0

ឡានធំចូលក្រុងទាំងព្រឹក​កិនមនុស្សធ្លាយខួរ​ស្លាប់យ៉ាងអា​ណោចអធម៌​ ខណៈពលរដ្ឋរិះគន់​លោក​ ឃួង ស្រេង និង​ ស ថេត គួរទទួលបាន​អភិក្រមទី៥​ហើយ​ ដោយសារបទបញ្ជាគ្មាន​ប្រសិទ្ធភា​ព?

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលសម្តេច​អគ្គមហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​​ព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងបញ្ជា​ ក់បន្ថែមសារជាថ្មីថាបញ្ហារថយន្តធុនធំនៅតែជាប្រធានបទដ៏ក្តៅគគុកបើសិនជានៅតែឃើញមានធ្វើចរាចរណ៍លើដងផ្លូវថ្នល់សាធារណៈដែលត្រូវបានហាម​ឃាត់​នោះ ចៅហ្វាយស្រុក ខណ្ឌ ចៅហ្វាយខេ​ត្ត ក្រុង រាជធានីទាំងអស់​គឺត្រូវតែ​​ប្រឈមមុខនឹង​ការដកតំណែង​។មហាជននៅ​​តែចម្ងល់​ថា​ចុះ​ហេតុអ្វីបានជាលោក ឃួង ស្រេង ចៅហ្វាយក្រុ​ងភ្នំពេញ​នៅតែបានបន្តតំណែង​ខ្លាញ់​នេះទៀត​? ពីព្រោះនៅចំពោះមុខសម្តេច​​តេជោនាយករដ្ឋ​មន្ត្រី​បានសន្យា​ប្តេជ្ញាធ្វើ​ឲ្យបាន​ តែបែរជានៅក្រោ​យខ្នងវិញ​ជាប់ត្រគៀកស្តូកក្នុង​ម៉ាស៊ីនត្រជាក់​អង្គុយចាំបក់ផ្សែង​ សួរថាតើចំ​​ណាត់ការដ៏តឹងរឹង​របស់លោក ឃួង ស្រេង និងលោក ស ថេត មានឥទ្ធិពលខ្លាំងប៉ុនណា​ បើប្រើកូនចៅក្រោម​ឱ​​វាទ​មិនយកត្រចៀកស្តាប់​ ទោះបីជាប្រកាស​​បញ្ជា​ឲ្យ​កម្លាំងនគរបាល ឬ​ប៉េអឹម​ឲ្យចាប់​ឃាត់​ឡាន​ធំ​ធុន​ធ្ងន់​ទាំងនោះ គឺ​ដូច​ឲ្យ​ទៅ​ឈរ​ចាំ​ហុចដៃ​សង្ស័យ​យក​លុយ​ពី​ឡាន​អញ្ចឹង​​… គ្មាន​ប្រសិទ្ធិ​ភាព​ទាល់តែសោះ​… ?។​ដូច្នេះប្រជា​ជនលើកឡើងថាធុញទ្រាន់​នឹង​​បទបញ្ជាដដែលៗពុំមានប្រសិទ្ធភាពនិងសំដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការចំណុចអភិក្រមទី៥របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ខណៈកំពុង​អនុវត្តន៍​វះកាត់​លើមន្ត្រីក្រោមឱវាទ​​ជាបណ្តើៗហើយ​។​ករណី​រថយន្តធុនយក្សមួយគ្រឿងបើកបរចូល​​ក្រុងទាំងព្រឹក បានបង្ក​គ្រោះថ្នាក់ចរាចរណ៍ ​ដោយបុក និងកិ​ន​អ្នកដំណើរម្នាក់បណ្តាលឲ្យ​ បែកក្បាល ធ្លាយខួរស្លាប់ភ្លាមៗនៅចំណុចច្រ​ មុះជ្រូកស្ទឹងមានជ័យ។​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលា​​ម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាម​​បណ្តាយផ្លូវ២១៧ ក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមា​​នជ័យ១​ ខណ្ឌមានជ័យ រាធានីភ្នំពេញ។តាមសម្តីស្ត្រីជាអ្នកឌុបបានឱ្យដឹងថាដំបូងឡើយរូបគាត់រួមទាំងស្ត្រីរងគ្រោះបានចូលទិញសម្ភារៈក្នុងផ្សារស្ទឹងមានជ័យថ្មី ដើម្បីយកទៅចូល​រួម​បុណ្យចម្រើនព្រះជន្មក្រោយទិញរួចរាល់ក៏បា​នជិះម៉ូតូមួយគ្រឿងម៉ាក TODAYពណ៌ត្រួយចេ​ ក ​ធ្វើដំណើរទិសដៅពីជើ​ងទៅត្បូង ខណៈជិះដ​ល់ចំណុចកើតហេតុក៏មាន​រថយន្តធុនធំ​មួយ​គ្រឿងម៉ាក ហ៊ី​យ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេ​ ញ 3E-0515 បើកក្នុងល្បឿនលឿនស្របគ្នាម​​កបុកពីក្រោយបណ្តាលឲ្យស្ត្រីដែលជាអ្នកជិះពីក្រោយធ្លាក់ពីលើម៉ូតូត្រូវរថយន្តកិន​ក្បាលផ្ទុះ​ធ្លាយខួរខ្ទាតពេញផ្លូវស្លាប់យ៉ាងអាណោចអធម៌នៅនឹងចំណុចកើតហេតុ។ ​ចំណែករូបខ្លួនជា​អ្នក​ឌុបមិន​មានរងរបួសនោះទេ។សមត្ថកិច្ចបានឲ្យ​ដឹងថា​ក្រោយមានករណី នេះ​តៃកុងរថយន្តរួម​នឹងរថយន្តបង្កត្រូវបានសមត្ថ​​កិច្ចឃាត់បានភ្លាមៗហើយចំពោះអត្តសញ្ញាណសពស្ត្រី​ខាង​លើមានឈ្មោះ ស៊ុន សួង អាយុ​៥​​៣ឆ្នាំ មានស្រុកកំណើតនៅ ​ភូ​មិអូសំដី ឃុំធ្ល​ក ស្រុកស្វាយជ្រំ​ ខេត្ត​ស្វា​​​យ​រៀង។ចំណែកតៃកុង​​រថយន្តបង្កមិនទាន់បានគេ​ស្គាល់ឈ្មោះ ​ទេ​ ។ក្រោយកើតហេតុនេះសមត្ថកិច្ចជំនាញបានចុះមកវាស់វែងត្រង់ចំណុចកើតហេតុរួចអូសយករថយន្តបង្កនិងម៉ូតូរបស់ស្ត្រីរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ។​ ចំណែកសាកសពស្ត្រីខាងលើត្រូវ​​បានប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត​៕

 

Filed in: ព័ត៌មានជាតិ, សន្តិសុខ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com