ជាដើម គឺ​សុទ្ធតែជា​ឈើមាន​​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​នាំចេញទៅប្រទេសវៀតណា​ម។​

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ តាំង អៀង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ​រូបនេះ បានចំណា​​យលុ​​យ​រាប់សែន​ដុល្លារ​ឲ្យ​បក្ខពួក​របស់ខ្លួនប្រមូ​​លទិ​​ញ​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំកុ​​ស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគកណ្តា​​ល យ៉ាង​ពេញបន្ទុក​ដូចនេះហើយ​នៅតែ​លោក​ ហុង វិណុល​ ប្រធានប្រចាំទិសទី៣​ ដែលមា​ន​ភា​រកិច្ចបង្ក្រាប ​ហើយបែរជាមិនបង្ក្រាបក៏ព្រោះ​តែខ្លាចបែកឆ្នាំងបាយ​​រួមរបស់​​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិសាត់ក៏ដូច​ ជា​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថានខេត្ត​​ពោធិសាត់ និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ នាំគ្នា​សម្ងំស្ងៀម​ក្នុងខណៈដែល​មេ​ឈ្មួញ តាំង អៀង បំផ្លាញ​ព្រៃឈើ​ក្នុងស្រុកវាល​
​វែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រង្គាល។​

ហេតុដូចនេះហើយ​ទើបប្រជាពលរដ្ឋបានស្នើសុំ​​ដល់សម្តេចតេជោ ហ៊ុន សែន ដោយក្តីមេត្តាជួ​​យអន្តរាគមន៍ទប់ស្កាត់និងចាត់វីធានការជាបន្ទាន់ផងពីព្រោះ​មេឈ្មួញ តាំង អៀង ទំនង​ជា​បាន​ទទួល​អាជ្ញាសិទ្ធិពិ​​សេស​ពី​ក្រុមហ៊ុន​ អឹម ឌី អេស​(MDS) របស់​ឧកញ៉ា ទ្រី ភាព​ ក្នុងការកា​​ប់បំផ្លាញ​ព្រៃ​ឈើ និង​ដឹកជញ្ជូន​ចូលមកក្នុងទី​​តាំងស្តុកដ៏ធំមហិមាមួយកន្លែងនេះដើម្បីអារច្រៀករួច​ លើកឡើ​​ង​រថយន្ត​យី​ឌុបដឹក​បន្តយក​​ទៅលក់​នៅ​ព្រំដែន​ប្រ​ទស​វៀតណាម​ ដែលការ​ ប្រព្រឹត្ត​បទល្មើសព្រៃឈើ​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ធ្លាប់បានធ្វើការព្រ​ មានទៅដល់ការដកតំណែងចៅហ្វាយខេត្តមួយចំនួនរួមទាំងមន្ត្រីដទៃទៀត​ដែលជាប់ពាក់ព័ន្ធ​នឹងការទទួលសំណូកពី​បទល្មើសព្រៃឈើ​នាពេ​លកន្លងមកនេះ ដោយអនុវត្តន៍​នូវអភិក្រមទី៥​របស់ប្រមុខរាជរដ្ឋាភិបាននៃកម្ពុជា​។​

អង្គភាពគេហទំព័រMSKnewsពុំអាចធ្វើការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធខាងលើបានទេនៅពេលនេះយើងនឹងរង់ចាំទទួលព័ត៌មានថ្មីៗបន្ថែមទៀតរៀងរាល់ម៉ោងធ្វើការ៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com