រាជធានីភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រសម្តេចតេជោ ហ៊ុន សែន បានសម្តេែងភាពរីករាយដែលសមត្ថកិច្ចបានបង្រ្កាបសំបុកគ្រឿងញៀនដ៏ធំមួយនៅក្នុងក្លឹបកម្សាន្តរ៉ុក កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក់ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣១១ នាក់ ដែលក្នុងនោះមានជនជាតិចិន ១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង ៣៩ គីឡូក្រាម និងសារធាតុញៀនជាទឹក៩គីឡូ ២ ខាំ ជញ្ជីងថ្លឹងគ្រឿងញៀន១២ និងកាំភ្លើងខ្លី ១ដើម។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ដែលបានបញ្ចប់ ការសិក្សាដោយជោគជ័យ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឲ្យកម្លាំង សមត្ថកិច្ចទាំងអស់តាមស្វែងរកមេខ្លោងគ្រឿងញៀន នៅក្លឹបកម្សាន្តរ៉ុក (Rock) ឲ្យឃើញហើ យត្រូវចាត់វិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូ ច្នេះថា៖«ឆ្លងកាត់អាកន្លែងចង្រៃមួយនោះដែល ទើបនឹងរកឃើញថ្មីៗ អារ៉ុក (Rock)។យើងក៏ មានការភ្ញាក់ផ្អើលដែរ ហេតុអ្វីក៏តំបន់មួយនេះទៅជាកន្លែងបំផ្លាញដល់សេចក្តីសុខរបស់ប្រជាជន ខ្ញុំពិតជាមានការរីករាយណាស់ ដែលនគរ បាលរបស់យើងបានបង្រ្កាបទាន់ពេលវេលា គួរ តែបង្រ្កាបឲ្យបានមុនហ្នឹងទៅទៀត ប៉ុន្តែយើងទើ បតែបង្ក្រាបបានជិតក្បែរសាលាបែរជាមានកន្លែងគ្រឿងញៀនមិនតូចនៅកន្លែងនេះ ។
សម្តេចបានបន្តថា «ដូច្នេះសង្ឃឹមថាក្រសួងម ហាផ្ទៃ នឹងបន្តចាត់វិធានការលើបញ្ហានេះ បូកជាមួយការដំណើរការក្តីរបស់តុលាការត្រូវតែម៉ឺងម៉ាត់ ជាមួយនឹងការមិនវិលត្រឡប់នៃច្បាប់អំពើពា លាអាវ៉ាសែ សម្រាប់កន្លែងមួយនេះដែលត្រូវដា ក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ ហើយស្វែងរកឲ្យដ ល់ទីជម្រៅ នូវមេខ្លោងរបស់វានៅកន្លែងណាមិន មែនរករឿងកម្មករតូចតាចទេ ប៉ុន្តែរឿងវាជ្រៅទៅ ពីនេះ អញ្ចឹងត្រូវរកឲ្យឃើញព្រោះអ្វីដែលមាន នៅក្នុងដៃរួចទៅហើយគឺជាមធ្យោបាយដើម្បីឈានទៅរកការជីករឹសគល់ នៃអ្នកជួញគ្រឿង ញៀនក៏ដូចជាអ្នកដែលពាក់ព័ន្ធក្នុងសំណុំរឿងមួយនេះ »៕