0

កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តស្ទឹងត្រែង​ចាប់​ឃាត់ខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់​និង​វត្ថុតាង​គ្រឿងញៀន​ជិត​2​គីឡូក្រាម​

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿង​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង​បាន​ប្រតិបត្តិ​ការណ៍​ចុះបង្ក្រាប​ករណី​ជំនួញ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុស​ច្បាប់​ដោយ​នាំ​ចេញ​ពី​ឡាវ​ចូលមក​កម្ពុជា​ក្នុងស្រុក​សៀ​ប៉ាង បាន​ចាប់​ដកហូត​បាន​គ្រឿងញៀន​ចំនួន​២​បញ្ចប់​ធំ មាន​ទម្ងន់ ជិត​២​គីឡូក្រាម រួម​និង​ឃាត់ខ្លួន​ជនសង្ស័យ​បុរស​ជាតិ​ឡាវ​ម្នាក់​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃទី​១ ធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​មាត់ទន្លេ​នៃ កោះ​ឫស្សី  ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ឃុំ​សន្តិភាព  ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ។​

​លោក​ឧត្តមសេនីយត្រី សាន់ និមល ស្នងការរង​ទទួល​ផែន​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​កាលពី​វេលា​ម៉ោង​១១​និង​៦​នាទី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ឱ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​នោះ​មានឈ្មោះ ស៊ី រិ​ញ៉ាក់ វង្ស​ប៉ក់ មាន​អាយុ​២៨​ឆ្នាំ ជនជាតិ​ឡាវ រស់នៅ​ភូមិ ម៉ាក់​ខ្ញៀវ ស្រុក​ប៉ាក់​ង៉ើម រដ្ឋធានី​វៀង​ច័ន្ទ ប្រទេស​ឡាវ  ។ ហើយក៏​បាន​ដកហូត​យក​បាន​វត្ថុតាង គ្រឿង ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​(ice)​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ២​កញ្ចប់​ធំ មាន​ទម្ងន់​ស្មើ​និង ១៩៩៨.៧​ក្រាម ជិត​២​គីឡូក្រាម ។​

​លោក​បាន​ប្រាប់​បន្តថា នៅ​
​ខណៈ​នេះ​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការសាកសួ​រ និង​រៀបចំ​ចងក្រង​កសាង​សំណុំរឿង​ពី​មន្ត្រី​នគរបាល​ជំនាញ ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ស្ទឹងត្រែង ។ លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​ខាងលើ​នោះ ជា​មុខសញ្ញា​ថ្មី ដោយ​ខាង​កម្លាំង​របស់លោក បាន​ធ្វើ​ការទាក់ទង​ដើម្បី​ស្វែងរក​មេ​ឈ្មួញ​ដែល​ជា​មេខ្លោង​ធំៗ​នៅក្នុង​ប្រទេស​ឡាវ តែ​យើង​ចាប់​បាន​ជនសង្ស័យ​ស៊ីឈ្នួល​កាន់​គ្រឿងញៀន​ឱ្យ​មេខ្លោង​គ្រឿងញៀន​ធំៗ​តែប៉ុណ្ណោះ​។

​គ្រឿងញៀន​ទាំងអស់​សុទ្ធតែ​នាំយក​មក​ពី​ប្រទេស​ឡាវ ដោយ​ដឹក​ជញ្ជូន​យកមក​លក់​នៅក្នុង​ប្រទេស​របស់​យើង ពី​ក្រុម​មេខ្លោង​ធំៗ​ទាំងនោះ ដែល​គេ​មាន​លុយ បាន​ប្រើ​អ្នកស៊ីឈ្នួល​មិន​បាន​ចេញមុខ​ដោយ​ខ្លួនឯង​នោះទេ វា​មិន​ងាយស្រួល​ឡើយ ក្នុង​ការចាប់ខ្លួន របស់​មេខ្លោង​គឿង​ញៀន​ធំៗ​នៅក្នុង​ប្រទេស​ឡាវ ។

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​នោះ គឺ​ស្ថិតនៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​នៅឡើយ​ទេ​ដោយ​ឥឡូវ​នេះ​នៅ​កំពុង​តែ​ឱ្យ​មន្ត្រី​ជំនាញ​របស់​លោក​សាកសួ​រ​និង​រៀ​ចំ​កសាង​សំណុំរឿង​រួច​និង​ត្រៀម​បញ្ជូន​ខ្លួន​បន្ត​ទៅកាន់​តុលាការ​សាលាដំបូង​ខេត្តស្ទឹងត្រែង​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ផ្លូវច្បាប់ ។​
( ពុទ្ធា ស្ទឹងត្រែង )

 

 

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment
ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 10 06
អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net