0

ឡានស៊ីទែនដឹកទឹកស៊ីម៉ងត៍​របស់ក្រុហ៊ុន​ K cement កិនមនុស្សស្លាប់ទៀតហើយ​ ក្រោយ​ពីទើបចេញបទបញ្ជាហាមឃាត់មិនឲ្យចូលក្រុងថ្មីៗ​នេះ​

រាជធានីភ្នំពេញ៖ តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុជន​ រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ ក្នុងទិសដៅ​ពី​ជើង​ ទៅ​ត្បូង ហើយ​រថយន្ដ​បង្ក ក៏​បើកបរ​ស្រប​ទិស​គ្នា​ដែរ លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ ជិត​ដល់​ម៉ូតូ​ជនរងគ្រោះ រថយន្ត​បាន​ចុច​ស៊ីផ្លេ ឮ​ខ្លាំងៗ​ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ភ្ញាក់ខ្លួន​ព្រើត​រេ​ចង្កូត​ប៉ះ​ជាមួយ​តួ​រថយន្ត ​ហើយ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​ផ្នែក​ខាងក្រោយ ​បណ្ដាល​ឲ្យ​កិនចំក្បា​​ល​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​មួយ​រំពេច ។

ភ្លាមៗបន្ទាប់ពី​កើតហេតុ​ តៃកុង​រថយន្ដ ​បាន​ចុះ​រត់​គេចខ្លួនបាត់ ហើយ​សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើតហេតុ​ ដោយបាន​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ ទៅ​រក្សាទុក​សិន ​រង់ចាំ​ដោះស្រាយ​គ្នា​តាមច្បាប់។

សូមជម្រាបថា​ស្ត្រី​ម្នាក់ ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេ​​តុ​ ដោយសារ​ត្រូវ​បាន​រថយន្ដ​ដឹក​ទឹក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន K cement បើកបរ​មកដល់​ទន្ទឹម​គ្នា​ចុច​ស៊ីផ្លេ​ បណ្ដាល​ឲ្យជនរង​​គ្រោះ​ភ្ញាក់​ព្រើត​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្ត​ ដួល​ខ្ទាត​មនុស្ស​ចូល​កង់​ក្រោយ​ កិន​ចំក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៣​រសៀល ​ថ្ងៃ​ទី​១​ ខែ​មីនា​ ឆ្នាំ​២០១៩​ នៅតាមប​​ណ្ដោយ​ផ្លូវជាតិ​លេខ​៣​មុខ​បន្ទាយ​កងពលតូច ង ៧០ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេ​ ញ។​

ចំណែកឯ​ជនរងគ្រោះ​មាន​ ឈ្មោះ សុខ សានូ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ​ស្នាក់​នៅផ្ទះ​លេខ​អា​អឺ​០ ផ្លូវ​លេខ​១១៨ ភូមិ ៩ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ​ខណ្ឌទួល​​គោក។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ ម៉ាក ហុងដា PCX​ ពណ៌​ទឹក​ប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1GJ 5787។ រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​សណ្ដោង​កន្ទុយ​ ស៊ីទែន​ដឹក​ទឹក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន Kcement ពាក់​ស្លាក​លេខ ភ្នំពេញ 3A 9421។ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ទុក​ឲ្យតំ​​ណាង​ក្រុមហ៊ុន​ចូលខ្លួន​ដោះស្រាយ​ជំនួស។

បច្ចុប្បន្ន សព​ជនរងគ្រោះ ​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com